អានហើយព្រឺខ្នង!!! ដើមកំណើតព្រាយក្រឡាភ្លើង…(មានវីដេអូ)

ខ្មោច​ព្រាយ​ប្រភេទ​នេះ​គឺ សុទ្ធតែជា​ព្រាយ​មនុស្ស​ស្រី ហើយ​ត្រូវបាន​ចាត់ទុកថា ជា​ខ្មោច​ព្រាយ​ដែល​គួរឱ្យ​ភ័យខ្លាច​ជាទីបំផុត ជា​ខ្មោច​ព្រាយ​ដែល​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ការកើត​កូន ឬ​រំលូតកូន។ល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


នៅ​ក្នុងការ​បង្កើតកូន ឬ​ភាសា​គួរសម​ហៅថា “ឆ្លងទន្លេ” នោះ យើង​បានដឹង​ច្បាស់​គ្រប់គ្នា​ហើយ​ថា វា​ឈឺ​ចុកចាប់​ពើត​ផ្សា​ប៉ុនណា ហើយ​បើ​ក្នុងករណី​ដែល​ម្ដាយបង្កើត​ទារក​ចេញមក​ហើយ​ស្លាប់បាត់​បង់ជីវិត ឬក៏​ស្លាប់​មុនពេល​ឆ្លងទន្លេ​នោះ​គឺ​មានន័យថា ស្លាប់​ទាំង​ម្ដាយ​ទាំង​កូន យើង​ហៅ​ខ្មោច​ប្រភេទ​នេះ​ថា “ព្រាយ​ក្រឡាភ្លើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ជា​ខ្មោច​ព្រាយ​ដែលមាន​លក្ខណ:គួរឱ្យ​ខ្លាចញញើត និង​គួរឱ្យ​អាណិត​សង្វេគ​ខ្លាំងណាស់ ។ អាច​ចាត់ទុក​ក្នុង​ពពួក​ខ្មោច​ព្រាយ​ដែល​មិនសូវ​ជាមាន​គ្រោះថ្នាក់​ប៉ុន្មាន​ឡើយ ចូលចិត្ត​អណ្តែត​ខ្លួន​ទៅតាម​ទីកន្លែងផ្សេងៗ ហើយ​ច្រើន​បង្ហាញខ្លួន​ឱ្យ​មនុស្ស​ឃើញ​នៅតាម​ទីស្ងាត់ៗ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


នៅពេល​បង្ហាញខ្លួនម្ដងៗ ច្រើន​តែមាន​បី​ទារក​តូច​មួយ​នៅក្នុង​រង្វង់​ដៃ ឯ​មូលហេតុ​នៃ​ការ​បង្ហាញខ្លួន​នេះ គឺ​មិនមែន​ជាការ​លងបន្លាច​ឱ្យ​មនុស្សម្នា​ភ័យខ្លាច​នោះទេ តែ​ជាការ​ចេញមក​សុំទាន សុំ​ពែ និង​ចំណីអាហារ​ទៅវិញ​ទេ។ គឺជា​ព្រលឹង​វិញ្ញាណ​ដែល​នៅ​អណ្ដែត​វិលវល់​មិនទាន់​ដល់ពេល​វេលា​ទៅ​ចាប់ជាតិ​ជាថ្មី​ម្ដងទៀត ព្រោះ​នៅ​អាណិតកូន និង​មិនទាន់​អស់កម្ម …។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រាយ​ក្រឡាភ្លើង ភាគច្រើន​អត់ឃ្លាន ហេវ​ហត់ ពីព្រោះ​ញាតិមិត្ត​បងប្អូន​មិនបាន​ធ្វើបុណ្យ​ដាក់​ទាន​ទៅឱ្យ។ យើង​ច្រើន​ឃើញថា ការធ្វើ​បុណ្យ​បង្សុកូល ដាក់​ទាន​ឧទ្ទិស​កុសល​ទៅឱ្យ​អ្នកស្លាប់​ហ្នឹង គេ​និយម​ធ្វើ​តែម្ដង​ម្កាល ដូចជា​ក្នុងពេល​សូត្រ​បុណ្យសព ឬ​ធ្វើបុណ្យ​គំរប់៧ថ្ងៃ និង​គំរប់១០០ថ្ងៃ​ជាដើម​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផុតពី​នោះមក​ច្រើនតែ​មិនសូវ​បានធ្វើ​បុណ្យ​ដាក់​បាត្រ​ឧទ្ទិស​កុសល​ឱ្យទៅ​អ្នកស្លាប់​ទៀតឡើយ ដោយសារតែ​ហេតុ​នេះឯង​ទើប​ព្រលឹង​វិញ្ញាណ​ដែល​នៅ​មិនទាន់បាន​ទៅ​ចាប់ជាតិ​ទាំងនោះ​មាន​ក្ដី​ស្រេកឃ្លាន ហេវ​ហត់ អត់​ទាន ត្រូវ​ចេញមក​អណ្ដែត​វិលវល់​សុំទាន សុំ​ពែ​ស៊ីជារឿយៗ តាមរយៈការបង្ហាញ​ខ្លួន​ឱ្យ​មនុស្ស​ឃើញ​នៅក្នុង​រូប​បែបផ្សេងៗ ដូចជា : នៅពេល​រាត្រី​ស្ងាត់ បើសិនជា​បានឃើញ​ស្ត្រី​ម្នាក់​អង្គុយ​យោលអង្រឹង​បំពេរ​កូន​នៅក្នុង​ទីកន្លែង​ណា​ដែល​ស្ងាត់ ឬ​នៅលើ​ចុងឈើ​ដែល​ស៊ុបទ្រុប​នោះ សូម​ជឿ​ទៅ​ចុះ​ថា ហ្នឹងឯង​គឺ​ព្រាយ​ក្រឡាភ្លើង​ដែល​មកសុំ​ទាន ឬ​សុំ​ពែ​ស៊ី​យ៉ាងពិត​ប្រាកដ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.