រំភើបជំនួស! ព្រាត់ម្ដាយបង្កើត ៣៣ ឆ្នាំ ចេះសំណាងរកម្ដាយឃើញវិញ ព្រោះទេពកោសល្យមួយនេះ…(មានវីដេអូ)

ប្រទេសចិន៖ កាលពីពេលថ្មីៗកន្លងទៅនេះ រឿងរ៉ាវនៃបុរសម្នាក់ ដែលត្រូវបានគេ-ចា-ប់ខ្លួនអស់ ៣៣ ឆ្នាំ ប៉ុន្តែអាចរកម្ដាយបង្កើតឃើញវិញ កំពុងទទួលបានការចា-ប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនក្នុងប្រទេសចិន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ក្នុងវ័យត្រឹម ៤ ឆ្នាំ បុរសម្នាក់ឈ្មោះ Li Jingwei ត្រូវបានអ្នកជិតខាងចា-ប់ជំរិត និងលក់ទៅឱ្យគូស្នេហ៍មួយគូ ដែលរស់នៅចំងាយប្រមាណ ២ ០០០ គីឡូម៉ែត្រពីផ្ទះរបស់គេ។ រយៈពេល ៣៣ ឆ្នាំកន្លងផុតទៅ បច្ចុប្បន្នលោក Li មានអាយុ ៣៧ ឆ្នាំហើយ រួមទាំងមានក្រុមគ្រួសារមួយជារបស់ខ្លួនឯងថែមទៀតផង។ ទោះជាយ៉ាងណា កន្លងផុតទៅរាប់សិបឆ្នាំ លោកនៅតែមិនអាចបំភ្លេចបាននៅរូបរាងដ៏ស្រពិចស្រពិលនៃស្រុកកំណើត រួមទាំងម្ដាយបង្កើតដែលកំពុងរស់នៅឯខេត្ត Yunnan នោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ការនឹករឭកដល់ស្រុកកំណើត បានធ្វើឱ្យលោក Li សម្រេចចិត្តទៅកាន់ប៉ុស្តិ៍ប៉ូលិស ដើម្បីធ្វើការដាក់ស្នើជុំវិញស្ថានភាពរបស់លោក។ ក្នុងដំណើររុករកស្រុកកំណើត និងម្ដាយរបស់ខ្លួន លោកបានផ្ដល់សំណាកឈា-មទៅអា-ជ្ញាធរ និងអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ លោកក៏បានធ្វើការគូរផែនទីមួយដែលមានភាពស្រដៀងនឹងភូមិដែលលោកធ្លាប់រស់នៅកាលពីក្មេង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនជាច្រើនពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែរូបគំនូររបស់លោក គឺមានភាពលម្អិតខ្លាំង ហើយដោយសារតែរូបគំនូរយ៉ាងលម្អិតមួយនេះហើយ បានធ្វើឱ្យប៉ូលិសរកឃើញថា ទីតាំងនៃភូមិក្នុងគំនូរដែលលោកគូរនោះ គឺជាភូមិមួយនៅជិតទីក្រុង Zhaozong ខេត្ត Yunnan។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ជាមួយការរុករក ទីបំផុតប៉ូលិសក៏រកឃើញ ម្ដាយបង្កើតរបស់លោក Li ប៉ុន្តែចំពោះឪពុករបស់លោកវិញ គឺបានទទួលមរណភាពបាត់ទៅហើយ។ មហាជនជាច្រើន ពិតជាមានក្ដីរំភើបជំនួសលោក Li និងម្ដាយបង្កើត ក្រោយបែកបាក់គ្នារយៈពេលជាង ៣០ ឆ្នាំ ទីបំផុតពួកគេក៏បានវិលត្រឡប់ជួបជុំគ្នាវិញនៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២២៕

Leave a Reply

Your email address will not be published.