តួខ្យងស័ង្ខ កាលពី ១២ ឆ្នាំមុន ពេលនេះធំពេញវ័យហើយ!

ជឿជាក់ថាប្រិយមិត្តច្បាស់ជាចាំជាមិនខានរឿងភាគបុរាណដ៏ល្បីមានចំណងជើងថា «សាំងថង» ឬហៅថារឿង ខ្យងស័ង្ខ ដែលជារឿងភាគល្បីល្បាញមួយក្រោមការផលិតឡើងពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ថៃ។ អ្វីដែលចាប់អារម្មណ៍ខ្លាំងសម្រាប់អ្នកទស្សនានោះ គឺតួអង្គសម្ដែងក្នុងរឿងមួយនេះសុទ្ធតែតួល្បីៗ និង មានរូបសម្បត្តិស្រស់ស្អាត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះប្រិយមិត្តក៏ចាប់អារម្មណ៍ខ្លាំងដែរចំពោះតួអង្គ ខ្យងស័ង្ខ កាលនៅក្មេងដែលសម្ដែងដោយកុមារា Gino Chayanin ព្រោះថាកាលនោះ Gino អាយុត្រឹមតែ៣
ឆ្នាំប៉ុណ្ណោះហើយបានចូលខ្លួនសម្ដែងបាត់ទៅហើយ ទាំងដែលខ្លួនពុំទាន់ចេះអានអក្សរផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងមុខមាត់ឃ្យូដគួរឱ្យស្រឡាញ់របស់ Gino បានធ្វើឱ្យបណ្ដាអ្នកទស្សនាចាំមិនភ្លេចឡើយ។ ព្រោះតែភាពស្រស់ស្អាតខ្លាំងនោះ បាននាំចិត្តឱ្យមហាជនគិតថា
ប្រសិនបើ Gino ធំពេញវ័យតើនឹងមានរូបសម្រស់ស្រស់ស្អាតកម្រិតណា?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលវេលាចេះតែដើរទៅមុខ ពេលនេះ Gino ដែលធ្លាប់តែក្មេងប្រុសឃ្យូដនោះបានធំពេញរូបពេញរាងហើយ ដោយបច្ចុប្បន្នតារាប្រុសវ័យក្មេងរូបនេះមានអាយុ ១៦ ឆ្នាំហើយ។
បើនិយាយពីរូបសម្រស់ពេលពេញវ័យវិញ គឺថាស្រីៗឃើញហើយស្ទើរបាក់ចិត្តស្ទើរគ្រប់ៗគ្នា ពីព្រោះមុខមាត់របស់ Gino ស្រស់ស្អាតខ្លាំងដូចទេវបុត្រអ៊ីចឹង។

ជាមួយនឹងរូបសម្រស់ស្រស់ស្អាតនេះបានធ្វើឱ្យ តារាប្រុសវ័យក្មេងរូបនេះទទួលបានការងារសិល្បៈជាហូរហែហើយក្ដាប់បានសុទ្ធតែតំណែងតួឯកទៀតផង៕ប្រភព ប្រជាប្រិយ

ចង់ដឹងថា Gino មានរូបរាងសង្ហាកម្រិតណា ទស្សនារូបភាពខាងក្រោម៖