- ការអប់រំ

គ្រប់គ្នាថាគាត់ជាមនុស្សឆ្គួត!! ចំណាយពេលដាំដើមឈើ ១ថ្ងៃ១ដើម តែ៤០ឆ្នាំក្រោយ បានធ្វើអោយអ្នកភូមិភ្ញាក់ផ្អើលដោយសារតែ….(មានវីដេអូ)

បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់ មាន​ឈ្មោះ​ថា Jadav Payeng កំពុង​រស់នៅ​លើ​កោះ​ទន្លេ​ធំ​បំផុត​លើ​ពិភពលោក ឈ្មោះ Majuli ស្ថិត​នៅ​កណ្តាល​ទន្លេ Bramaputra River នៃ​ប្រទេស​ឥណ្ឌា ដែល​ហូរ​កាត់​ប្រទេស​ចិន ឥណ្ឌា និង បង់ក្លាដេស។

ក្នុង​រយៈពេល​ប៉ុន្មាន​សតវត្ស​ចុង​ក្រោយ​នេះ កោះ​ឥណ្ឌា​មួយ​នេះ​បាន​ជួប​ប្រទះ​សំណឹក​ដី​យ៉ាង​ធ្ងន់ធ្ងរ ដោយសារ​តែ​ទឹក​ជំនន់​ញឹកញាប់។ ជា​រៀង​រាល់​ឆ្នាំ ក្នុង​អំឡុង​ពេល​រដូវ​មូសុង ទន្លេ​នេះ​បាន​បំផ្លាញ​ផ្ទះ និង កសិដ្ឋាន​ជា​ច្រើន រួមទាំង​ដី​រាប់​រយ​គីឡូម៉ែត្រ​ការ៉េ​ទៀត​ផង។

ចាប់​តាំង​ពី​ឆ្នាំ ១៩១៧ មក កោះ​ខាង​លើ​បាន​បាត់បង់​ដី​ជាង​ពាក់​កណ្ដាល​ទៅ​ហើយ ដោយ​សារ​តែ​សំណឹក​ដី។ ទោះ​ជា​យ៉ាង​ណា នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ លោក Payeng បាន​ទប់ស្កាត់​បញ្ហា​នេះ ដោយ​ការ​ដាំ​ដើម​ឈើ​ក្នុង​មួយ​ថ្ងៃ​មួយ​ដើម ហើយ​រយៈពេល​ជាង ៤០ ឆ្នាំ​មក​នេះ លោក​បាន​ដាំ​ដើម​ឈើ រហូត​ដល់​ទៅ ១ ៤០០ ហិកតា​ឯណោះ។

លោក Payeng បាន​បង្កើត​ព្រៃ​ទាំង​មូល​ទៅ​ហើយ ដោយ​សត្វ​ព្រៃ​មួយ​ចំនួន ដូចជា រមាស ខ្លា និង​ដំរី ក៏​បាន​មក​រស់​នៅ​ទី​នោះ​ផង​ដែរ។ បុរស​ជនជាតិ​ឥណ្ឌា​រូប​នេះ ត្រូវ​បាន​អតីត​ប្រធានាធិបតី​ឥណ្ឌា ដាក់​រហស្សនាម​ឲ្យ​ថា «Forest Man of India»។
«ខ្ញុំ​បាន​ដាំ​អ្វីៗ​ទាំង​អស់​ដោយ​ខ្លួនឯង។ ដំបូង​ឡើយ ការ​ដាំដុះ​ត្រូវ​ការ​ចំណាយ​ពេល​ច្រើន ប៉ុន្តែ​ឥឡូវ​នេះ វា​កាន់​តែ​ងាយ​ស្រួល ព្រោះ​ខ្ញុំ​ទទួល​បាន​គ្រាប់​ពូជ​ពី​ដើម​ឈើ​ទាំង​នោះ​ផ្ទាល់»។ នេះ​បើ​តាម​សម្ដី លោក Payeng។

បុរស​ឥណ្ឌា​រូប​នេះ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ចាប់​តាំង​ពី​វា​ក្លាយ​ជា​ព្រៃ​ក្រាស់​មក មាន​សត្វ​ដំរី​ចំនួន ១១៥ ក្បាល បាន​មក​រស់​នៅ​ទី​នោះ រយៈពេល ៣ ខែ​ក្នុង ១ ឆ្នាំ ហើយ​ក៏​មាន​សត្វ​ក្ដាន់ រមាស និង​ខ្លា​ជា​ច្រើន​ក្បាល​ផង​ដែរ៕

វីដេអូខាងក្រោមនេះ

Leave a Reply

Your email address will not be published. Required fields are marked *