តារាសម្តែងជើងចាស់ គឺ អ្នកនាង អម្ពរ ទេវី នោះ ដែលជាតារាមួយដួងមានទេពកោសល្យខ្ពស់ ក្នុងការសម្តែង ជាមួយការប្រើប្រាស់ទឹកមុខ កាយវិការ និងភាពប៉ិនប្រសព្វ ធ្វើឲ្យមហាជនទូទៅ នៅតែដក់ជាប់ក្នុងចិត្ត រហូតមកដល់សព្វថ្ងៃ។តារារូបនេះ បានចាកឆ្ងាយពីស្រុកកំណើតរបស់ខ្លួន ទៅរស់នៅសហរដ្ឋអាមេរិក អស់ជាយូរឆ្នាំមកហើយ មើលទៅក្រុមគ្រួសាររបស់ អ្នកនាង ពិតជាពោរពេញដោយក្តីសុខ និងសុភមង្គល។
ចំណែកព្រឹកម៉ិញនេះ នាថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ តារាសម្តែងរូបនេះ សម្តែងក្តីរំភើបយ៉ាងខ្លាំង ក្រោយទទួលបានសមាជិកថ្មីម្នាក់ គឺចៅប្រុសដំបូងរបស់ខ្លួន ពិសេសមានឈ្មោះពីរោះខ្លាំងណាស់។ អ្នកនាង អម្ពរ ទេវី បានបញ្ជាក់ប្រាប់បន្ថែមថា “ជម្រាបសួរ ពុកម៉ែ អុំ ពូ មីង បងប្អូនទាំងអស់គ្នា ថ្ងៃនេះនាងខ្ញុំបានទទួលនូវកាដូពិសេសមួយដ៏អស្ចារ្យ។ នោះគឺជាកំណើតចៅប្រុស ដំបូងរបស់នាង ខ្ញុំឈ្មោះ Lionel G Phirun ហៅ (អានន្ទ) Anun។
ជាទីស្រឡាញ់ ដែលបានចាប់កំណើតក្នុង ក្រុមគ្រួសារ របស់យើង។ ជាក្ដីសោមនស្ស ដ៏ពន់ពេក និងជាអារម្មណ៍ដ៏ពិសេស ក្នុងនាមជា ជីដូន មួយរូប និង ជាម្ដាយក្មេក។ ម៉ាក់ សូមជូនពរកូនឆាប់មានសុខភាពល្អ ប្រសើរឡើងវិញ និងសូមជូនពរ ឱ្យចៅប្រុស មានសុខភាពល្អ ប្រាជ្ញាវាងវៃ ជាបុគ្គលដ៏ល្អ មានគុណធម៌ សប្បុរស និង ភាពកក់ក្ដៅ ពីរអ្នកផង ទាំងពួង។”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖