- ការអប់រំ

មិននឹកស្មានដល់!! ស្ត្រីវ័យចំណាស់ហូប បបរសឥតគិតថ្លៃជារាល់ថ្ងៃបានធ្វើឲ្យម្ចាស់ហាងស្រក់ទឹកភ្នែកដោយសារតែ…

ថ្មីៗនេះគេហទំព័របរទេសបានបង្ហាញពីរឿងរ៉ាវរបស់ “Xiao Xiao” ជាមួយប្រពន្ធរបស់គាត់​បានបើកភោជនីយដ្ឋានតូចមួយនៅក្នុងទីក្រុង។ ជារៀងរាល់ថ្ងៃ​មានស្ត្រីចំណាស់ម្នាក់​តែងតែចូលមកហូបបបរសរាល់ថ្ងៃ ។

ខ្ញុំនិងប្រពន្ធរបស់ខ្ញុំបានបើកភោជនីយដ្ឋានតូចមួយនៅក្នុងទីក្រុង ពួកយើងពេញចិត្តនឹងមុខរបរនេះណាស់ ពួកយើងបើកលក់ចាប់ពី ៣រសៀល រហូតដល់ ម៉ោង ១២ យប់។ជាទូទៅហាងរបស់យើងតែងតែមានភ្ញៀវជាប្រចំា។នៅថ្ងៃមួួយស្រ្តីវ័យចំណាស់ម្នាក់ បានដើរសំដៅចូលក្នុងហាងរបស់យើង ហើយបានហៅបបរសមកហូប ខ្ញុំមើលទៅគាត់ហាក់ដូចជាមានវិបត្តិអ្វីមួយ ខ្ញុំបានព្យាយាមសួរគាត់ ប៉ុន្តែគាត់មិនឆ្លើយតបសោះ បន្ទាប់ពីញំាុរួចគាត់បានដើរចេញទៅបាត់ ដោយមិនអោយលុយទេ ខ្ញុំគិតថាគាត់ភ្លិច។នៅថ្ងៃបន្ទាប់ គាត់ចូលមកហូបដូចរាល់ដង ប៉ន្តែថ្ងៃនេះរាងប្លែកបន្តិច ដោយគាត់ចាប់ផ្តើមនិយាយសួរនំាខ្ញុំ និងប្រពន្ធរបស់ខ្ញុំ ពីគ្រួសារ និងការងារលក់ដូរការនិយាយរបស់គាត់ប្រកបដោយគំនិត ដូចរាល់ដងគាត់មិនបានអោយលុយទេ។

ខ្ញុំក៏បានមិនទាគាត់ដែរ ស្អែកឡើងគាត់មកទៀត ដូចរាល់ដង គាត់បានហៅតែបបរសមកហូប លើកនេះគាត់បាននិយាយពីគ្រួសាររបស់គាត់ប្រាប់ពួកយើងថា៖កាលពីមុខគាត់មានគ្រួសារដ៏មានសុភមង្គលណាស់ ប៉ុន្តែក្រោយពេលកូនប្រុសរបស់គាត់បានចេញទៅទាហាន គាត់ និងប្តីរបស់គាត់មិនដែលបានទទួលដំណឹងរបស៉កូនសោះ ដោយសារតែក្តីនឹករលឹកកូនប្រុសខ្លំាងពេក ប្តីរបស់គាត់បានឆ្លាក់ខ្លួនឈឺជាទំងន់ រហូតបាត់បង់ជីវីត ទុកអោយគាត់រស់នៅតែម្នាក់ឯង រីឯងកូនប្រុសក៏បាត់ដំណឹងសូន្យឈឹង គាត់ដើរតែតោម្នាក់ឯងមិនដឹងទៅណាទេ។គាត់និយាយបណ្តាល ទឹកភ្នែករបស់គាត់ហូរចុះ ក្រោយនិយាយចប់គាត់បានស្នើរសូមពួកយើងទំាងពីរធ្វើជាកូនធម៏ដោយក្តីអាណិត អាសូរ និងដោយសារតែពូកយើងជាក្មេងកំព្រាខ្វះភាពកក់ក្តៅតំាងពីតូច យើងក៏សំរេចចិត្តយល់ព្រមតាមការស្នើរសួមរបស់គាត់ គ្រាន់តែឈឺថាពួកយើងយល់ព្រមហើយបានហៅគាត់ថាម៉ែពេញមាត់ គាត់សប្បាយចិត្ត រកអ្វីនឹងថ្លែង ព្រោះគាត់ខាន់ស្តាប់ពាក្យថាម៉ែជាង ២០ឆ្នំាហើយ។ស្អែកឡើង ពួកយើងទន្ទឹងចំាមើលគាត់ពេញមួយថ្ងៃប៉ន្តែមិនឃើញគាត់មកសោះ បែរជា អោយ​កេ្មងម្នាក់ យកសំបុត្រ និងកូនសៀវភៅធនាគារ អោយខ្ញុំ ខ្ញុំបានបើកមើលសំបុត្រ បានសសេរថា៖

អរគុណហើយ កូនប្រុសកូនស្រី ដែលបានសំរេចបំណងរបស់ខ្ញុំ និងបានមើលថែរក្សាខ្ញុំមួយរយះ និងបានអោយបបរសដែលមានរសជាតិឆ្ងុយឆ្ងាញអោយម៉ែ កូនប្រហែលជាឆ្ងល់ហេតុអ្វីម៉ែហូបតែបបរសព្រោះកាលពីកូនប្រុសបង្កើតម្តាយនៅ វាតែងតែងើប

ឡើងពីព្រឹកដំាបបរសអោយ ខ្ញុំនិងពុកញុំារាល់ព្រឹក នេះជាហេតុផលដែលម៉ែ តែងតែហៅបបរសកូនហូបរាល់ពេលម៉ែមកហាងកូនចុងក្រោយម៉ែមានតែលុុយបន្តិច បន្តួច និងដីផ្ទះអោយកូនទំាងពីរសំរាប់ដោះស្រាយពេលកូន​ទំាងពីរត្រូវការចំាបាច់…..អរគុណអ្នកទំាងពីរ មិនបាច់តាមរកម៉ែទេព្រោះម៉ែចេញទៅរកកូនបង្កើតរបស់ម៉ែហើយ ប្រសិនបើមានឥឪកាសពួកយើងនឹងជួបគ្នាម្តងទៀត

Leave a Reply

Your email address will not be published. Required fields are marked *