ផ្កាលឿង ឬផ្កាក្រហម សែនចូលឆ្នាំចិន ក្នុងឆ្នាំ 2022 នេះ ល្អ ឬអត់?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ អ្នកគ្រូ ហុងស៊ុយ ឡុង ណាលី បានបង្ហោះសាមួយថា “ព្រោះតែដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីលក់របស់ដាច់ ឬមកពីរៀន មិនទាន់ដល់កំរិត បានជា ណែនាំគេ បែបខុសៗ ក្នុងការរៀបចំផ្ទះ ជាពិសេសជំនៀងផ្ទះ ក្នុងឆ្នាំ 2022 នេះ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាជំនៀងផ្ទះ មិនមែនជាហុងស៊ុយ ក៏ពិតមែន តែចំនុច ដែលប្រជាជនខ្មែរ មានសែស្រឡាយចិន គាត់តែងតែរៀបចំទីជូអៀ (ជំនៀងផ្ទះ) នៅកណ្តាលផ្ទះ ជាទំលាប់តែងតែប្រើទៀនក្រហម តុបតែងរបស់ក្រហមៗ ដើម្បីយកហេង តាមជំនឿចិន ស្រលាញ់ក្រហម ដែលតំណាងអោយតារាសាស្ត្រលេខ 9 ជាជំនឿ តៗគ្នា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែក្នុងឆ្នាំនេះ តារាសាស្ត្រលេខ 5 ចរចំកណ្តាលផ្ទះ បើប្រើពណ៌ក្រហម វានឹងបង្កើនថាមពល តារាសាស្ត្រ លេខ 5 ហៅ ថា 5 Gh​​o​​st( 5 Yellow ) អោយកាន់តែខ្លាំង បង្កអោយមានបញ្ហា ជាច្រើនក្នុងគ្រួសារនិមួយៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមប្រយ័ត្ន ផ្ទះដែលមានទីជូអៀ (ជំនៀងផ្ទះ) មានភ្លើងពណ៌ក្រហម ឬភ្លើងលោតៗ ឬ សែនរបស់ក្រហមៗ ក្នុងឆ្នាំ 2022 នេះ ហាមមានក្រហម ឬ លឿង បើមិនចង់ស៊យ
( Master Naly Feng Shui ហុងស៊ុយបែបវិទ្យាសាស្ត្រ)”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ នេះ អ្នកគ្រូ បានបង្ហោះសារមួយថា៖

“តើផ្កាលឿង ឬផ្កាក្រហម សែនចូលឆ្នាំចិននេះ ល្អទេ ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្កាលឿង សែនល្អ សំរាប់តែផ្ទះបែរមុខទៅទិសខាងត្បូង ឬទិសខាងជើង ឈៀងកើត និង ទិសខាងជើង ឈៀងលិច (សែនមុខផ្ទះបាន តែហាមដាក់សែនកណ្តាលផ្ទះ ត្រង់ជំនៀងផ្ទះ ឬកណ្តាលផ្ទះ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្កាក្រហម សែនល្អ សំរាប់ផ្ទះបែរមុខទៅទិសខាងកើត ខាងកើតឈៀងត្បូង និង ទិសខាងត្បូង (សែនមុខផ្ទះបាន តែហាម យកដាក់សែនកណ្តាលផ្ទះ ត្រង់ជំនៀងផ្ទះ ឬកណ្តាលផ្ទះ ) សំរាប់ផ្ទះបែរទិសផ្សេង កុំប្រើផ្កាពណ៌ក្រហម ឬលឿងអី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំនុចកណ្តាលផ្ទះ ហាមយកផ្កាលឿង ឬក្រហម មកសែន គួរដាក់ដើមរាសី ល្អជាង ហើយដើម្បីបង្កាឆុង គួរក្រាលក្រណាត់ពណ៌ធាតុទឹក ( ខៀវ ទឹកប៊ិច ផ្ទៃមេឃ ) ក្រាលលើតុ ដើម្បីរំសាយឥទ្ធិពលឆុង របស់តារាសាស្ត្រលេខ 5 ដែលនៅកណ្តាលផ្ទះ )”៕