ពេលទៅថៃបើមិនចង់ទឹកភ្នែកជូតក្បាល់ជង្គង់ទេត្រូវដឹងចំនុចទាំងនេះ!

ថៃ​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ​កម្ពុជា ហើយ​ក៏​មាន​ប្រជាជន​ខ្មែរ​មិន​តិច​នាក់​ទេ ដែល​ចូលចិត្ត​ទៅ​លេង​ប្រទេស​នេះ។ មាន​រឿង​មួយ​ចំនួន​ដែល Angkor Post ចង់​ប្រាប់​ឲ្យ​អ្នក​ដឹង ពេល​ទៅ​ដល់​ថៃ​ភ្លាម ដើម្បី​ឲ្យ​ដំណើរ​កម្សាន្ត​អ្នក​រឹត​តែ​រីករាយ​មិន​ខក​ចិត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. ទិញ​ស៊ីម​ទូរសព្ទ​ប្រើ​ក្នុង​ប្រទេស​ថៃ សម្រាប់​អ្នក​ជិះ​យន្តហោះ ពេល​ទៅ​ដល់​ប្រលាន​ប្រទេស​ថៃ​ភ្លាម​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​មុន​គេ​គឺ​ត្រូវ​ទិញ​ស៊ីម​ទូរសព្ទ​សម្រាប់​ទុក​តេ និង​លេង​អ៊ីនធឺណិត​ក្នុង​ប្រទេស​នេះ។ បើ​អ្នក​ទៅ​លេង​១សប្តាហ៍ គួរ​ជ្រើសរើស​ស៊ីម​ដែល​មាន​ទឹកប្រាក់ និង​កញ្ចប់​សេវាកម្ម​អ៊ីនធឺណិត​សម្រាប់​ប្រើ ៧ថ្ងៃ​ទៅ​បាន​ហើយ តែ​បើ​ច្រើន​ជាង​នេះ អាច​លៃលក​ទៅ​តាម​ហ្នឹង​ទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់​អ្នក​ជិះ​ឡាន អាច​រក​ទិញ​ស៊ីម​នៅ​តាម​ហាង​លក់​ទូរសព្ទ​ទូទៅ​មាន​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​ថៃ ហើយ​មាន​លិខិត​ឆ្លងដែន​ហ្ស៊ីន​ឬ​កូពី​ឲ្យ​អ្នក​លក់។ ពេល​ទិញ​ស៊ីម​ក្រុមហ៊ុន​ណា​មួយ​មក​ប្រើ ត្រូវ​ឲ្យ​អ្នក​លក់​ភ្ជាប់​សេវា​ប្រើ​បណ្តាញ​សង្គម​ឥត​គិត​ថ្លៃ ដើម្បី​ចាយ​លុយ​ទូរសព្ទ​កាន់​តែ​តិច។ ២. បញ្ចូល​លុយ​ទូរសព្ទ​នៅ​ឯណា ក្រោយ​ទិញ​ស៊ីម​រួច បើ​គណនី​អ្នក​អស់​លុយ អ្នក​អាច​ទៅ​រក​ទិញ​កាត​ទូរសព្ទ នៅ​តាម​ម៉ាត​ល្បី​ឈ្មោះ 7eleven មាន​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស​ថៃ ពី​យប់​ទល់​ភ្លឺ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. ដើរ​ដាច់​យប់ ឃ្លាន​បាយ​រក​ទិញ​នៅ​ឯណា តំបន់​លក់​អាហារ​ភាគ​ច្រើន​នៅ​បាំងកក អាច​បិទ​ពេល​យប់ជ្រៅ​ពេក ដូច្នេះ​បើ​អ្នក​គិត​ថា​ឃ្លាន​អាហារ​និង​បាយ​ផ្សេងៗ អាច​ចូល​ទិញ​ម្ហូប​អាហារ​ក្នុង​ម៉ាត 7eleven បាន ដោយ​តម្លៃ​ធូរថ្លៃ​ចាប់​ពី ៤០បាត​ឡើង ល្មម​ហូប​មួយ​ឆ្អែត​និង​មាន​រសជាតិ​ឆ្ងាញ់​ថែម​ទៀត។ ៤. សម្បូរ​ភេទ​ទីបី ក្នុង​ចំណោម​ប្រុស ១០នាក់ មាន​ប្រហែល ៧នាក់​ហើយ ដែល​ស្រឡាញ់​ភេទ​ផ្ទុយ​គ្នា​និង​ជា​ភេទ​ទី​បី។ ភេទ​ទី៣ មិន​មែន​ជា​រឿង​ចម្លែក​ទេ​សម្រាប់​ប្រទេស​មាន​ព្រំប្រទល់​ជាប់​ប្រទេស​កម្ពុជា​មួយ​នេះ ដូច្នេះ​ហើយ​ទើប​មនុស្ស​ស្រី​មួយ​ចំនួន បែរ​ទៅ​ស្រឡាញ់​ភេទ​ផ្ទុយ​គ្នា។ ប្រហែល​មាន​អ្នក​ទេសចរ​បរទេស​ខ្លះ អាច​ជាប់​ចិត្ត​នឹង​ពួកគេ (ភេទ​ទី​បី) ដោយ​មិន​ដឹង​ថា​ស្រី​ស្អាត​ទាំង​នោះ​ជា​ភេទ​ទី​បី​ឡើយ។ 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​មិន​ឮ​សំឡេង​ និង​មិន​ឃើញ​អត្តសញ្ញាណ​បណ្ណ​ទេ​ប្រហែល មិន​ដឹង​ថា​នារី​ស្រស់​ស្អាត​នោះ​ជា​ប្រុស​កែ​ភេទ​ឡើយ។ ប្រុស​តែង​ខ្លួន​ធ្វើ​ស្រី​និង​ស្រី​តែង​ខ្លួន​ធ្វើ​ប្រុស​គិត​ក្នុង​ឆ្នាំ ២០១៧ ក្នុង​ប្រទេស​ថៃ​នេះ​គឺ​គរទឹកគរដី​តែ​ម្តង។ កុំ​ឃើញ​សាច់​ខ្ចី​តាម​ញ៉ែ​ណា! ៥. ត្រូវ​ដូរ​យក​លុយ​បាត ថៃ​ជា​ប្រទេស​លើក​តំកើត​រូបិយប័ណ្ណ​របស់​ខ្លួន (លុយ​បាត) ខុស​ពី​ប្រទេស​ខ្លះ​នៅ​អាស៊ី អ៊ីចឹង​អ្នក​ត្រូវ​ដូរ​លុយ​ខ្មែរ​ឬ​ដុល្លារ​យក​លុយ​បាត​ដាក់​ក្នុង​កាបូប សម្រាប់​ការ​ប្រើប្រាស់​តាម​ចំនួន​ដែល​ត្រូវ​ការ។ ធម្មតា ១ដុល្លារ = ៣៤បាត ឬ ៣៤០០រៀល។ 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦. ប្រជាជន​ថៃ​មិន​សូវ​ប្រើ​ភាសា​អង់គ្លេស បើ​អ្នក​គិត​ថា​ចង់​យក​ភាសា​អង់គ្លេស​ទៅ​ប្រើ​ទាក់ទង​និង​ប្រជាជន​ថៃ ប្រហែល​គិត​ខុស​បន្តិច។ ថៃ​និយម​លើក​តំកើង​ភាសា​របស់​ខ្លួន ទោះ​បី​អ្នក​ខ្លះ​ចេះ​ភាសា​អង់គ្លេស​ក៏​នៅ​និយាយ​ថៃ​ដែរ ហើយ​មាន​ភាគ​ច្រើន​មិន​សូវ​ចេះ​ភាសា​អង់គ្លេស​តែ​ម្តង។ អ្នក​គ្រាន់​តែ​ចេះ​ភាសា​ទាក់ទង​ខ្លះ​ដូច​ជា នីថោវរ៉ៃ​ខាប់ (អានេះ​ថ្លៃ​ម៉ាន?), សាវ៉ាត់ឌី (សួរស្តី), អារ៉យ​ម៉ាក (ឆ្ងាញ់​ណាស់), ខថូត(សុំ​ទោស), និង ឡុត​រ៉ាខា​ណយ​ដៃម៉ៃ (ចុះ​ថ្លៃ​តិច​បាន​ទេ?) ក៏​ជា​រឿង​ល្អ​ដែរ។ មិន​ខ្វះ​ទេ​កម្មវិធី​ទូរសព្ទ​សម្រាប់​ការ​ធ្វើ​ដំណើរ​ពេល​ទៅ​លេង​ថៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧. បើកបរ​ឆ្វេង​ដៃ និយាយ​ពី​ការ​ប្រកាន់​ផ្លូវ ថៃ​ខុស​ពី​ខ្មែរ​ត្រង់​គេ​ប្រកាន់​ផ្លូវ​ឆ្វេង​ដៃ។ អ៊ីចឹង​អ្នក​អាច​ចម្លែក​ចិត្ត បើ​ត្រូវ​ប្រយ័ត្ន ពេល​ដើរ​​ឬ​បើកបរ​យានយន្ត​តាម​ផ្លូវ​ក្នុង​ស្រុក​នេះ។ ៨. ម៉ូតូ​ឌុប​និង​កង់​បី​បើក​បរ​ដូច​ហោះ 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 សេវា​​ម៉ូតូ​ឌុប​និង​តុតុ (កង់​បី) ថៃ​មាន​គ្រប់​ពេល តែ​អ្នក​បើក​បរ​ទាំង​នោះ​បើក​លឿន​ដូច​អ្នក​ប្រណាំង​ម៉ូតូ​អ៊ីចឹង អាច​បះ​សក់​ម្តងៗ​ក៏​មាន​ដែរ។ ពិសេស​ត្រង់​ថា ស្រុក​គេ​ម៉ូតូ​ឌុប​សុទ្ធ​តែ​ស៊េរី Zoomer X និង Scoopy ជា​ដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៩. ជិះ​រថភ្លើង​អាកាស (Sky Train) ប្រសើរ​ជាង​ម៉ូតូ កង់​បី​និង​ឡាន​តាក់ស៊ី អ្នក​នឹង​ចំណាយ​កាន់​តែ​តិច​និង​រហ័ស​ចំពោះ​ការ​ជ្រើស​រើស​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​លើ​អាកាស ចំណាយ​តិច​ជាង​កង់​បី​ ម៉ូតូ​ឌុប និង​ឡាន​តាក់ស៊ី​ទៀត។ សំខាន់​អ្នក​ត្រូវ​ដឹង​ថា​គោល​ដៅ​ត្រូវ​ទៅ​ណា។ ក្នុង​រថយន្ត​ភ្លើង​តែង​មាន​គោល​ដៅ​កំណត់​ពី ១ ដល់ ១០ ជា​ដើម ហើយ​រថយន្ត​ភ្លើង​នឹង​ឈប់​តាម​ចំណត​ពី​មួយ​ដល់ ១០​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១០. អ៊ីវ៉ាន់​ធូរថ្លៃ​ជាង​នៅ​ខ្មែរ ហើយ​ត្រូវ​ទិញ​ឯណា? ស្ទើរ​តែ ១០០ភាគរយ​ទៅ​ហើយ​ដែល​ឥវ៉ាន់​ស្រុក​ថៃ​ធូរថ្លៃ​ជាង​នៅ​ខ្មែរ។ អាជីវករ​នៅ​ភ្នំពេញ​ភាគ​ច្រើន​តែង​ទៅ​យក​ឥវ៉ាន់​ពី​ថៃ​មក​លក់​នៅ​ផ្សារ​ប្រទេស​កម្ពុជា។ បើ​អ្នក​ចង់​បាន​ឥវ៉ាន់​ធូរថ្លៃ​និង​ល្អៗ អាច​ទៅ​រក​ទិញ​នៅ​ផ្សារ​ប៉ាទូណាម (Pratunam) និង Big C ជា​ដើ។ ១១. ការ​សំពះ​ប្រកាន់​ខ្ជាប់ 