- ការអប់រំ

ក្រដោយសារគំនិត!! នារីវ័យក្មេង ២ រូបអាចរកចំណូលបានរាប់លានដុល្លារក៏ព្រោះតែគំនិតមួយនេះ…

សម័យនេះជាសម័យឌីជីថលមាននារីទូទាំងពិភពលោកជាច្រើនបានក្លាយទៅជាអ្នកមាន ក្លាយទៅជាសេដ្ឋិនីព្រោះតែពួកគាត់មានគំនិតល្អមិនចាញ់បុរសឡើយ។ ដោយនៅក្នុងនោះមាននារីវ័យក្មេង ២ រូបដែលអាចរកចំណូលបានរាប់លានដុល្លារមិនចាញ់បុរសឡើយ។

១.Akilah Releford

Akilah Releford ជានារីមួយរូបដែលមានអាយុ ២៣ ឆ្នាំនោះទេ តែនាងមានសមត្ថភាព អាចរកចំណូលបានជិត ១លានដុល្លារ ពោលគឺបច្ចុប្បន្ននេះនាងគឺជាម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាងធំមួយដែលគ្រឿងសម្អាងមួយនេះមានឈ្មោះថា Mary Louise។ ក៏ប៉ុន្តែទម្រាំនាងក្លាយទៅជាថៅកែគ្រឿងសម្អាងនេះគឺនាងប្រវត្តិយ៉ាងច្រើនដែលពុំសូវមានអ្នកដឹងទាល់តែសោះ។

យោងតាមការចេញផ្សាយរបស់សាព័ត៌មាន CNBC បានអោយដឹងថា Akilah Releford គឺជានារីមួយរូបដែលចូលចិត្តភាពឯករាជ្យ ពោលក្នុងអំឡុងពេលដែលនារីវ័យ ២៣ ឆ្នាំរូបនេះបានរៀននៅសកលវិទ្យាល័យ Howard គឺនាងជានិស្សិតមួយរូបដែលបានរៀនផ្នែកគ្រូពេទ្យវះកាត់។

ប្រភពដដែលបានបង្ហាញទៀតថា ក្នុងអំឡុងពេលដែលនាងរៀនផ្នែកគ្រូពេទ្យនេះ គឺនាងមិនចង់រៀននោះទេតែត្រូវបានឪពុកម្តាយបង្ខំអោយរៀនហើយពួកគាត់ចង់អោយកូនស្រីដើរតាមគន្លងធម៌គាត់ ពោលគឺឪពុកម្តាយនាងជាគ្រូពេទ្យស្រាប់ដូច្នេះទើបគ្រួសារនាងបានបង្ខំអោយនាងរៀន។

ការដែលយើងធ្វើអ្វីមួយដោយចិត្តមិនចង់ ដោយមិនចេញពីចិត្តគឺហាក់បីដូចជាធ្វើអ្វីទៅសោះកក្រោះអញ្ជឹង ពោលនៅពេលដែល Akilah Relefordទៅចាប់ជំនាញពេទ្យគឺធ្វើអោយនាងមានអារម្មណ៍ធុញថប់ព្រោះនាងមិនស្រលាញ់អាជីពនឹងនោះទេ តែនាងបែរជាមកស្រលាញ់អាជីពលក់គ្រឿងសម្អាងទៅវិញ។

បន្ទាប់ពី Akilah Releford ចាប់ផ្តើមដឹងថាខ្លួនឯងមិនសូវស្រលាញ់អាជីពជាគ្រូពេទ្យ នាងក៏បានចាប់ផ្តើមមកលក់គ្រឿងសម្អាងបន្តិចបន្តួចនៅផ្ទះវិញ តែការលក់នេះមិនពុំបានអោយឪពុកម្តាយនាងដឹងទេ តែនៅពេលដែលចាប់ផ្តើមលក់គ្រឿងសម្អាងនាងចាប់ផ្តើមតាំងចិត្តមួយថានាងនឹងធ្វើអោយយីហោមួយនេះល្បីខ្លាំងនៅថ្ងៃណាមួយជាក់ជាមិនខាន។

សូមបញ្ជាក់ដែល ពីមួយថ្ងៃទៅមួយថ្ងៃគឺធ្វើអោយគ្រឿងសម្អារបស់ Akilah Releford កាន់តែមានឈ្មោះល្បីខ្លាំងៗដោយនាងបានជួយអោយមិត្តភភ្តិផ្សព្វផ្សាយហើយនាងក៏ខំផ្សព្វនឹងដាក់លក់តាម App មួយចំនួនរហូតធ្វើអោយនាងក្លាយទៅជាម្ចាស់ក្រុមហ៊ុនទាំងវ័យក្មេង ហើយក្រុមហ៊ុននាងអាចរកចំណូលបានជិត ១លានដុល្លារក្នុងមួយឆ្នាំ។

២. Rachel Lim

យោងតាមសារព័ត៌មានរបស់ CNBC បានចុះផ្សាយថា សហគ្រិនវ័យ ៣២ឆ្នាំ Rachel Lim គឺជាស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Love, Bonito ដែលជាយីហោម៉ូដនារីដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់នារីៗនៅអាស៊ី។ មុនពេលនាងបានសម្រេចចិត្តបង្កើតហាងម៉ូដដែលមានតម្លៃរាប់លានដុល្លារនាពេលបច្ចុប្បន្ននេះ សហគ្រិនជនជាតិសិង្ហបុរីរូបនេះបាននិយាយថា នៅអាយុ ២១ឆ្នាំ នាងបានសម្រេចចិត្តឈប់រៀនដោយសារត្រូវរកប្រាក់ដើម្បីសងបំណុលរដ្ឋ និងមិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីបង់ថ្លៃការសិក្សា នាងបានចាប់ផ្ដើមចេញធ្វើជំនួញដោយខ្ចីលុយពីម្ដាយរបស់នាងដែលសន្សំសម្រាប់ទុកពេលចាស់ជរាមកចេញធ្វើជំនួញ។

ព្រោះតែកើតក្នុងគ្រួសារខ្វះមុខខ្វះក្រោយហើយមានម្ដាយធ្វើការធ្ងន់ៗដល់ទៅធ្វើកន្លែងដើម្បីផ្គត់ផ្គង់គ្រួសារបន្ទាប់ពីជំនួញរបស់ឪពុកនាងជួបនឹងវិបត្តិហិរញ្ញវត្ថុ ឆ្នាំ ១៩៩៧ បានបង្កើតជាអាវុធមួយសម្រាប់សហគ្រិនរូបនេះ ដើម្បីធានាថាអាជីវកម្មរបស់នាងត្រូវតែទទួលបានជោគជ័យ។ នោះហើយជាមូលហេតុមួយដែលធ្វើនាងដឹងថានាងមិនអាចបរាជ័យទេ ហើយនាងមិនអាចធ្វើឲ្យម្ដាយរបស់នាងអស់សង្ឃឹមដូចគ្នា។ ដូច្នេះ Lim បានចាប់ផ្ដើមចេញរកស៊ីដោយសម្រេចចិត្តលក់សម្លៀកបំពាក់ដែលខ្លួនស្រលាញ់ហើយពាក់បានតែម្ដង ឬពីរដង ឬនៅថ្មីមិនទាន់ប្រើនៅលើអ៊ីនធឺណេតជាមួយជាមួយមិត្តភក្កិរបស់នាង Viola និង Velda Tan។

ក្រោយមកនៅពេលការលក់លើអ៊ីនធឺណេតចាប់ផ្ដើមល្បីនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០០៥ អាជីវកម្មក៏ឈានទៅមុខមួយ កម្រិតតាមរយៈការបង្កើតគេហទំព័រមួយ ហើយនៅពេលសម្លៀកបំពាក់ផ្ទាល់ខ្លួនអស់ ពួកគេបានចំណាយប្រាក់សន្សំ ៣០០ ដុល្លារធ្វើដំណើរទៅបរទេសដើម្បីនាំចូលបន្ថែម។ ការផ្លាស់ប្ដូរមិនទាន់ចប់ទេ ដោយសហគ្រិនរូបនេះបានមើលឃើញពីឱកាសដែលធ្វើឲ្យអាជីវកម្មរីកចម្រើនឈានទៅដល់ការបង្កើតយីហោផ្ដាច់មុខ Love, Bonito ដោយបង្កើត និងកាត់ដេរនូវម៉ូដសម្លៀកបំពាក់សម្រាប់ស្រីៗនៅតំបន់អាស៊ីទាំងទំហំ ចំណង់ចំណូលចិត្ត និងសាច់ក្រណាត់ ដែលតម្រូវតាមអាកាសធាតុ ខុសពីការនាំចូលពីបរទេសដែលមានទំហំធំៗ សម្រាប់នារីៗបរទេស។

ការផ្លាស់ប្ដូរនេះធ្វើឲ្យ Rachel Lim បានបង្កើតមុខមាត់នៃយីហោផ្ទាល់ខ្លួន និងក្លាយជាសហគ្រិនស្ត្រីដែលកំពុងល្បីឈ្មោះនៅអាស៊ីអាគ្នេយ៍ ដោយនៅឆ្នាំ ២០១៦ នាងមានអាយុ ២៨ ឆ្នាំនាងត្រូវជាប់ឈ្មោះក្នុងបញ្ជីទស្សនាវដ្តី Forbes អាយុក្រោម ៣០ ឆ្នាំនៅអាស៊ី។ ហើយនៅខែមករាឆ្នាំ ២០២០ នាងបានជួបជាមួយនាយករដ្ឋមន្រ្តីសិង្ហបុរីដើម្បីពិភាក្សាអំពីការចាប់ផ្តើមអាជីវកម្មនៅរដ្ឋមួយនេះ។ រហូតមកដល់បច្ចុប្បន្នអាជីវកម្មនេះបានបង្កើនដើមទុនជាង ១០ លានដុល្លារពីវិនិយោគិនរួមទាំងអ្នកលក់រាយតាមអ៊ីនធឺណេតជប៉ុន Kakaku.com ដើម្បីជួយដល់ការពង្រីកសាខារបស់ខ្លួននាពេលអនាគត៕

អត្ថបទដោយ​​៖ ធី ស្រីល័ក្ខ
ប្រភព Business Cambodia

Leave a Reply

Your email address will not be published. Required fields are marked *