អ្នកហោរាសាស្ត្រខ្មែរ ផ្តាំទៅអ្នកសែចិន គួរតែសែនតាមទំនៀមទម្លាប់វិញ កុំតាមហោរាច្រើនពេក!

ភ្នំពេញ៖ មួយរយៈក្រោយៗនេះ ឃើញថាមានអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានសម្តែងការងឿងឆ្ងល់ នៅពេលដែលកៀកដល់ថ្ងៃចូលឆ្នាំហើយ មិនដឹងថាត្រូវបានដាក់ភ្លើងពណ៍អីទើបត្រូវ ដោយខាងចិនសែវិទ្យាសាស្ត្របានបញ្ជាក់ថា ឆ្នាំដែលឆុងត្រូវដាក់ភ្លើងពណ៍ខៀវ ចំណែកខាងប្រពៃណីចិនវិញ ឃើញថានៅតែសែនពណ៍ក្រហមធម្មតានៅឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ជុំវិញរឿងរ៉ាវមួយនេះ លោក អុឹម បុរិន្ទ អ្នកហោរាសាស្ត្រខ្មែរ និងជាទីប្រឹក្សាអមគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ អន្តរជាតិ បានមានប្រសាសន៍ដូចខាងក្រោមនេះទៅកាន់អ្នកដែលជាប់សែចិនថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅប៉ុន្មានឆ្នាំចុងក្រោយនេះយើងសង្កេតឃើញហោរាគ្រូទាយ ចិនសែរីកព្រោងព្រាតពេញហ្វេសប៊ុក ផេក វាជាការល្អម្យ៉ាងដែរដែលមានហោរាជាច្រើនដូច្នេះ ព្រោះងាយស្រួលក្នុងការឱ្យគ្រូហោរជួយតម្រង់ទិសការងារអាជីវកម្មខ្លះៗ។តាមករសង្កេតរបស់ខ្ញុំឥឡូវនេះហោរាកាន់ក្បួនចិន ដែលយើងធ្លាប់ហៅថា ចិនសែមានការរីកដុះដាលខ្លាំងជាគេហើយក៏ត្រូវប៉ាន់ជាងគេផង។តាមការសង្កេតក៏បានឃើញថាហោរាខ្មែរ ហោរដែលជាអ្នកស្នងរូប ហៅថាខ្មោ.ចចូលហោរាចូលរូបនិងហោរមួយចំនួនទៀតបានក្លាយខ្លួនជាចិនសែស្ទើរទាំងអស់ទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅប៉ុន្មានថ្ងៃចុងក្រោយនេះគឺជាថ្ងៃជិតដល់ពេលចូលឆ្នាំចិននិងសែនដកជើងធូបស្រាប់តែឮចិនសែខ្លះថាថ្ងៃសែនមិនត្រូវពាក់អាវពណ៌នេះពណ៌នោះគ្រូខ្លះថាហាមពណ៌ក្រហម ពណ៌មាសពណ៌លឿង។ល។ហើយឱ្យពាក់ពណ៌ខ្មៅពណ៍ខៀវ​ សូម្បីតែរបស់សែនក៏ឱ្យលាភពណ៍ខ្មៅឬខៀវដែរ។ខ្ញុំគិតថាគ្រូច្រើនពេកខ្មែរខ្សែស្រឡាយចិនប្រហែលកំពុងវង្វេងហើយមិនដឹងថាធ្វើអ្វីឱ្យត្រូវនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ខ្ញុំសូមជម្រាបបងប្អូនដែលជាខ្មែរសែស្រឡាយចិន(កាត់ចិន)គួរមើលទៅទំនៀមទម្លាប់វិញទើបមិនច្របូកច្របល់។ប្រពៃណីជនជាតិចិនគឺពណ៌ក្រហមជាពណ៌តំណាងឱ្យជ័យជំនះ ពណ៌ដែលអាចកំចាត់ឧបទ្រព្យទាំងឡាយបានហើយសត្វនៀនក៏ខ្លាចពណ៌ក្រហមនេះដែរ។ដូច្នេះការសែនដកជើងធូបក្ដីសែនចូលឆ្នាំក្ដី ពណ៌ក្រហមជាពណ៌ល្អបំផុតហើយពណ៌លឿងជាពណ៌ផ្កាអង្គារសីលគឺជាដើមឈើដែលជនជាតិចិនមិនអាចអត់បាននៅក្នុងឱកាសចូលឆ្នាំចិន។ដូច្នេះចូរសំឡឹងមេីលទៅទំនៀមទម្លាប់កុំសំឡឹងទៅមេីលហោរាច្រេីនពេកព្រោះពេលនេះជាពិធីបុណ្យប្រពៃណីមិនមែនបុណ្យហោរាទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អុឹម បុរិន្ទ អ្នកហោរាសាស្ត្រខ្មែរ