កាលពីយប់ថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ លោកឪពុកបង្កើតរបស់តារាចម្រៀងល្បីប្រចាំផលិតកម្មហង្សមាស កញ្ញា សុខសីឡាលីន បានទទួលមរណភាពហើយ ដោយសារជម្ងឺប្រចាំកាយនេះបើយោងតាមការបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់របស់តារាស្រីរូបនេះ។
យ៉ាងណាមិញ នៅក្នុងសារនោះកញ្ញា សុខសីឡាលីន បានសរសេររៀបរាប់យ៉ាងដូច្នេះថា÷
លោកឪពុក ទិត្យ សូផាត របស់កូន លាចាកលោកហើយ កូនទទួលយកមិនបានទេ កូនធ្វើសង្ឃទាន ជូនលោកហើយ លោកពុកឈឺចុកចាប់ណាស់ ពេលនេះ លោកឪពុក ឈប់ឈឺចុកចាប់ហើយ សូមជម្រាបដល់បងប្អូន អ៊ុំពូមីង មិត្តភក្តិ ដែលស្គាល់ លោកឪពុកជាដំណឹងផង”។
ជាចុងក្រោយសូមឧទ្ទិសបួងសួង សូមឲ្យវិញ្ញាណក្ខន្ធលោកឪពុករបស់តារាចម្រៀងកញ្ញាសុខសីឡាលីន ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ព្រឹកម៉ិញនេះទៀត នាថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២២ នេះ សុខ សីឡាលីន “កូនទទួលយក មិនបានទេ លោកឪពុកអើយ លោកឪពុកដ៏ល្អ របស់កូនអើយ កូនខំប្រឹងគ្រប់យ៉ាង ដើម្បីគ្រួសារ ដើម្បីលោកឪពុកបានជា ហូបឆ្ងាញ់ រស់ស្រួល លោកពុកតស៊ូ លំបាក ដើម្បីកូនរហូតតាំងពីកូន នៅតូច រហូតមានជម្ងឺប្រចាំកាយ (ទឹកនោមផ្អែម) លោកពុកហត់ច្រើនណាស់”។