ស្ត្រីហ៊ឺហាដែលមានសម្បុរឆោមលោមពណ៌ម្នាក់បានស្លៀកពាក់រ៉ូប ស្រស់ឆើតឆាយចេញទៅទទួលទានអាហារពិធីមង្គលការគេ លុះរួចរាល់ហើយ បែរជានាំប្រុសសហាយស្មន់ចូលរួមរ័កមេត្រីដ៏គួរឱ្យត្រេកត្រអាល ច្រាសច្រាលរកទីបំផុតគ្មាន ប៉ុន្តែអកុសលត្រូវប្តីតាមទាន់ ក៏ពុះជ្រែកបំបែកតណ្ហាដែលហៀបនឹងដល់កំរិតកំពូលទៅហើយ ឱ្យខ្ចាត់ខ្ចាយរៀងៗខ្លួន ព្រមទាំងថតរូបសកម្មភាពដោះសំលៀកបំពាក់ទុកជាវត្ថុតាងទៀតផង ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ពេលទៅឃាត់សកម្មភាពរៀបឡើងឋានសួគ៌នោះគឺបុរសជាប្តីមានចិត្តធម៌ ស៊ូទ្រាំបៀបពាំវិបត្តិ និងក្តីអាម៉ាស់ ដោយគ្រាន់តែអូសដៃនាំយកប្រពន្ធទៅផ្ទះវិញប៉ុណ្ណោះ មិនបង្កហិង្សាដល់ប្រុសសហាយស្មន់នោះទេ គឺព្រមដោះលែងបុរសដែលលួចប្រពន្ធគាត់ ឱ្យទៅផ្ទះវិញសិន ដោយសុខចិត្តប្តឹងផ្តល់តាមច្បាប់។ ស្ត្រីដែលត្រូវចោទថា មាន អាយុ៣២ឆ្នាំ មុខរបរសម្អាងការទួលគោក។ ចំណែកបុរសជាសាហាយនៅឡើយ គ្រាន់តែអាយុប្រហែលជាង៣០ឆ្នាំ។
បុរសជាប្តីសូមមិនបញ្ចេញឈ្មោះបានរៀបរាប់ឱ្យដឹងថា គាត់បានរៀបការជាង១៣ឆ្នាំហើយ មានកូន៣នាក់ ស្រី២នាក់ ប្រុស១ (កូនស្រីច្បងអាយុ១៣ឆ្នាំ កូនស្រីប្អូនពៅអាយុ៤ឆ្នាំ) រស់នៅជុំគ្នា។ ប៉ុន្តែប្រពន្ធគាត់ចាប់ផ្តើមប្លែកនៅចុងឆ្នាំ២០១០ គឺចូលចិត្តដើរពេលល្ងាចនិងយប់និយាយទូរស័ព្ទច្រើន មិនយកចិត្តទុកដាក់ចំពោះការងារប្តី និងជាពិសេសសបាយទឹកឲ្យប្តី ដែលអត្តចរិតបែបនេះធ្វើឱ្យសង្ស័យយ៉ាងខ្លាំង ហើយរូបគាត់ក៏តាមដានរឿងសាហាយស្មន់របស់នាងរហូតមកដល់ពេលនេះ។ លុះដល់ថ្ងៃមួយ ប្រពន្ធគាត់ទៅស៊ីការគេនៅមជ្ឈមណ្ឌលទួលគោក។ ស៊ីការចប់ក៏ណាត់ជួបសហាយទៅដេកនៅផ្ទះសំណាក់។
ប្រភពដដែលបន្តថា នៅពេលដឹងថា ប្រពន្ធទៅដេកជាមួយប្រុស គាត់ក៏ប្តឹងប៉ូលិស តែម្តង ដើម្បីពិនិត្យមើលឱ្យឃើញផ្ទាល់ភ្នែក…លុះពេលរុញទ្វារបន្ទប់ ចូល ក៏ឃើញពួកគេកំពុងរួមរ័ក្សយ៉ាងជាក់ស្តែង។ គាត់ក៏នាំប្រពន្ធជិះរថយន្តត្រឡប់ទៅផ្ទះវិញ ទន្ទឹមនឹងដោះលែងបុរសជាសាហាយឲ្យទៅផ្ទះវិញដែរ។ លុះដល់ថ្ងៃស្អែកទើបដាក់ពាក្យបណ្តឹងដល់ប៉ូលិសឲ្យចាត់ការតាមច្បាប់ទៅចុះដើម្បី ឱ្យជ្រះស្រឡះរឿងនេះ ៕