ស្ត្រីដែលរឹងមាំបំផុតទាំង៧ ដែលប្រឈមនឹងជំងឺដ៏កម្រ តែពួកគេបានបង្វែរចំណុចខ្សោយទៅជាកម្លាំងចិត្ត!

កន្លងផុតមកជាច្រើនទសវត្សហើយដែល យើងបានឃើញមនុស្សដែលមានរូបរាងមិនប្រក្រតី មើលទៅមិនស្របតាមស្តង់ដារទូទៅ នឹងត្រូវចាត់ទុកថាជាមនុស្សចម្លែក ឬរើសអើងទៅតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែបច្ចុប្បន្ននេះនិយមន័យនៃភាពស្រស់ស្អាត គឺមានច្រើនរូបបែប រួមទាំងការគោរព និងអោយតម្លៃចំពោះបុគ្គលណាដែលមានរូបរាងមិនប្រក្រតី លើសពីនេះទៅទៀត ពួកគេក៏ទទួលបានឱកាសការងារ ស្មើរភាពនៅក្នុងសង្គមផងដែរ។ នាសម័យនេះភាពស្រស់ស្អាតដែលខុសប្លែកពីមនុស្សទូទៅ ត្រូវបានគេចាត់ថាជាអៈភូតហេតុ ដ៏ពិសេស តួយ៉ាងដូចជាស្រ្តី ទាំង ៧នាក់នេះផងដែរ ។

១. (Albinism) រោគដែលបណ្តាលឲ្យស្បែកសរ ដូចជាភឿក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Nastya Kumarova តារាម៉ូដែលស្រីស្បែកសរដូចភឿកក្រឡេកមួយភ្លែតស្មានតែ នាងជាគឺជាតុក្កតាប៉សឺឡែន (Porcelain) ដ៏គួរឱ្យស្រឡាញ់ ប៉ុន្តែការពិតស្បែកសដូចព្រិលនេះ គឺកើតចេញពីរោគ Albinism ដែលជាប្រភេទជំងឺហ្សែនដ៏សែនកម្រមួយ។

២. (Ehlers-Danlos syndrome) រោគស្បែកយារធ្លាក់ខុសប្រក្រតី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Sara Geurts អាយុ ២៨ ឆ្នាំ នាងមានជំងឺស្បែកយារធ្លាក់ខុសប្រក្រតី គឺជាជំងឺតំណពូជដែលធ្វើស្បែកមានស្នាមជ្រីវជ្រួញ ហើយធ្វើឱ្យវាមើលទៅចាស់ជាងអាយុ។ ប៉ុន្តែនាងមិនដែលចុះចាញ់ឧបសគ្គមួយនេះឡើយ រហូតនាងអាចជំរុញខ្លួនឯងបានបោះជំហានក្លាយជាតារាម៉ូដែល ដើម្បីបង្ហាញដល់មនុស្សគ្រប់គ្នាអោយបានឃើញថា ភាពខុសប្លែកគឺជាភាពស្រស់ស្អាត (The Beauty Of Being Different)។

៣. រោគ (Ectodermal Dysplasia)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាម៉ូដែលសញ្ជាតិអាឡឺម៉ង់វ័យ ២៦ ឆ្នាំ នាងកើតមកមានជំងឺហ្សែនមួយឈ្មោះថា Ectodermal Dysplasia ដែលបណ្តាលឱ្យប៉ះពាល់ដល់គ្រោងផ្ទៃមុខរបស់នាងខុសប្រក្រតី ប៉ុន្តែដោយសារតែនាងមានចំណូលចិត្ត ក្នុងការថតរូបនាងបានក្លាយទៅជាបុគ្គលម្នាក់ដែលសាងកំលាំងចិត្ត (Inspiration) ដល់មនុស្សរាប់ពាន់នាក់នៅជុំវិញពិភពលោក។

៤. ស្នាមដៅដ៏កម្រជួប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្សជាច្រើនដែលកើតមកមានស្នាមដៅពីកំណើត ភាគច្រើនតែងតែព្យាយាមរកវិធីលុបបំបាត់វា ប៉ុន្តែសម្រាប់ Cassandra ដែលមានអាជីពជាអ្នករាំ នាងដែលគិតថានឹងយកវាចេញទេ នាងគិតថាស្នាមដៅនេះគឺធម្មជាតិបានផ្តល់អោយ ដូច្នេះនាងមិនដែលអាក់អន់ចិត្តជាមួយនឹងស្នាមដៅនោះទេ។

៥. រោគ (Waardenburg syndrome)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលក្រឡេកមើលដំបូងយើងមិនបានដឹងថា Stef Sanjati ដែលមានអាជីពជាតារាស្រី YouTuber រូបនេះមាន
មានបញ្ហានៅក្នុងការស្តាប់ (ថ្លង់) នោះទេ រួមទាំងមានបញ្ហាគ្រាប់សែលពណ៌ខុសប្រក្រតី ធ្វើឱ្យនាងមានគ្រាប់ភ្នែកមានពណ៌ខៀវ នេះគឺជារោគសញ្ញនៃជំងឺ Waardendurg Syndrome។

៧. លក្ខណៈដុះរោមពុកចង្កា ដូចមនុស្សប្រុស

តារាសម្តែងស្រី Dakota Cooke មានលក្ខណៈដុះរោមពុកចង្កាដូចមនុស្សប្រុស ប៉ុន្តែនាងមិនដែលបណ្តោយឱ្យភាពខុសប្លែកនេះមានឥទ្ធិពលមកលើជីវិតរបស់នាងនោះទេ នាងគោរពនិងស្រឡាញ់ខ្លួនឯង រហូតដល់ទីបំផុតនាងក្លាយជាតារាសម្តែងដ៏ជោគជ័យម្នាក់។

៧. មានជើងវែងខុសប្រក្រតី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Ia Östergren គឺជាម៉ូដែលសញ្ជាតិស៊ុយអែត ប្រវែងជើងរបស់នាងគឺ ១០៨ សង់ទីម៉ែត្រ ដែលវែងជាងមនុស្សធម្មតា ហើយជើងទាំងសងខាង ក៌មិនសមាមាត្រគ្នាទៀត។ដោយហេតុតែរាងកាយខុសប្រក្រតីកាលពីនៅវ័យកុមារ នាងត្រូវបានមិត្តភក្តិបង្អាប់ចម្អន់ទៀតផង ។ ប៉ុន្ដែភាពចម្លែកដែលនរណាៗក៏ហៅនាងថាជា “Ugly Duckling” បានជំរុញឱ្យនាងមានកេរ្តិ៍ឈ្មោះក្នុងនាមជាតារាម៉ូដែលដែលមានរាងស្អាតនិងមានអ្នកគាំទ្ររាប់សែននាក់ដូចសព្វថ្ងៃនេះ៕ ប្រភព៖ MThai,sakarach