- ចែករំលែក, ជំនឿ

ព្រឺរោមអស់ហើយ! លងសាហាវបំផុត ដល់ថ្នាក់មិនអាចគ្រប់គ្រងបាន រត់ជាន់ជើងគ្នា…

បរទេស៖ ទោះបីជា បច្ចេកវិទ្យានៅសម័យបច្ចុប្បន្ននេះ មានភាពជឿនលឿន ខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះរឿងអបិយជំនឿនៅតែ ជាអាថ៌កំបាំងមួយដែលអ្នកវិទ្យាសាស្ត្រ មិនអាចបកស្រាយបានរហូតមកទល់សព្វថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ រឿងអបិយជំនឿនេះ នៅតែដក់ជាប់នៅក្នុងអារម្មណ៍និង ចិត្តគំនិតរបស់ប្រជាជនជានិច្ច ដោយស្ទើរតែគ្រប់សាសនា សុទ្ធសឹងតែមានជំនឿទៅលើរឿងរ៉ាវអមនុស្សនិង ខ្មោចព្រាយបិសាច ជាដើម។

ដោយឡែក ថ្ងៃនេះខ្មែរឡូត សូមចែករំលែកអំពីរឿងរ៉ាវតុក្កតាដែលជាប់បណ្តាសា ដោយមានព្រលឹងបិសាចចូលសន្ធិតដោយមិនអាចគ្រប់គ្រងបានឡើយ មិនតែប៉ុណ្ណោះតុក្តតាទាំងនោះ ចូលចិត្តលងបន្លាចមនុស្សនិង ថែមទាំងមានថាមពលពិសេស អាចធ្វើឲ្យនរណាម្នាក់មានបញ្ហាផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តោះកុំឲ្យខាតពេលយូរ សូមចូលមើល តើតុក្កតាទាំងនោះមានអ្វីខ្លះ បានជាសាហាវយ៉ាងនេះ៖

១.Annabelle

តុក្កតាមួយនេះ មានឈ្មោះថា Annabelle ដែលរឿងរ៉ាវនេះ បានកើតឡើងនៅក្នុងឆ្នាំ១៩៧០ ដោយគិលានុបដ្ឋាយិកាម្នាក់ ទទួលបានកាដូពីម្តាយរបស់នាង ប៉ុន្តែចាប់ពីពេលនាង ទទួលបានតុក្កតានេះមក នាងតែងតែជួបរឿងចម្លែកៗ នៅក្នុងផ្ទះជានិច្ច ដោយពេលខ្លះតុក្កតានេះ អាចបំលាស់ទីដោយឯកឯង មិនត្រឹមតែប៉ុណ្ណោះនៅពេលខ្លះតុក្កតាមួយនេះ លួចបែរមុខសម្លឹងមើលនាងរួមទាំងមិត្តភក្តិផងដែរ​ ដោយមិនអាចទ្រាំទ្របាននាងក៏បានយកតុក្កតានេះទៅសារមន្ទីរThe Warren Occult។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២.Robert The Doll

តុក្កតាRobert មានអាយុកាល ១០០ឆ្នាំមកហើយ ដោយត្រូវបានទិញដោយ លោកតារបស់បុរសម្នាក់ឈ្មោះ Robert Otto ស្របពេលគាត់ កំពុងតែនៅប្រទេសអាល្លឺម៉ង់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានទិញតុក្កតានេះមក ចំពោះនរណាដែលយកដៃចង្អុលឬ ក៏និយាយអ្វីមិនមានការគួរសម ទៅលើតុក្កតាមួយនេះ គឺអាចនឹងត្រូវជួបគ្រោះថ្នាក់អ្វីមួយឬ​ រីឯអ្នកដែលមានគ្រួសារវិញអាចនឹង ត្រូវឈ្លោះគ្នារហូតដល់លែងលះគ្នាតែម្តង ដោយមានមនុស្សជាច្រើនបានជួបឧប្បត្តិហេតុឬ រឿងស៊យខុសៗគ្នាក្រោយពី យកដៃចង្អុលទៅលើតុក្កតានេះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣.Letta Me Out

ចំពោះតុក្កតានេះវិញ ក៏ល្បីថាលងមិនចាញ់តុក្កតាពីរខាងលើដែរ ដែលពេលខ្លះតុក្កតានេះ ស្រែកខ្លាំងៗថា« Letta Me Out» មិនត្រឹមតែប៉ុណ្ណោះ ជាពិសេសនៅពេលយប់ តុក្កតានេះថែមទាំងអាចបំលាស់ទីបានថែមទៀតផង មិនថានៅក្នុងចំណោមមនុស្សជាច្រើនក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤.Mandy

តុក្កតានេះមានឈ្មោះថា Mandy ដែលម្ចាស់តុក្កតានេះ បានរៀបរាប់ថា កាលពីដំបូងគាត់ បានទិញតុក្កតានេះមកទុកនៅបន្ទប់ក្រោមដី នៅពេលរាល់យប់នាងតែ លឺសម្លេងក្មេងយំនៅបន្ទប់ក្រោយដី ប៉ុន្តែនៅពេល ចុះទៅក្រោមសម្លេងនោះក៏បាត់ទៅវិញ ដោយមិនអស់ចិត្តនាង ក៏រកគ្រប់ទីកន្លែងនៅតែមិនឃើញអ្វីសោះ រឿងនេះចេះកើតមានដដែលៗរាល់ថ្ងៃ ដោយមានការសង្ស័យទៅលើផ្លូវងងឹត នាងបានយកតុក្កតានេះ ទៅសារមន្ទីរ Quesnel រីឯសម្លេងក្មេងយំក៏បាត់ចាប់ពីថ្ងៃនោះមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែរឿងនេះ មិនទាន់ចប់នោះទេ ដោយបុគ្គលិកនៅឯ សារមន្ទីរ Quesnel បាននិយាយថាចាប់ពី Mandy មកដល់ទីនេះ ភ្លាមរឿងរ៉ាវចម្លែកចេះតែកើតឡើងរាល់ថ្ងៃ ដោយលឺសម្លេង ស្នូរជើងមនុស្ស របស់របរខ្លះប្តូរទីកន្លែងជាដើម៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ប្រភព khmerload