- កម្សាន្ត, ចែករំលែក

ស្រ្តីអាយុ ២៣ឆ្នាំម្នាក់ ពពោះកូនភ្លោះ ៥នាក់ ទាំងមិនដឹងខ្លួន រហូតខែចុងក្រោយទើបដឹង

Kinova រស់នៅប្រទេសឆេក ក្នុងក្រុង Milovice ដែលមានចំងាយ ៣០គីឡូម៉ែត្រ ពីភាគខាងកើតនៃ Prague បានប្រាប់កាសែតក្នុងស្រុកមួយឈ្មោះថា Denik ថា នាងស្រឡាំងកាំងនៅពេលពេទ្យប្រាប់នាងថា មានកំពុងដែរពពោះកូនភ្លោះ ៥នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Kinova ធ្លាប់មានកូនប្រុសម្នាក់រួចមកហើយ ហើយនាងមិនបានដឹងខ្លួនថា នាងបានពពោះកូនភ្លោះ៥នាក់ ឡើយ រហូតដល់ខែចុងក្រោយជិត សម្រាល។ កាលពីដំបូងគ្រូពេទ្យ បានប្រាប់ថានាងមានកូនភ្លោះពីរនាក់នៅក្នុងផ្ទៃ ប៉ុន្តែនៅក្នុងខែមិនា បុគ្គលិកពេទ្យ នៅវីទ្យាស្ថាន Prague សម្រាប់មើលថែម្ដាយនិងទារក បាននិយាយថានាងមានកូន ៤នាក់។ តែទោះបីជាយ៉ាងចុងបញ្ចប់ នៅក្នុងខែចុងក្រោយទើបនាងដឹងថា នាងមានកូនដល់ទៅ ៥នាក់ឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមសម្ដីរបស់ Kinova នាងបាននិយាយចាប់តាំងពី ៤ខែមក នាងនៅតែពិបាកក្នុងខ្លួន ព្រោះនៅតែចាញ់កូន។ នាងត្រូវមានអារម្មណ៌អស់កំលាំង នាងត្រូវរៀបចំផែនការ ញ៉ាំ ៥ដងក្នុងមួយថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Kinova បានបន្ថែមទៀតថា នាងពិបាកក្នុងដកដង្ហើមណាស់ ថប់ៗ និងពិបាកក្នុងការដេង ទោះគេងផ្អៀងក៏ដោយ។ នេះជាអាចថាជាបទពិសោធន៍មួយដល់អស្ចារ្យសម្រាប់នាង និងប្ដី ហើយក៏បានក្លាយជាប្រវត្តិសាស្ត្រមួយសម្រាប់ ប្រទេសឆេកដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីបំផុត Kinova បានប្រសូតកូនទាំងប្រាំ ដោយជោគជ័យ តាមធម្មជាតិ ដែលក្នុងនោះ កូនប្រុសមាន ៤នាក់ និងកូនស្រីម្នាក់។ កូនប្រុសទាំង ៤នាក់មានឈ្មោះ Michael, Daniel, Martin និង Alex។ កូនស្រីឈ្មោះ Terezka។

គួរបញ្ជាក់ផងដែរ មន្ទីពេទ្យមិនបានទារប្រាក់គុណនឹង ៥ឡើយ និងពួកគេបានទទួលការឧបត្ថមជាច្រើនទាំង សំភារៈ ខោអាវ និងប្រាក់ផ្សេងៗផងដែរ។