អាហ្គានីស្ថាន៖ រដ្ឋបាលតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថានបានប្រកាសថា សិទ្ធសម្រាប់សិស្សស្រីទៅរៀន នឹងត្រូវបិទក្នុងរយៈពេលប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ បន្ទាប់ពីពួកគេអនុញ្ញាត្តបានបើកឡើងវិញជាលើកដំបូងក្នុងរយៈពេលជិតប្រាំពីរខែកន្លងមកនេះ។
ដោយឡែក សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំអាហ្គានីស្ថាន បាននិយាយកាលពីថ្ងៃពុធនេះថា សាលារៀនសម្រាប់ក្មេងស្រីនឹងត្រូវបិទរហូតដល់មានការសម្រេចជាថ្មីមួយត្រូវបានបង្កើតឡើងស្របទៅតាមច្បាប់អ៊ីស្លាម និងវប្បធម៌អាហ្វហ្គានីស្ថាន។ ការប្រកាសនេះ គឺមិនសំដៅទៅលើកម្មវិធីសិស្សាទាំងអស់នោះទេ ប៉ុន្តែសម្រាប់សិស្សស្រីលើសពីថ្នាក់ទី៦នឹងមិនអាចចូលសាលាបានទៀតនោះឡើយ ដោយអត្ថន័យមានដូចខាងក្រោម៖
យើងជូនដំណឹងដល់សិស្សានុសិស្សវិទ្យាល័យទាំងអស់ និងសាលាទាំងនោះដែលមានសិស្សស្រីលើសពីថ្នាក់ទី៦ ពួកគេត្រូវឈប់សម្រាកសិន រហូតដល់មានការប្រកាសជាថ្មី។
យ៉ាងណាមិញ គ្រាន់តែលឺដំណឹងនេះភ្លាម មានស្រីៗជាច្រើននាក់បានយំ នៅពេលដែលដឹងថាខ្លួននឹងមិនអាចបន្តការសិក្សាបានទៀតនោះឡើយ ស្របពេលដែលអ្នកនាំពាក្យក្រសួងអប់រំ លោក Aziz Ahmad Rayan បាននិយាយថា លោកមិនត្រូវបានអនុញ្ញាតឱ្យធ្វើអត្ថាធិប្បាយលើរឿងនេះឡើយ៕