ថ្មីៗនេះប្រិយមិត្តដែលនិយមលេងបណ្តាញទំនាក់ទំនងសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លំាងក្រោយរូបថតដែលត្រូវបានបង្ហោះតាមហ្វេសប៊ុករបស់Kimly Heng គាត់បានបង្ហោះសារមួយថា
“កូនកំលោះវិស្វ័ករ និងកូនក្រមុំ ធ្វើការធនាគារ មើលចិត្តគ្នា 50 ឆ្នាំ ថ្ងៃនេះ ព្រមចូលរោងជ័យហើយ”។
ហ្វេសប៊ុកមួយទៀតឈ្មោះ Sovan Proneth ក៏បានបង្ហោះសារដែរថា “បុណ្យចម្រើនព្រះជន្មាយុ និង ខួបអាពាហ៍ពិពាហ៍45ឆ្នាំ តាព្រេម នំបញ្ចុក”។ មានម្នាក់ទៀតឈ្មោះ Julei Khoeurng បន្តថា “ជំនាន់មុន ប៉ុលពត ចាប់ការ លុះចាស់កាលណា កូនៗ ចាប់ការម្តងទៀត ! ជូនពរប៉ាម៉ាក់ទាំងពីរ មានសុខភាពល្អ ហើយបន្តស្នេហា candy ជានិរន្ដរ៍,,,,!”។
ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព ស្អាតៗ ខាងក្រោមនេះ ទំាងអស់គ្នា ៖