- ជំនឿ

តើ​គួរ​​ដាំ​ផ្កា​ប្រភេទ​ណា ​​នាំ​ឲ្យ​ផ្ទះ​​មាន​ លាភ ទ្រព្យហូរចូលផ្ទះអត់ឈប់?

បើ​តាម​ក្បួន​ហុងស៊ុយ ការ​ប្រើប្រាស់​ផ្កា​ស្រស់​ឬ​ផ្កា​សិប្បនិមិត្ត​មក​តុបតែង​ក្នុង​ផ្ទះ សុទ្ធ​តែ​នាំ​មក​នូវ​ភាព​ស្រស់ថ្លា និង​លាភ​សំណាង​​ឲ្យ​អ្នក​រស់​នៅ​ក្នុង​ផ្ទះ ​មាន​ដូច​ជា​ផ្កា​កុលាប សំដៅ​ដល់​សេចក្ដី​ស្រឡាញ់​ និង​សេចក្ដី​សុខ, ផ្កា​ទុយលីប ( Tulip ) បង្ហាញ​ពី​ក្តី​សង្ឃឹម និង​​សំណាងល្អ, ដើម​ផ្កា​វល្លិ បង្ហាញ​ពី​ដំណឹង​ល្អ, ផ្កា​កំភ្លឹង សំដៅ​ដល់​ភាព​សម​តាម​បំណង, ​ផ្កា​ឈូក ​និង​ផ្កាអ័រគីដេជាដើម។

មនុស្ស​ជា​ច្រើន​​​បាន​​ដាក់​ផើង​​ផ្កា​​​​ដំបង​យក្ស ឬ​ប្រទាល​កន្ទុយ​ក្រពើ​​ក្នុង​​​បន្ទប់​គេង​ដើម្បី​​ឲ្យ​​ស្រូប​​ធាតុ​​វិទ្យុសកម្ម​​​​ពី​គ្រឿង​អេឡិចត្រូនិក​តែ​​​​​​តាម​ក្បួន​ហុងស៊ុយ​​​​ផ្កា​មាន​បន្លា​​​​​ត្រូវ​គេ​មាន​ជំនឿ​ថា​​​ពោរពេញ​​​​ដោយ​​​​​រឿង​​អវិជ្ជមាន​មិន​ល្អ​នានា។ ​​តែ​​គេ​អាច​​​​​​​យក​ផ្កា​​ឬ​ប្រទាល​​ទាំង​នោះ​​​​​​ដាក់​តាម​បង្អួច​​​​ក្រៅ​ផ្ទះ​​​​​​​​​​​​ស្រូប​​យក​​ភាព​​​​​អពមង្គល​​​​ដែល​ចូល​តាម​បង្អួច​​​​ និង​​កម្ទេច​ចោល​ជាមួយ​បន្លា​ស្រួច។​​​​​

​​​ម្ចាស់​ផ្ទះ​មិន​គួរ​​​ដាក់​ផ្កា​​ក្នុង​បន្ទប់​គេង​​ទេ​ព្រោះ​​​​​មនុស្ស​ខ្លះ​​ប្រឈម​នឹង​​រោគ​អាល៊ែហ្ស៊ី​ជាមួយ​​លម្អង​ផ្កា​ដែល​ជា​គ្រោះ​ថ្នាក់​។​ទីពីរ​​​ផ្កា​​ខ្លះ​​​​មាន​ក្លិន​ធ្វើ​​ឲ្យ​មនុស្ស​​​​​មិន​ងងុយ​គេង​​​ទៀត។​​​​​​​​​​​​ចំណែក​ក្នុង​បន្ទប់ទទួលភ្ញៀវ បើ​យើង​ចេះ​រៀប​ចំ​ឲ្យ​មាន​សោភ័ណភាព​ស្រស់​ស្អាត​នោះ មិន​ត្រឹម​តែ​ជួយ​លើក​មុខ​មាត់​របស់​ម្ចាស់ផ្ទះ​ប៉ុណ្ណោះ​ទេ នូវ​ជួយ​ឲ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ​ថែម​ទៀត​ផង ។ បន្ទប់​មួយ​នេះ ម្ចាស់​ផ្ទះ​ទូទៅ​តែង​យក​ដើមផ្កា ឬ​ផ្កា គ្រប់​ប្រភេទ​មក​តុប​តែង​ដាក់​តាំង​លម្អ ដើម្បី​ឲ្យ​មាន​សោភ័ណ​ភាព ដោយ​ភ្លេច​គិត​ពី​ផល​អវិជ្ជមាន​ផ្សេងៗ ដែល​បណ្ដាល​មក​ពីដើម ឬ​ផ្កា​ទាំង​អស់​នោះ ។

បើ​តាម​អ្នក​ជំនាញ​ហុង​ស៊ុយ​ចិន បាន​ណែ​នាំ​ឲ្យ​ម្ចាស់​ផ្ទះ​ទាំងឡាយ​មិន​គួរ​យក​ផ្កា​ណា​ដែល​មាន​បន្លា​មក​ដាក់​តាំង​លម្អ នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​នោះ​ទេ តែ​គួរ​រក​របស់​ណា​ដែល​ជា​សិរីមង្គល​មក​ដាក់​តាំង​លម្អ​វិញ​ដូចជា​ដើមឈើ ឬ​ប្រទាល​ជាដើម ។ ក្រៅ​ពី​នេះ គួរ​រក​ថូ​ផ្កា​មួយ​មក​តាំង ហើយ​ជ្រើស​រើស​ផ្កា​ណា​ដែល​មាន​ពណ៌​ស្រស់​ស្អាត​មក​ដាក់ គឺ​រឹត​តែ​ប្រសើរ ។ដើម្បី​ឲ្យ​បាន​ផល​ល្អ ផ្កា​ដែល​អ្នក​យក​មក​តុប​តែង​លម្អ​ផ្ទះ គួរ​ឧស្សាហ៍​ថែទាំ​ឲ្យ​បាន​ល្អ កុំ​ឲ្យ​ធូលី​ដី​រុំ​ស្រោប​ប្រឡាក់​កខ្វក់ ឬ​បើ​ជា​ផ្កា​ស្រស់ ត្រូវ​ថែទាំ​ឲ្យ​ស្រស់​បំព្រង កុំ​ឲ្យ​ស្វិត​ស្រពោន ដោយ​បន្ថែម​ទឹក​ក្នុង​ថូ​ជានិច្ច​កុំ​ឲ្យ​រីង​ស្ងួត៕

Leave a Reply

Your email address will not be published. Required fields are marked *