- ការអប់រំ

ពេលភ្ជុំ​បិណ្ឌហេតុអ្វីបានតែងតែឮបទវិនាស​១២ប្រការនៅតាមវត្តអារាម…(មានវីដេអូ)

ភ្នំពេញ ៖ ក្នុងឱកាសបុណ្យរយៈពេល ១៥ថ្ងៃនេះ បុណ្យកាន់បិណ្ឌ ក៏ដូចជាបុណ្យភ្ជុំ​បិណ្ឌ ដែលជា​បុ​ណ្យ​​ដ៏​ធំក្នុងព្រះពុទ្ធសាសនារបស់ខ្មែរ មិនត្រឹមតែអប់រំមនុស្ស​ឲ្យចេះ​ធ្វើបុណ្យ និងតប​គុណ​ចំពោះ​អ្ន​ក​​មា​នគុណ និងមានធម៌ឧត្តមនោះទេ តែក៏បាន​បញ្ជ្រាប​ការអប់រំដល់ប្រជាពុទ្ធបរិស័ទ​បានយល់​ដឹង​ពីហេតុនាំឲ្យវិនាសផងដែរ។

រាល់ព្រលឹមចាប់ពីថ្ងៃកាន់បិណ្ឌទី១ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ គេតែងបានឮព្រះ​សង្ឃ​សូត្រធម៌ ដែ​ល​ហៅថា បរាភវសូត្រ ដែលជាធម៌របស់សម្មាសម្ពុទ្ធដាស់តឿនដល់​ប្រជា​ពុទ្ធបរិស័ទនូវមូលហេតុ ១២​ប្រការនាំដល់ក្តីវិនាសក្នុងជីវិតរស់នៅប្រចាំថ្ងៃ ហើយធម៌​បង្ហាញ​ក្តីវិនាសទាំង១២ប្រការនេះ ត្រូវ​បានព្រះសង្ឃជាសាវ័ក​របស់សម្មាសម្ពុទ្ធ​មាន​សង្ឃដីកាថា ប្រសិនបើប្រជាពុទ្ធបរិស័ទស្តាប់ ហើ​យពិចារណា នឹងធ្វើឲ្យជីវិត​កាន់តែ​ប្រសើរ និងចៀសផុតពីក្តីវិនាសទាំងឡាយ ទទួលបាននូវ​សេចក្តីសុខ កិត្តិយស និងកេរ្តិ៍​ឈ្មោះល្អ ក្នុងសង្គមផងដែរ។

មានវីដេអូខាងក្រោមនេះ

ប្រភព៖ dara-news

Leave a Reply

Your email address will not be published. Required fields are marked *