- សុខភាព

ឪស្សាហ៍ឈឺខ្នង ឈឺសន្លាក់មែនទេ!! សាកល្បងការព្យាបាលតាមបែបធម្មជាតិម្តងមើល…

ការឈឺឆ្អឹងឆ្អែង កើតឡើងដោយសារការចុះខ្សោយនៃប្រព័ន្ធឆ្អឹងនិងសន្លាក់ដែលនៅក្នុងរូបរាង្គកាយរបស់យើង ដែលជាទូទៅវាកើតឡើងចំពោះវ័យចំណាស់ ដូចជាការឈឺជង្គង់ឈឺសន្លាក់ និងការពិបាកអង្គុយ ងើបឈរជាដើម។ការពិសារ ទឹកក្រូចឆ្មា ទឹកឃ្មុំគឺជាការព្យាបាលតាមបែបធម្មជាតិធម្មជាតិ វាអាចជួយឱ្យសុខភាពឆ្អឹងរបស់យើងមានភាពល្អប្រសើរ និងមានភាពរឹងមាំ។

* គ្រឿងផ្សំ៖ – ទឹក – ក្រូចឆ្មា – ទឹកឃ្មុំ – ខ្ជាយ * វិធីធ្វើ៖ – យកខ្ជាយ ៣មើមកិនយកទឹករួចលាយជាមួយទឹកស្អាតឲ្យបាន ១កែវ

– បន្ទាប់មកដាំវាឲ្យពុះរួចយកវាមករក្សាទុកឲ្យត្រជាក់បន្តិចប្រមាណ១៥នាទី

– លាយទឹកឃ្មុំមួយស្លាព្រាបាយ និងក្រូចឆ្មាពីរចំណិតជាមួយទឹកខ្ជាយខាងលើ – ពិសារ ១កែវ រាល់ពេលព្រឹក និងពេលល្ងាច ១កែវ មុនហូបអាហារ ៣សប្តាហ៍ក្រោយយើងនឹងអាចទទួសបានលទ្ធផលល្អប្រសើរ។

*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។ ប្រភព៖cambodiapluz

Leave a Reply

Your email address will not be published. Required fields are marked *