- ចំណេះដឹង, ចែករំលែក

តាមពិតងាយៗចឹងសោះ! គ្រាប់ជីរ និងរបស់ពីរមុខទៀត អាចជួយសម្រកខ្លាញ់ក្បាលពោះបានយ៉ាងមានប្រសិទ្ធភាពខ្ពស់

មួយរយៈ​ចុងក្រោយ​នេះ មនុស្ស​ជាច្រើន​បាន​ងាក​មក​ទទួលទាន​គ្រាប់​ជីរ​ក្នុង​គោលបំណង​ជួយ​សម្រក​ទម្ងន់ និង​សម្រួលការ​ដល់​បន្ទោបង់ ខណៈដែល​អ្នកខ្លះ​ទៀត​ក៏​ជឿថា វា​ជំនួយ​ស្បែក និង​រក្សា​តុល្យភាព​កូ​លេ​ស្តេ​រ៉ូ​ល។ ក្នុងនោះ ក៏មាន​អត្ថបទ​ជាច្រើន​បញ្ជាក់ថា ការប្រើ​គ្រាប់​ជី លាយ​ជាមួយនឹង​ក្រូចឆ្មា បន្ថែម​ទឹក​ឃ្លុំ អាចមាន​ប្រសិទ្ធ​ជួយ​សម្រក​ក្បាលពោះ​ខ្លាញ់​បាន​យ៉ាង​ល្អ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


គ្រាប់​ជីរ​ដ៏​តូច​ល្អិត​ដែល​អាច​ពង្រីក​មាឌ​រហូតដល់​ទៅ 30 ដង​នៅពេល​វា​ត្រូវ​ទឹក​នោះ ហើយ​សមត្ថភាព​រីក​មាឌ​នេះ ធ្វើ​ឲ្យ​អ្នក​ចង់​សម្រក​ទម្ងន់​មាន​អារម្មណ៍​ថា​ឆ្អែត និង​មិនសូវ​ចង់​ញ៉ាំ​អាហារ​ច្រើន​លើស​កាឡូរី។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គ្រាប់​ជី​ក៏មាន​ផ្ទុក​ជាតិ​សរសៃ​ដ៏​ច្រើន អាច​សម្រួល​ដល់​ការ​បត់ជើងធំ និង​កម្ចាត់​ជាតិពុល​ពី​រាងកាយ​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាប់​ជីរ​ទម្ងន់​ត្រឹមតែ ៤ ក្រាម​មាន​ផ្ទុក​ជាតិ​សរសៃ​ស្មើនឹង​សាលាដ​មួយ​គុម្ព​ឯណោះ។ ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​គេ អ្នកជំនាញ​ណែនាំ​ឲ្យ​ទទួលទាន​គ្រាប់​ជីរ​លាយ​ទឹក​ធម្មតា។ ប្រសិនបើ​លោកអ្នក​និយម​បន្ថែម​រសជាតិផ្សេងៗ សូម​សាកល្បង​លាយ​គ្រាប់​ជីរ​ជាមួយ​ទឹកដោះគោ​ជូរ​រាវ ជាមួយ​ចំណិត​ផ្លែឈើ ទឹក​ផ្លែ​ម្នាស់ ទឹកដូង ឬក៏​រោយ​វា​ពីលើ​បាយ​សារាយសមុទ្រ​តាម​រូបមន្ត​អាហារ​ជប៉ុន​ក៏បាន។ សម្រាប់​ប្រិយមិត្ត​ដែល​ចង់​សម្រក​ទម្ងន់​អាច​អនុវត្តតាម​វិធី​ខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

+គ្រឿងផ្សំ
– គ្រាប់​ជី ២ ស្លាបព្រា​កាហ្វេ – ក្រូចឆ្មា ១ ផ្លែ – ស្កសរ ១ ស្លា​ព្រា​កាហ្វេ (អាច​ប្រើ​ទឹកឃ្មុំ កាន់តែ​ប្រសើរ) – ទឹក ១កែវ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

+វិធី​ធ្វើ
– ដាក់​ត្រាំ​គ្រាប់​ជី​ក្នុង​ទឹក​ឲ្យ​រីក​រយៈពេល​ប្រមាណ ២នាទី រួច​ដាក់​ស្ករ និង​ច្របាច់​ក្រូច​ចូល​ជាការ​ស្រេច -ញ៉ាំ​រាល់​ពេលព្រឹក​មុនពេល​ញ៉ាំ​អាហារ​កន្លះ​ម៉ោង ហើយ​ដើម្បី​មាន​ប្រសិទ្ធភាព​ខ្ពស់​លោកអ្នក​គួរតែ ហូប​ចំណីអាហារ​ណា​ដែលមាន​ជាតិ​ខ្លាញ់​តិច លំ​ហាត់ប្រាណ​ជំនួយ ដើម្បី​ទទួលបាន​លទ្ធផល​ល្អ៕