- ការអប់រំ

មានដីតិចចង់ដាំដំណាំបែបធម្មជាតិខ្លួនឯងមែនទេ!! នេះជាវិធីសាស្រ្តយកសំបកដបចាស់ៗមកកែច្នៃដាំបន្លែ…

១ កាត់ដបប្លាស្ទិច ឬធុងផ្សេងៗដែលអ្នកអាចរកបាន និងងាយស្រួលក្នុងការដាំបន្លែដែលអ្នកចង់បាន។
២ យកជីកំប៉ុសដែលធ្វើរួច យកមកលាយជាមួយដីដំបូក ដីទន្លេ ឬដីមមោក (ជី២០% និងដី៨០%) រួចដាក់ចូលក្នុងដបប្លាស្ទិចដែលកាត់រួច (ដាក់ដីប្រហែល៨០% នៃដប)។ ជីកំប៉ុសមានលក្ខណៈល្អប្រសើរសម្រាប់ដំណាំ បើមិនមានជីកំប៉ុសទេយើងអាចយកលាមកសត្វលាយជាមួយស្លឹករុក្ខជាតិផ្សេងៗ និងកាកសំណល់សរីរាង្គ ចៀសវាងការប្រើជីគីមី។

៣ ជ្រើសរើសគ្រាប់ ឬដើមពូជបន្លែដែលអ្នកចង់បានយកមកដាំចំនួន ១ឬ២ ដើមក្នុងដប១។
៤ ចោះផ្នែកខាង និងផ្នែកក្រោមនៃដប ដើម្បីអាចអោយទឹកអាចហូរចេញបានជៀសវៀងការជាំទឹក និងអាចអោយខ្យល់អុកស៊ីសែនអាចចូលដល់ឬសបន្លែផងដែរ។

៥ អាចចងព្យួរ ឬដាក់នៅទីតាំងណាមួយដែលសមស្របសម្រាប់អ្នក។
៦ ស្រោចទឹក ២ឬ៣ ថ្ងៃម្តង និងត្រូវការពារការបំផ្លាញពីសត្វផ្សេងៗផងដែរ។
អ្នកទាំងអស់គ្នាអាចសាកល្បងដាំបន្លែទាំងនេះនៅតាមគេហដ្ឋានដោយផ្ទាល់ដោយជ្រើសរើសតាមប្រភេទនៃការដាំទៅតាមចំណូលចិត្តទៅតាមរូបនីមួយៗ មិនចាំបាច់ចំណាយទីកន្លែងច្រើន ជាពិសេសអាចទទួលទាននូវបន្លែធម្មជាតិពិតៗដែលមិនប៉ះពាល់ដល់សុខភាពរបស់អ្នក។

ក្នុងឯកសារនេះគឺមានបំណងជូនជាគំនិត និងចែករំលែកចំណេះដឺងមួយចំនួនដែលខ្ញុំបានអាន ហើយខ្ញុំរីករាយនឹងទទួលយកនូវមតិ និងចំណេះដឹងផ្សេងៗដែលបងប្អូនទាំងអស់គ្នាមានបំណងក្នុងការចែករំលែក។

ដោយ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *