- ចំណេះដឹង

បង្កងមានទីផ្សារណាស់!! កសិករប៉ៃលិនម្នាក់ចាយទុន ៣ម៉ឺនដុល្លារតែអីលូវកំពុងប្រមូលផលលក់លើទីផ្សារបានរាប់ពាន់ក្បាល

បង្កងគឺជាអាហាមួយប្រភេទដែលមានតម្លៃថ្លៃ ហើយភាគច្រើនវាត្រូវបានគេនេសាទចេញពីមាត់សមុទ្រដើម្បីយកមកបរិភោគ ឫលក់ទៅកាន់ទីផ្សារជាដើម តាំងពីអតីតកាលបង្កងធ្លាប់តែនៅក្នុងសមុទ្រដែលមានទឹកប្រៃ តែពេលនេះគេអាចបង្កាត់ចិញ្ចឹមនៅក្នុងទឹកសាបបានធម្មតា ។

មួយរយៈកន្លងមកនេះមានអ្នកផ្ទុះចិញ្ចឹមបង្កងច្រើន ប៉ុន្តែអ្នកខ្លះចិញ្ចឹមទៅក៏បរាជ័យ ដោយសារតែគ្មានបទពិសោធន៍ត្រឹមត្រូវ ចំណែកឯអ្នកខ្លះទៀតក៏ទទួលបានជោគជ័យក្នុងការចិញ្ចឹមបង្កងយកសាច់ ឫចិញ្ចឹមជាពូជសម្រាប់លក់ក៏បានដែរ ។ តួយ៉ាងដូចជាកសិករម្នាក់នៅខេត្តប៉ៃលិនអាចចិញ្ចឹមបង្កងទឹកសាបអាចលក់ចេញចាប់ពី១ពាន់ក្បាល ទៅ២ម៉ឺនក្បាលឯណោះនៅក្នុងទីផ្សារប្រទេសកម្ពុជា។

ឆ្លងតាមបទសម្ភាសន៍ជាមួយ Business Cambodia លោកបុត្រ ព្រំលក្ខណ៍ដែលជាកសិករមួយរូបដែលបានចិញ្ចឹមបង្កងលក់នៅខេត្តបៃលិនបាននិយាយថា នៅក្នុងការចិញ្ចឹមបង្កងនេះលោកទើបតែចាប់ផ្តើមរយៈពេល ៣ ខែនោះទេ ហើយបានចាយទុនជិត ៣ម៉ឺនដុល្លារក្នុងការចិញ្ចឹមបង្កងអូស្រ្តាលីនេះ។

ម្ចាស់កសិដ្ឋានរូបនេះបានបន្តទៀតថា បច្ចុប្បន្ននេះលោកមានអាងចិញ្ចឹមទាំងតូច និងធំចំនួន ២៨អាងមានពូជញី និងឈ្មោលចំនួន ១០០០គូ និងកូនចំនួន ៥ ០០០ក្បាល កូនមានតម្លៃ ១៥០០ ដល់២០០០រៀលក្នុងមួយក្បាល។ ទិសដៅចង់ពង្រីកឲ្យបាន ៣០អាង និងស្រះចំនួន ៤ទៀតលើផ្ទៃដី ២០ហត ដើម្បីបង្កើនបរិមាណបង្កងសាច់ផ្គត់ផ្គងឲ្យទីផ្សារ។

លោកព្រំលក្ខណ៍បានបញ្ជាក់ទៀតថា ក្នុងការចិញ្ចឹមបង្កងអូស្រ្តាលីនេះចិញ្ចឹមត្រឹមរយៈពេល ៥ ទៅ ៦​ខែគឺយើងអាចលក់ចេញបានហើយ ហើយសម្រាប់រូបលោកផ្ទាល់ក៏បានចែកកូនបង្កងលោកអោយគេបានចំនួនរាប់ពាន់ក្បាលហើយ ចំណែកឯតម្លៃវិញគឺគិតតាមខ្នាតរបស់វាផងដែរ។

គួរជម្រាប់ផងដែរថា ក្នុងការដែលអាចចិញ្ចឹមបង្កងបាន គឺត្រូវតែមានការវៀនសូត្របច្ចេកទេស ឫវគ្គសិក្សាផ្សេងៗដែលមានគេបង្រៀន ចៀសវាងការចិញ្ចឹមទាំងមិនដឹង វាអាចនឹងខាតបង់ប្រាក់កាស ថែមទាំងពេលវេលាអត់ប្រយោជន៍ ជាងនេះទៅទៀតគឺត្រូវតែចាប់ផ្តើមពីតូចជាមុនសិន ទើបជាការប្រសើរ៕

Leave a Reply

Your email address will not be published. Required fields are marked *