- ព័ត៌មានថ្មីៗ

យុវជនបិតាធម្មជាតិ៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនពីបទ «ញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

(ភ្នំពេញ)៖ យុវជនដែលអះអាងខ្លួនជាអ្នកការពារបរិស្ថានចំនួន៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញចាប់ឃាត់ខ្លួនពីបទ «ញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយយោងតាមការបង្ហោះវិដេអូរបស់ពួកគេនៅលើ Facebook ឈ្មោះ Mother Nature Cambodia នេះបើយោងតាមមន្រ្តីសាលាដំបូងរាជធានីភ្នំពេញ ប្រាប់បណ្តាញព័ត៌មាន Fresh News។

យុវជនទាំង៣នាក់នេះដែលបានឃាត់ខ្លួនរួមមានលោក ថុន រដ្ឋា, កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី។ ការចាប់ឃាត់ខ្លួនទាំង៣នាក់នេះ ធ្វើឡើងនៅក្នុងតែមួយគឺនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ក្រោមសកម្មភាពផ្សេងៗគ្នា។ យុវជន ថុង រដ្ឋា ត្រូវបានចាប់នៅក្នុងផ្ទះជួលក្នុងខណ្ឌពោធិ៍សែនជ័យ ក្រោមហេតុផលបង្កើតបន្ទប់ផ្សព្វផ្សាយព័ត៌មាន និងធ្វើវិដេអូផ្សាយដោយមិនមានច្បាប់អនុញ្ញាត។

ពួកគេទាំង៣នាក់ ធ្វើសកម្មភាពបង្ហាញពីការគាំទ្រ និងស្រឡាញ់បរិស្ថាន ប៉ុន្តែទង្វើពួកគេមានចេតនាបង្កភាពភាន់ច្រឡំដល់មហាជន និងមានចេតនាបង្កភាពវឹកវរដល់សង្គម នេះបើយោងតាមមន្រ្តីនគរបាលថ្លែងបញ្ជាក់យ៉ាងដូច្នេះប្រាប់អង្គភាពព័ត៌មាន Fresh News។

គិតត្រឹមយប់ថ្ងៃទី០៤ ខែកញ្ញានេះ យុវជនទាំង៣នាក់ បានសាកសួរចប់ហើយនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងត្រៀមបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តសាកសួរនៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០៕

Leave a Reply

Your email address will not be published. Required fields are marked *