- ព័ត៌មានថ្មីៗ

ល្អណាស់!! អ្នកស្រាវជ្រាវនៅវិទ្យាស្ថានអូស្ត្រាលីថាពិសរបស់សត្វឃ្មុំអាចសម្លាប់កោសិកាមហារីកសុដន់តំណាក់កាលធ្ងន់ធ្ងរបាន

អ្នកវិទ្យាសាស្ត្រអូស្ត្រាលីដែលធ្វើការក្នុងមន្ទីរពិសោធន៍បានរកឃើញថា ពិសរបស់សត្វឃ្មុំអាចសម្លាប់កោសិកាមហារីកសុដន់តំណាក់កាលធ្ងន់ធ្ងរបាន។

ជំងឺមហារីកសុដន់គឺជាជំងឺមួយប្រភេទដែលកើតឡើងច្រើនបំផុត ចំពោះស្ត្រីនៅជុំវិញពិភពលោក។ នៅក្នុងការពិសោធន៍លើកនេះ អ្នកវិទ្យាសាស្ត្រប្រើពិសរបស់សត្វឃ្មុំ ដែលជាសមាសធាតុផ្សំហៅថា Melittin វាមានលទ្ធភាពអាចកំចាត់ជំងឺមហារីកសុដន់ពីរប្រភេទ ដែលពិបាកក្នុងការព្យាបាលបាន គឺជាមហារីកសុដន់ដែលមិនទទួលអរម៉ូននៅលើផ្ទៃកោសិកា (triple-negative) និងជំងឺមហារីកសុដន់ពពួក HER2-enriched វាមានការរីករាលដាលយ៉ាងឆាប់រហ័ស។

ជំងឺមហារីកសុដន់ដែលមិនទទួលអរម៉ូននៅលើផ្ទៃកោសិកា (triple-negative) ត្រូវបានគេចាត់ទុកថាជាជំងឺមហារីកមួយក្នុងចំណោមជំងឺមហារីកដែលធ្ងន់ធ្ងរបំផុត។ ប្រហែលជា ១០-១៥% នៃអ្នកជំងឺមហារីកសុដន់ នឹងវិវត្តទៅជាជំងឺមហារីកប្រភេទនេះ ជាធម្មតាវាត្រូវបានព្យាបាលដោយការវះកាត់ការ ព្យាបាលដោយកាំរស្មី និងការព្យាបាលដោយប្រើគីមី។
a href=”https://4.bp.blogspot.com/-xlhN60GPItg/X1OYhp8PgPI/AAAAAAAAKBI/jikrbiJNTt8cz8cYSWSGQNoOAdNvw6kBgCLcBGAsYHQ/s1600/sakkarach-Ciara-Duffy.jpg” imageanchor=”1″ >
ទោះជាយ៉ាងណាក៏ដោយការរកឃើញលើកនេះក៏មិនទាន់ចាត់ទុកជាផ្លូវការនោះដែរ ព្រោះថាអ្នកវិទ្យាសាស្ត្រព្រមានថាត្រូវតែមានការសាកល្បងឱ្យបានច្រើនជាងនេះ។ មានសមាសធាតុគីមីជាច្រើនពាន់មុខ ដែលអ្នកវិទ្យាសាស្ត្របានរកឃើញក្នុងការសម្លាប់កោសិកាមហារីកបាន ប៉ុន្តែមានតែប៉ុន្មានយ៉ាងទេ ដែលត្រូវបានផលិតដើម្បីព្យាបាលមនុស្ស។

សម្រាប់ពិសរបស់សត្វឃ្មុំដែលបានរកឃើញរបស់វិទ្យាស្ថានវេជ្ជសាស្រ្ត Harry Perkins បានបង្ហាញពីលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីកដទៃទៀតបានផងដែរមានដូចជា មហារីកស្បែក របាយការណ៍នេះត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិ Nature Precision Oncology។

តើអ្នកស្រាវជ្រាវបានរកឃើញអ្វីខ្លះ?

អ្នកស្រាវជ្រាវអាយុ ២៥ឆ្នាំវេជ្ជបណ្ឌិត Ciara Duffy ដែលជាអ្នកដឹកនាំការពិសោធន៍នេះបាននិយាយថា សារធាតុផ្សំពីទឹកឃ្មុំមានប្រសិទ្ធភាពខ្ពស់ វាអាចសម្លាប់កោសិកាមហារីកបានក្នុងរយៈពេលមួយម៉ោង ហើយផលប៉ះពាល់ដល់កោសិកាផ្សេងទៀតមានតិចតួចបំផុត ប៉ុន្តែកម្រិតនៃជាតិពុលក៏មានការកើនឡើងផងដែរ។

រីឯសមាសធាតុផ្សំនៃសារធាតុ Melittin មានមុខងារអាចទប់ស្កាត់ការលូតលាស់កោសិកាមហារីកបាន។ សារធាតុ Melittin មាននៅក្នុងពិសសត្វឃ្មុំដោយធម្មជាតិស្រាប់ទៅហើយ ប៉ុន្តែទទឹមនឹងនោះសារធាតុនេះអ្នកវិទ្យាសាស្ត្រក៏អាចបង្កើតវាបានដែរ។

តើរបកគំហើញទាំងនេះអាចអនុវត្តនាពេលអនាគតបានឬទេ?

សាស្ត្រាចារ្យ Peter Clinken ប្រធានអ្នកវិទ្យាសាស្ត្រនៅរដ្ឋ Western Australia បានបញ្ជាក់ថារបកគំហើញនេះ វាពិតជាវិសេសវិសាលសឹងមិនគួរឱ្យជឿ។

គាត់បានបញ្ជាក់បន្ថែមថា សារធាតុ Melittin វានឹងទប់ទល់ជាមួយរោគសញ្ញានៅក្នុងកោសិកាមហារីក និងកាត់បន្ថយការបំបែកខ្លួននៃកោសិកាបាន។ នេះជាឧទាហរណ៍មួយទៀតនៃវិធីដែលប្រើសមាសធាតុផ្សំពីធម្មជាតិ អាចនាំយកមកប្រើប្រាស់ដើម្បីព្យាបាលជំងឺធ្ងន់ធ្ងរនៅក្នុងខ្លួនមនុស្សបាន។ ទោះជាយ៉ាងណាអ្នកស្រាវជ្រាវបាននិយាយថា នៅមានការពិសោធន៍ជាច្រើនបន្តទៀត ដើម្បីឱ្យប្រាកដប្រជាក្នុងការប្រើប្រាស់។

ស្រដៀងគ្នានេះដែរក្រុមអ្នកស្រាវជ្រាវជំងឺមហារីកមួយក្រុមទៀតដឹកនាំដោយលោកសាស្រ្តាចារ្យ Alex Swarbrick មកពីវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រ Garvan ក្នុងទីក្រុងស៊ីដនីមានប្រសាសន៍ថា “វាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ” សមាសធាតុគីមីជាច្រើនអាចសម្លាប់កោសិកាមហារីកសុដន់បាន នៅក្នុងចានដាក់មេរោគ ឬនៅក្នុងសត្វកណ្តុរ ប៉ុន្តែវាត្រូវប្រើពេលវេលាសិក្សាឱ្យបានយូរ មុនពេលដែលលទ្ធផលនេះវាអាចក្លាយជាវិធីព្យាបាលដ៏ពិត៕

Leave a Reply

Your email address will not be published. Required fields are marked *