- ព័ត៌មានថ្មីៗ

បំបែកសំបុកទទួលផលពីចោរកម្មមួយគ្រួសារនិងបានដកហូតម៉ូតូ១៧គ្រឿង រួមជាមួយរថយន្ដ១គ្រឿង…

(ព្រះសីហនុ)៖ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ នៅល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ បានចុះទៅកាន់លំនៅដ្ឋានមួយកន្លែងរបស់ឈ្មោះ នួន ស៊ីណាត អាយុ៤៥ឆ្នាំ ស្ថិតក្នុងក្រុមទី៩ ភូមិអណ្ដូងថ្ម ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ក្រោមការសម្របសម្រួលពីតំណាងអយ្យការខេត្តព្រះសីហនុ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០នេះថា ជាលទ្ធផលក្រុមប្រតិបត្ដិការ បានប្រមូលសម្ភារវត្ថុតាង និងនាំខ្លួនជនសង្ស័យចំនួន៣នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីទទួលផលចោរកម្ម មកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីចាត់ការតាមនីតិវិធី។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ ទី១៖ឈ្មោះ នួន ស៊ីណាត អាយុ៤៥ឆ្នាំ (ម្ចាស់ផ្ទះ) មានទីលំនៅក្រុម៩ ភូមិអណ្ដូងថ្ម ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ (ប្ដី), ទី២៖ឈ្មោះ ង៉ាន ភៀវ អាយុ៤២ឆ្នាំ (ប្រពន្ធ) និងទី៣៖ឈ្មោះ ហ៊ាន ស៊ីប៉ាន់ អាយុ១៨ឆ្នាំ (កូន) ដែលជនសង្ស័យទាំង៣នាក់នេះ ពាក់ព័ន្ធនឹងករណីទទួលបញ្ចាំខុសច្បាប់ និងទទួលផលចោរកម្ម។

វត្ថុតាងចាប់យកបាន ម៉ូតូ១៧គ្រឿង, រថយន្ដ១គ្រឿង ម៉ាក Visto ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2T-7830, ស្លាកលេខរថយន្ដ៣សន្លឹក, សម្ភារជួសជុល និងគ្រឿងបន្លាស់ម៉ូតូមួយចំនួន, បញ្ជីទិញ-លក់ម៉ូតូ១ក្បាល, កាតគ្រីម៉ូតូចំនួន៤សន្លឹក និងប័ណ្ណបើកបររថយន្ដ៣សន្លឹក។ បច្ចុប្បន្នជនសង្ស័យកម្លាំងសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *