- ការអប់រំ

ពីគ្រួសារនេសាទនារីម្នាក់បានតស៊ូរហូតបានសម្រេចក្តីបំណងតែក្រលែកមើលផ្ទះហួសចិត្ត…

នារីម្នាក់ឈ្មោះ Ian Bantang Seraspi កើតក្នុងគ្រួសារក្រីក្រមួយ ដែលឪពុកជាអ្នកនេសាទ ធ្វើការចិញ្ចឹមបីបាច់គ្រួសារទាំងមូល ។ នៅពេលរៀននៅវិទ្យាល័យ នាងបានបង្រៀនក្មេងៗដទៃ ដើម្បីឲ្យចេះជួយគ្រួសារ ។

Ian Bantang Seraspi បានប្រាប់រឿងរ៉ាវជីវិតដ៏ជូរចត់របស់នាងទៅពួកគេថា នាងពុំដែលបានអាហារឆ្ងាញ់ហូបទេ គឺមានតែអំបិល ហូបជាមួយនឹងបាយប៉ុណ្ណោះ ហើយរំភើបចិត្តណាស់ នៅពេលបានហូបមីម្តងៗ ។

នាងបន្តថា បើទោះជាក្រគ្មានអីហូបឆ្ងាញ់ដូចកូនគេក្តី តែនាងមិនតូចចិត្តទេ និងបានតាំងចិត្តខិតខំប្រឹងប្រែងរៀនសូត្រឲ្យ ដើម្បីអនាគតរុងរឿង ។ ឆ្លងកាត់ការលំបាករៀនសូត្រច្រើនឆ្នាំ នាងបានចូលរៀននៅសកលវិទ្យាល័យមួយ និងបានប្រលងចូលធ្វើគ្រូអនុវិទ្យាល័យ ដែលធ្វើមនុស្សទាំងឡាយដែលតែងមាក់ងាយ ភ្ញាក់ផ្អើលតែម្តង ។

ទោះជាយ៉ាងណា រឿងរ៉ាវដំណើរជីវិតដ៏ជូរចត់ បានក្លាយជាគ្រូអនុវិទ្យាល័យម្នាក់របស់ Ian Bantang Seraspi គឺជាកញ្ចក់មួយឆ្លុះបញ្ចាំងឲ្យឃើញថា ការតស៊ូ ព្យាយាមអត់ធ្មត់ក្នុងការសិក្សា នឹងទទួលបានជោគជ័យនៅថ្ងៃណាមួយមិនខាន ដោយមិនត្រូវអស់សង្ឃឹមនៅក្នុងជីវិតនោះឡើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *