- ការអប់រំ

ទប់ទឹកភ្នែកបាន!! កូនប្រុសម្នាក់បានចុះកម្មសិក្សាចំគុកដែលឳពុកកំពុងជាប់ហើយ ឳពុកសួរថាខ្មាសមិត្តភក្តិអត់?

ការជួបជុំដ៏រំជួលចិត្តរវាងកូនប្រុសវ័យជំទង់ និងឳពុកដែលកំពុងជាប់ពន្ធនាគារមួយ ក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃ បានធ្វើឱ្យមានការល្បីផ្ទុះខ្លាំងក្នុងបណ្តាញសង្គម។ គួរបញ្ជាក់ថា ក្មេងប្រុសនេះជាសិស្សម្នាក់ក្នុងចំណោមសិស្សជាច្រើនដែលបានចុះកម្មសិក្សានៅទីតាំងមួយដែលគេមិនបញ្ចេញឈ្មោះជាសាធារណៈ តាមរយៈអង្គការ Jam Banjeud Rayong ដែលរៀបចំដំណើរទស្សនកិច្ចអប់រំ និងលំហែសម្រាប់សាលារៀន និងក្រុមហ៊ុននានា។

តាមការបង្ហោះលើហ្វេសប៊ុកកាលពីថ្ងៃចន្ទ លោក Arom Khunmoung ដែលជាអ្នកដឹកនាំដំណើរទស្សនិកកិច្ចនេះ បានរម្លឹកពីការចាប់អារម្មណ៍ចំពោះសិស្សម្នាក់ដែលយំបណ្តើរ សម្លឹងមើលមុខទណ្ឌិតម្នាក់បណ្តើរ។គាត់បានសរសេរថា “អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ បុរសដែលជាអ្នកទោសម្នាក់នោះក៏ចាប់ផ្តើមយំដូចគ្នា ដូច្នេះខ្ញុំក៏សួរក្មេងនោះថាមានរឿងអី?” ត្រង់នេះហើយដែលធ្វើឱ្យមនុស្សជាច្រើនទប់ទឹកភ្នែកមិនជាប់ ពេលឮចម្លើយថា “លោកគ្រូ គាត់ជាពុកខ្ញុំ។ ខ្ញុំតក់ស្លុតណាស់ពេលឃើញគាត់ក្នុងស្ថានភាពបែបនេះ។”

គួរបញ្ជាក់ថា ក្មេងប្រុសនេះជាសិស្សម្នាក់ក្នុងចំណោមសិស្សជាច្រើនដែលបានចុះកម្មសិក្សានៅទីតាំងមួយដែលគេមិនបញ្ចេញឈ្មោះជាសាធារណៈ តាមរយៈអង្គការ Jam Banjeud Rayong ដែលរៀបចំដំណើរទស្សនកិច្ចអប់រំ និងលំហែសម្រាប់សាលារៀន និងក្រុមហ៊ុននានា។តាមការបង្ហោះលើហ្វេសប៊ុកកាលពីថ្ងៃចន្ទ លោក Arom Khunmoung ដែលជាអ្នកដឹកនាំដំណើរទស្សនិកកិច្ចនេះ បានរម្លឹកពីការចាប់អារម្មណ៍ចំពោះសិស្សម្នាក់ដែលយំបណ្តើរ សម្លឹងមើលមុខទណ្ឌិតម្នាក់បណ្តើរ។គាត់បានសរសេរថា “អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ បុរសដែលជាអ្នកទោសម្នាក់នោះក៏ចាប់ផ្តើមយំដូចគ្នា ដូច្នេះខ្ញុំក៏សួរក្មេងនោះថាមានរឿងអី?” ត្រង់នេះហើយដែលធ្វើឱ្យមនុស្សជាច្រើនទប់ទឹកភ្នែកមិនជាប់ ពេលឮចម្លើយថា “លោកគ្រូ គាត់ជាពុកខ្ញុំ។ ខ្ញុំតក់ស្លុតណាស់ពេលឃើញគាត់ក្នុងស្ថានភាពបែបនេះ។”

បន្ថែមពីនេះ លោក Arom បានបញ្ចេញមតិថា “បើអាចបង្វិលពេលវេលាថយក្រោយ គាត់នឹងមិនប្រព្រឹត្តកំហុសដែលបណ្តាលឱ្យជាប់គុកនោះទេ ហើយបទល្មើសដែលគាត់បង្ក មិនត្រូវបានលាតត្រដាងឡើយ។ ឳពុកកូនពីរនាក់នេះជាគំរូសម្រាប់អ្នកដែលនៅមានសេរីភាព…ឱ្យបង្ហាញក្តីស្រលាញ់ទាន់មានឱកាស។”ក្រោយការបង្ហោះអំពីរឿងរ៉ាវនេះ មានអ្នកបញ្ចេញមតិរាប់ពាន់នាក់ ដែលភាគច្រើនឃាត់ទឹកភ្នែកមិនបាន ដោយសរសេរថា៖“ពិតជាកម្សត់ណាស់។”“ទឹកភ្នែកខ្ញុំហូរច្រោកៗហើយ។”“ខ្ញុំយំមិនឈប់ទេ។”“ទឹកភ្នែកហូរដូចទឹកជ្រោះហើយ។”“ខ្ញុំសប្បាយចិត្តជំនួសដែលពួកគេបានជួបគ្នា៕”តើប្រិយមិត្តយល់យ៉ាងណាដែរ?

Leave a Reply

Your email address will not be published. Required fields are marked *