- ការអប់រំ

មេរៀននៃជីវិតយេីង!! តស៊ូរហូតរៀនចប់បណ្ឌិតតែអភ័ព្ធនារីម្នាក់ស្លាប់ដោយសារតែ…

ឆាកជីវិតរបស់អ្នកស្រីបណ្ឌិត វូ គៀន

នាងគឺជានិស្សិតដ៏ឆ្នើមម្នាក់ ដែលបានទៅសិក្សានៅបរទេស ព្រមទាំងបានបញ្ចប់ថ្នាក់បណ្ឌិត ហើយបានវិលត្រឡប់មកប្រទេសចិនវិញ រួចនាងបានទទួលបាននូវមុខតំណែងដ៏សំខាន់ និងក្លាយទៅជាសាស្ត្រាចារ្យដ៏លេចធ្លោម្នាក់នៅសាកលវិទ្យាល័យ ហ្វូដាន។

នៅខែធ្នូ ឆ្នាំ២០០៩ នាងត្រូវបានរកឃើញថា នាងមានជំងឺមហារីកសុដន់ ហើយនៅឆ្នាំ២០១០ ជំងឺនេះបានរីករាលដាល ហើយនាងស្លាប់នៅម៉ោងបីទៀបភ្លឺនៃថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១១ ក្នុងជន្មាយុ៣២ឆ្នាំ។

ក្នុងរយៈពេលនៃការតស៊ូប្រឆាំងនឹងជំងឺមហារីក នាងមានស្មារតីនឹងធឹងល្អណាស់ ហើយក្រោយពីមរណភាពរបស់នាង កំណត់ហេតុប្រចាំថ្ងៃរបស់នាង ត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធសង្គមទូទាំងពិភពលោក។

១. អ្នកមិនត្រូវក្រចូលដេកទេ

” តាមពិតខ្ញុំមិនមានហ្សែនបន្តពូជនៃជំងឺមហារីកនោះទេ ហើយរាងកាយរបស់ខ្ញុំមាំទាំល្អណាស់ ហើយខ្ញុំទើបតែបានសម្រាលកូនរួចបានមួយឆ្នាំ ។

ជាធម្មតាជំងឺមហារីកសុដន់ច្រើនតែកើតលើស្ត្រីអាយុលើសពី៤៥ឆ្នាំ ហើយខ្ញុំទើបតែអាយុ៣១ឆ្នាំហ្នឹង ដូច្នេះខ្ញុំដឹងថា វាពិតជាមានកត្តាជាច្រើន​ ដែលបានកើតចំពោះរូបខ្ញុំ…

២.​ ការខិតខំប្រឹងស្ទើរស្លាប់រស់ ហេីយធ្វើការលើសម៉ោងហួសកម្លាំង​ ដើម្បីសន្សំប្រាក់ទិញរថយន្ត ទិញផ្ទះ គឺជាការល្ងង់ខ្លៅណាស់!

ប្រសិនបើមានពេល អ្នកគួរតែចំណាយពេលជាមួយកូន និងមើលថែមាតាបិតា ហើយវាមានអារម្មណ៍កក់ក្ដៅណាស់ ហើយអ្នកមិនត្រូវប្រឹងប្រែងស្ទើរតែដាច់ខ្យល់​ ដើម្បីទិញផ្ទះថ្មីនោះទេ! ជំងឺមហារីកបានធ្វើឲ្យជីវិតរបស់ខ្ញុំក្រឡាប់ចាក់​ និងទទួលរងនូវការឈឺចាប់ហួសប្រមាណហើយ…”

៣.​ ទម្លាប់នៃការហូបចុកគឺជាបញ្ហា

ខ្ញុំចង់ជម្រាបថា ខ្ញុំមិនមែនជាអ្នកល្មោភញុំានោះទេ តែខ្ញុំបានញុំាអ្វីដោយមិនរើសមុខនោះឡើយ ហើយខ្ញុំចូលចិត្តសាច់ណាស់ ហើយម្ដាយខ្ញុំនិយាយថា ខ្ញុំបានកាត់ទៅរកប៉ារបស់ខ្ញុំ ដែលជាមេចុងភៅដ៏ចំណាន។ ខ្ញុំចូលចិត្តអាហារដែលឆ្ងាញ់ៗ!

៤.​ ទម្លាប់នៃការគេង

ខ្ញុំគិតថា ការក្រចូលគេងក៏ជាមូលហេតុនៃជំងឺមហារីកដែរ ព្រោះកាលពេលនៅរៀន ខ្ញុំកម្រចូលគេងមុនម៉ោង១២យប់ណាស់។

ក្រោយពីខ្ញុំបានសិក្សាវេជ្ជសាស្ត្រចិនបុរាណទើបខ្ញុំដឹងថា បរិធានខាងក្នុងរាងកាយរបស់ខ្ញុំ បានខូចខាតធ្ងន់ណាស់ ព្រោះពេលវេលាម៉ោង១១យប់ ដល់ម៉ោង១អាធ្រាត្រ មានសារៈសំខាន់ជួយឲ្យបរិធានរាងកាយខាងក្នុងដំណើរការល្អ។

ការកម្សាន្តផឹកសុី ច្រៀងខារ៉ាអូខេដាច់យប់ធ្វើឲ្យអ្នកសប្បាយតែមួយភ្លែតតែប៉ុណ្ណោះ តែវាពិតជាប៉ះពាល់ដល់សុខភាពខ្លាំងណាស់…

ខ្ញុំដឹងថា វាមានមនុស្សច្រើនណាស់ដែលមានទម្លាប់ខុសដូចខ្ញុំ ដូច្នេះសូមលោកអ្នកថែរក្សាសុខភាពរបស់អ្នកឲ្យបានល្អ… កុំឲ្យហួសពេល។

ជាអវសាន ខ្ញុំសូមផ្ដាំថា ក្នុងជីវិតយើង វាមានការឈឺចាប់ចំនួនបីគឺ៖

* ចាស់ទៅគ្មានកូនបន្តពូជ

* ដល់មជ្ឈឹមវ័យគ្មានប្ដីឬប្រពន្ធ

* កូនឥតម៉ែ

ខ្ញុំដឹងថា នៅពេលដែលខ្ញុំស្លាប់ទៅមាតាបិតា ស្វាមី​ និងកូនរបស់ខ្ញុំនឹងស្ដាយស្រណោះខ្ញុំខ្លាំងណាស់​ ហេតុនេះហើយទើបខ្ញុំសូមរំលឹកអ្នកឲ្យចេះថែរក្សាសុខភាព ដើម្បីរស់នៅបានយូរ… កុំឲ្យមានអាយុខ្លីដូចខ្ញុំ…

ប្រែសម្រួលពីអត្ថបទបរទេស

ទុត បូ

* កំណត់សម្គាល់របស់អ្នកប្រែសម្រួល៖

អត្ថន័យរបស់បណ្ឌិត វូ គៀន ស្ដីពីការឈឺចាប់ទាំងបីមានលក្ខណៈទូលំទូលាយណាស់ដែលការអានអត្ថបទរបស់នាងត្រូវចំណាយពេលពិចារណាដ៏ល្អិតល្អន់៖

១. ចាស់ទៅគ្មានកូនបន្តពូជ មានន័យថា យើងមិនមានលទ្ធភាពមានកូនបន្តវង្សត្រកូល… មានកូនហើយកូននោះស្លាប់មុនមាតាបិតា គឺដូចជាសម្លោកខ្មែរពោលថា​ “សក់សជូនដំណើរសក់ខ្មៅ”

២. នៅមជ្ឈឹមវ័យគ្មានប្ដីឬប្រពន្ធ គឺមនុស្សដែលអភ័ព្វគ្មានដៃគូជីវិតដែលជីវិតសោះកក្រោះ… មានប្ដីឬប្រពន្ធដែរ តែម្នាក់បានស្លាប់ចោលធ្វើឲ្យជីវិតកណ្ដោចកណ្ដែងតែម្នាក់ឯង

៣. កូនឥតម៉ែ គឺកូនកំព្រា ប្រៀបប្រដូចនឹងពាក្យខ្មែរដែលពោលថា “កូនអើយឥតម៉ែ ឥតមានគេថែ ដូចម៉ែផងខ្លួន គេបានចំណី គេលាក់បំពួន ដូចម៉ែផងខ្លួន ជេរទៅ ហៅមក…”

រីក្នុងជីវិតរបស់នាង គឺនាងព្រួយបារម្ភដោយនាងស្លាប់ចោលកូនដែលនៅក្មេងខ្ចី…

Leave a Reply

Your email address will not be published. Required fields are marked *