- ព័ត៌មានថ្មីៗ

ជួយប្រាប់គ្នាផង!! យន្តហោះរវាងរាជធានីភ្នំពេញ និងខេត្តសៀមរាប នឹងបើកដំណើរការក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ

(ភ្នំពេញ)៖ ប្រភពព័ត៌មាននៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខាងមុខនេះ បងប្អូនជនរួមជាតិទាំងអស់ អាចធ្វើដំណើរតាមយន្តហោះផងដែរ នូវតម្លៃពិសេស រវាងរាជធានីភ្នំពេញនិងខេត្តសៀមរាប ជាមួយក្រុមហ៊ុនអាការចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ (Cambodia Angkor Air) ដែលនឹងមានកម្មវិធីហោះហើរជារៀងរាល់ ថ្ងៃចាប់ពីថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះតទៅ។

ដំណើរការជើងហោះហើរក្នុងស្រុកនេះ នឹងឆ្លើយតបតាមតម្រូវការរបស់ ភ្ញៀវទេសចរណក្នុងស្រុក ដែលនឹងមានការកើនឡើង ក្នុងឱកាសថ្ងៃឈប់សំរាកបុណ្យប្រពៃណីជាតិ ក៏ដូចជាការទទួលបានសុខសន្តិភាពពេញលេញនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ព័ត៌មានលំអិត ដើម្បីកក់សំបុត្រយន្តហោះ សូមបងប្អូនជនរួមជាតិទាំងអស់ ទំនាក់ទនងជាមួយ៖
ក្រុមហ៊ុនអាការចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ
ទូរស័ព្ទលេខ ៖ (023) 6666 786 ឬ (023) 6666 788
អ៊ីម៉ែល (E-mail) ៖ helpdesk_online@cambodiaangkorair.com
គេហទំព័រ (Website) ៖ www.cambodiaangkorair.com

Leave a Reply

Your email address will not be published. Required fields are marked *