- កម្សាន្ត

ក្មេងៗសុំខ្មាស់! លោកតាវ័យ ៧៣ ឆ្នាំម្នាក់មិនធ្វើឱ្យខ្លួនទំនេរបាន ឆ្លៀតធ្វើដីជុំវិញផ្ទះដំាបន្លែលក់រកចំណូលបាន…

មនុស្សភាគច្រើនដែលមានវ័យក្មេងៗជាងលោកតា សុខចិត្តទុកដីឱ្យទំនេចោលក៏មិនធ្វើអ្វីដែល ចំណែកលោកតាម្នាក់នេះវិញ មិនសរសើរមិនបាន វ័យ ៧៣ ឆ្នាំទៅហើយមិនធ្វើខ្លួនឱ្យទំនេរទេ ឆ្លៀតធ្វើដីជុំវិញផ្ទះដំាបន្លែលក់រកចំណូលបាន ១០ម៉ឺនរៀលក្នុងមួយថ្ងៃ ដែលអាចជីវិតពេលចូលនិវត្តន៍បានយ៉ាងល្អ លើសពីនេះទៅទៀតនោះវ័យនេះចាស់ៗភាគច្រើនចាប់ផ្ដើមសម្រាក់ ប៉ុន្ដែការសម្រាក់តែម្ដងមិនមែនជាជម្រើសល្អទេ ធ្វើដូចលោកតាវ័យ ៧៣ នេះដូចជាការហាត់ប្រាណមួយ ជួយឱ្យសុខភាពរឹងមាំ ។

បើយោងទៅតាមផេកផ្លូវការរបស់ CEDAC បានឱ្យដឹងថា ៖ លោកតា ស្វាយ ឃិន មានអាយុ ៧៣ឆ្នាំ រស់នៅភូមិជីអោក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ។ គាត់មានកូនប្រាំនាក់តែកូនគាត់ទាំងអស់មានគ្រួសារបានរស់នៅបែកពីគាត់អស់ហើយ សព្វថ្ងៃនេះគាត់រស់នៅម្នាក់ឯង ។ បន្ទាប់ពីលោកតាចូលនិវត្តន៍ លោកតាក៏បានចូលរួមជាគណៈកម្មការវត្ត និងគណៈកម្មការសហគមន៍ការពារធនធានធម្មជាតិ និងមានតួនាទីជា ទីប្រឹក្សាសហគមន៍កសិកម្មភូមិជីអោក រហូតមកដល់សព្វថ្ងៃនេះ ។

ភាពជោគជ័យរបស់លោកតាមានចំណុចពិសេសមួយចំនួនដូចតទៅ៖
១. ព្យាយាមក្នុងការស់នៅ លោកតារស់នៅប្រកបភាពរីករាយក្នុងជីវិត
២. លោកតាមានការច្នៃប្រឌិត និងចេះរៀបចំបានស្អាតមានរបៀបរៀបរយក្នុងកសិដ្ឋានរបស់គាត់ ដោយរៀបចំមានទីតាំងកន្លែងដាំដុះ និងចិញ្ចឹមសត្វឲ្យមានអនាម័យល្អ ។

៣. គាត់ក៏ជាមនុស្សរួសរាយរាក់ទាក់ ចូលចិត្តចែករំលែកចំណេះដឹង និងភាពជោគជ័យដែលគាត់ធ្វើបានល្អទៅអោយមនុស្សផ្សេងៗទៀត ។
៤. គាត់ក៏ជាមនុស្សចូលចិត្តការងារសហគមន៍ផងដែរ ។

គួររំលឹកផងដែរថា លោកតាអាចរកបានប្រាក់ចំណូលខ្ពស់ក្នុងមួយថ្ងៃរហូតដល់ជិត ១០០,០០០រៀល ពីការលក់នូវផលិតផលកសិកម្មរបសស់គាត់ ដូចជា លក់ត្រី បន្លែចំរុះ ក្រូចឆ្មារ ក្រូចពោធិសាត់ជាដើម លោកតាសប្បាយរីករាយនូវអ្វីដែលខ្លួនឯងនេះខ្លាំងណាស់ ។ ចំពោះខ្ញុំពិតជាកោតសរសើរចំពោះការធ្វើកសិកម្មរបស់លោកតាណាស់ ពីព្រោះគាត់បានផ្ដល់ឱកាសឱ្យក្មេងៗជំនាន់ក្រោយបានឃើញ និងយកជាគំរូតាម ។

អត្ថបទដោយ ៖ មិត្ត គន្ធា​

Leave a Reply

Your email address will not be published. Required fields are marked *