- ចំណេះដឹង

តើអ្នកមានដែលឆ្ងល់ថាហេតុអ្វីបានជាមួយថ្ងៃមាន២៤ម៉ោងអត់?

(ភ្នំពេញ)៖ ពិភពលោកកាលពីសម័យបុរាណមិនមានការប្រើប្រាស់ម៉ោងត្រឹមត្រូវដូចគ្នាឡើយ ប៉ុន្តែនៅសម័យក្រោយមកទើបគេចាប់ផ្ដើមប្រើប្រាស់រង្វាស់កាល «មួយថ្ងៃ ២៤ ម៉ោង» ដូចគ្នារហូតដល់ពេលបច្ចុប្បន្ន។ ពាក់ព័ន្ធនឹងពេលវេលានេះ តើនរណាជាអ្នកកំណត់ឱ្យមានមួយថ្ងៃ ២៤ ម៉ោង?

តារាវិទូក្រិច Hipparchus ជាមនុស្សដំបូងគេដែលបានស្នើគំនិតឱ្យមានការបែងចែកមួយថ្ងៃ ចេញជា ២៤ ម៉ោងស្មើៗគ្នា។

លោក Hipparchus បានបង្កើតស្ដង់ដានៃប្រព័ន្ធនេះពីជនជាតិអេហ្ស៉ីប ដែលបានបែងចែកថ្ងៃជា ២៤ ម៉ោងផងដែរ ប៉ុន្តែមិនបានប្រើប្រាស់រយៈពេលឱ្យមានភាពស្ដង់ដាគ្រប់ម៉ោងនោះទេ។

ប្រព័ន្ធរបស់លោក Hipparchus ត្រូវបានគេស្គាល់ផងដែរថាជាពេលវេលា Equinoctial ពីព្រោះវាផ្អែកលើមូលដ្ឋាន ១២ ម៉ោងនៃពេលថ្ងៃ និង ១២ ម៉ោងនៃពេលយប់នៅលើសមមាត្រ Equinoctial (ពេលដែលរយៈពេលនៃពេលថ្ងៃ ស្មើនឹងរយៈពេលនៃពេលយប់)។

ប្រទេសជាច្រើនឯទៀតបានបន្តប្រើម៉ោងដែលមានរយៈពេលមិនស្មើគ្នា ប៉ុន្តែម៉ោងចាប់ផ្ដើមមានស្ដង់ដាកាន់តែខ្លាំងទៅៗ ក្នុងពេលមជ្ឈិមសម័យ ដោយសារតែការប្រើប្រាស់នៃនាឡិកាមេកានិក។

នៅក្នុងឆ្នាំ១៨៨៤ ថ្ងៃសកលដែលមាន ២៤ ម៉ោងត្រូវបានស្នើឡើង និងទទួលយកក្នុងសន្និសីទអន្តរជាតិ Meridian ដែលជាពេលចាប់ផ្ដើមនៃការបង្កើតឱ្យមានស្ដង់ដាពេលវេលាតាមតំបន់ (Time Zones)៕

Leave a Reply

Your email address will not be published. Required fields are marked *