- ព័ត៌មានថ្មីៗ

ខ្លាំងដៃណាស់!! អ្នកបើករ៉ឺម៉កកង់បីជិះដណ្តើមម៉ូយគ្នាត្រូវបានគូប្រជែងបាញ់៩គ្រាប់…

សុងក្លា៖ កាលពីពេលថ្មីៗនេះអ្នករត់រ៉ឺម៉កកង់បីម្នាក់បានស្លាប់បាត់បង់ជីវិត នៅខណៈបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីត្រូវបានអ្នកបើកបរដែលជាគូប្រជែងរបស់ខ្លួនបានបាញ់ចំនួន ៩គ្រាប់នៅឯស្ថានីយ៍រថភ្លើង Hat Yai កាលពីថ្ងៃអាទិត្យ។ ប៉ូលីសបាននិយាយថាជនរងគ្រោះ Sao Puangthong អាយុ ៤០ឆ្នាំ ត្រូវបានជនល្មើស Chaowalit Phuthaksin អាយុ ៤០ឆ្នាំបាញ់សម្លាប់។ ពួកគេជាសមាជិកនៃក្រុមអ្នករត់រ៉ឺម៉កកង់បីដូចគ្នានៅស្ថានីយ៍រថភ្លើង Hat Yai។ មិត្តរួមការងារនិងសាច់ញាតិបាននិយាយថាបុរសទាំងពីរនាក់នេះមានទំនាស់គ្នាជាយូរមកហើយ ដោយប្រកួតប្រជែងនិងប្រយុទ្ធគ្នាដោយសារអ្នកដំណើរ។

បើតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ប៉ូលីសថា រថភ្លើងមួយបានមកដល់ស្ថានីយ៍ប្រហែលជាម៉ោង ៣រសៀល។ បុរសទាំងពីរនាក់បានឈ្លោះប្រកែកគ្នាម្ដងទៀត ខណៈលោក Sao កំពុងហៅអ្នកដំណើរ ស្រាប់តែលោក Chaowalit បានមកពីក្រោយគាត់ ហើយបានដកកាំភ្លើងខ្លីបាញ់ចំនួន ៣គ្រាប់ បណ្ដាលឲ្យលោក Sao បានដួលនៅលើដី ហើយថែម៣គ្រាប់ទៀត ទើបដើរទៅកង់បីរបស់ខ្លួនវិញ។

ជនជាប់ចោទឈ្មោះ Chaowalit មិនទាន់អស់ចិត្ត ក៏ដើរមកវិញថែម ៣គ្រាប់បន្ថែមទៀតទៅលើលោក Sao ដែលកំពុងដេកនៅលើដី។ លោក Sao ត្រូវគ្រាប់កាំភ្លើងសរុបចំនួន ៩គ្រាប់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Hat Yai ក្នុងស្ថានភាពធ្ងន់ធ្ងរ។

មន្រ្តីប៉ូលីសដែលបានកើតឡើងនៅកន្លែងកើតហេតុបានធ្វើការឃាត់ខ្លួន Chaowalit ភ្លាមៗ និងបានដកហូតកាំភ្លើងខ្លីម៉ាក​ 38-Revolver មួយដើម។ លោក Chaowalit បានប្រាប់ប៉ូលីសថាគាត់និងលោក Sao បានឈ្លោះប្រកែកគ្នា។ គាត់បាននិយាយថាគាត់បានទិញកាំភ្លើងខ្លីខុសច្បាប់ ២ថ្ងៃមកហើយ ដើម្បីការពារខ្លួន។ ពេលនេះជនជាប់ចោទត្រូវបានចាប់ខ្លួនដើម្បីចាត់វិធាន់ការតាមច្បាប់៕

ប្រភពពី៖ Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *