- កម្សាន្ត

ផ្អើលអស់អ្នកលេងប្រព័ន្ធអ៊ីនធឺណេត!! សត្វចម្លែកមួយនេះគឺជាសត្វ…

អ្នកលេងអ៊ីនធឺណេតបាននាំគ្នាឆ្ងល់ថា តើសត្វដ៏ចម្លែកមួយនៅក្បែរស្មៅប្រវែងមួយម៉ែត្រគឺជាសត្វអ្វី? តើវាជាដង្កូវយក្សឬមិនមែន? មានមតិមួយចំនួននិយាយថាវាជាជន្លេនសមុទ្រ។

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ តាមរយៈគេហទំព័រ motherboard បានរាយការណ៍ថា៖ បណ្តាញអ៊ិនធឺណេតនៅប្រទេសសិង្ហបុរី បានផ្ទុះជាការជជែកវែកញែក និយាយអំពីឃ្លីបវីដេអូសត្វដ៏អាថ៌កំបាំងមួយ ដែលម្ចាស់វីដេអូនោះបានជួបវា ពេលដើរក្បែរតំបន់អាងស្តុកទឹក Lower Peirce នៃប្រទេសសិង្ហបុរី។ នាងបានកត់សម្គាល់ឃើញថាសត្វនេះ មានរូបរាងស្រដៀងនឹងដង្កូវធំ ដោយមានប្រវែងប្រហែល ១-១.១៥ ម៉ែត្រ។

អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Riann Goettl Seymour ដែលបានប្រទះឃើញសត្វនេះកាលពីថ្ងៃទី១៣ ខែកញ្ញា បាននិយាយថានាងនិងមិត្តម្នាក់បានព្យាយាមឆ្កិះវាឱ្យចូលទៅក្នុងស្មៅនៅតាមផ្លូវវិញ ព្រោះខ្លាចមានអ្នកដទៃដើរមកមិនបានឃើញអាចនឹងជាន់វា។

ទន្ទឹមនោះដែរនាងក៏បាននាំយក ឃ្លីបវីដេអូរបស់សត្វនោះមកបង្ហោះនៅក្នុងក្រុម (Group) Nature Society Singapore ប្រទេសសឹង្ហបូរី ធ្វើឱ្យអ្នកលេងអ៊ីនធឺណេតដទៃទៀតមានការងឿងឆ្ងល់ និងចូលរួមវិភាគវែកញែកថាតើវាជាសត្វអ្វី?

មានមតិមួយចំនួននិយាយថាវាដូចជាដង្កូវយក្ស ឬជាសត្វសមុទ្រអ្វីម្យ៉ាង។ ប៉ុន្តែមតិផ្សេងទៀតបាននិយាយថាវាជាជន្លេនសមុទ្រ (Polychaete) ដែលជារឿយៗត្រូវបានគេប្រើជានុយសម្រាប់នេសាទ វាអាចទៅរួចដោយប្រហែលជាមាននរណាម្នាក់ នាំយកមកធ្វើជានុយដើម្បីស្ទូចត្រីវានៅម្តុំអាងស្តុកទឹកនោះហើយ ប៉ុន្តែចៃដន្យវាអាចនឹងជ្រុះតាមផ្លូវក៏ថាបាន។

ចុះបងប្អូនមិត្តអ្នកអាន គិតថាជាសត្វអ្វីដែរ?

Leave a Reply

Your email address will not be published. Required fields are marked *