- កម្សាន្ត

សែនអាសូរពេកក្រៃ! មួយគ្រួសារយំស្រែកស្ទើរគាំង ក្រោយចាប់បានក្រពើពោះធំមួយក្បាលនេះ…

មហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងដោយដឹងថា ក្រពើ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​សត្វ​ដ៏​សាហាវ​មួយ ដែល​គេ​ស្គាល់​ថា​ជា​មច្ចុរាជ​ក្នុង​ទឹក។ ជាក់​ស្ដែង ថ្មីៗ​នេះ មាន​ករណី​មួយ​កើត​ឡើង​នៅ​លើ​កោះ Borneo ប្រទេស​ឥណ្ឌូណេស៊ី ធ្វើ​ឱ្យ​គ្រួសារ​មាន​ការ​សង្វេគ​ចិត្ត​យ៉ាង​ខ្លាំង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែង ដំបូង​ឡើយ សមត្ថកិច្ច​បាន​ទទួល​ការ​រាយការណ៍​ពី​ប្រជាជន​នៅ​ក្នុង​តំបន់​ថា ប្រទះ​ឃើញ​ក្រពើ​ធំ​មួយ មាន​ពោះ​ប៉ោង​ខុស​ពី​ធម្មតា។ បន្ទាប់​មក សមត្ថកិច្ច​ក៏​បាន​ទាក់​ទង​អ្នក​ជំនាញ​មក​ចាប់​ក្រពើ​នោះ ដើម្បី​កុំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ប្រជាជន​ផង

និង​ស្វែង​រក​ការ​ពិត​ផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែក ស្រប​ពេល​ជា​មួយ​គ្នា​នោះ ក៏​មាន​ដំណឹង​ថា បុរស​ម្នាក់​បាន​បាត់​ខ្លួន​ក្បែរ​តំបន់​ប្រទះ​ឃើញ​ក្រពើ។ បើ​តាម​នារី​ជា​ប្រពន្ធ ប្រាប់​ថា​ប្ដី​របស់​នាង​បាន​បាត់​ខ្លួន បន្ទាប់​ពី​ព្យាយាម​ដើរ​រក​លៀស មក​ធ្វើ​ម្ហូប នៅ​តំបន់​ដែល​សម្បូរ​ទៅ​ដោយ​សត្វ​ក្រពើ​នោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ ដើម្បី​ឱ្យ​អស់​មន្ទិល សមត្ថកិច្ច​បាន​ធ្វើ​ការ​វះ​ពោះ​ក្រពើ​នោះ​មើល ក៏​ឃើញ​ដៃ​ខាង​ឆ្វេង និង​ជើង​ នៅ​ក្នុង​ពោះ​ក្រពើ​នោះ។ ចំណែក​លោក Teddy Ristiawan ក៏​បាន​សន្និដ្ឋាន​ថា

បំណែក​នោះ ជា​របស់​ជន​រង​គ្រោះ​ដែល​បាត់​ខ្លួន។ ការ​សន្និដ្ឋាន​បែប​នេះ គឺ​បន្ទាប់​ពី​ប្រទះ​ឃើញ​ម៉ូតូ​ជន​រង​គ្រោះ និង​ស្បែក​ជើង នៅ​មាត់​ទឹក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែង ប្រពន្ធ​ជន​រង​គ្រោះ ដែល​មាន​ឈ្មោះ Anisa បាន​និយាយ​ទាំង​សង្វេគ​ចិត្ត​ថា នាង​មិន​ជឿ​សោះ មាន​រឿង​នេះ​កើត​ឡើង​ចំពោះ​ប្ដី​របស់​ខ្លួន។ ពេល​នេះ សូម្បី​សាកសព​ក៏​មិន​អាច​យក​មក​ពេញ​បាន នៅ​សល់​ត្រឹម​បំណែក​ខ្លះៗ សម្រាប់​ធ្វើ​បុណ្យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ទេសចរ​ជន​ជាតិ​រុស្ស៊ី ត្រូវ​បាន​ក្រពើ​សម្លាប់​នៅ​កោះ Ampat ដែល​ជា​ទី​កន្លែង​មុជ​ទឹក​ដ៏​ល្បី​ឈ្មោះ។ ជា​ទូទៅ នៅ​ប្រទេស​ឥណ្ឌូណេស៊ី តែង​រង​គ្រោះ​ដោយសារ​សត្វ​សាហាវ ដូច​ជា​ខ្លា ពស់ ដំរី និង​ក្រពើ​ជា​ដើម ព្រោះ​​ពេល​រុក​រាន​ព្រៃ សត្វ​សាហាវ​បាន​វង្វេង​ជម្រក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *