- កម្សាន្ត

តើអ្នកដឹងទេថាក្រសួងរ៉ែនិងថាមពល បានផ្តល់អាជ្ញាប័ណ្ណសម្បទានសម្រាប់រុករករ៉ែមាននៅតំបន់ណាខ្លះ?

ភ្នំពេញ៖ កាលពីថ្ងៃច័ន្ទ ក្រសួងរ៉ែនិងថាមពលបានផ្តល់អាជ្ញាប័ណ្ណសម្បទានសម្រាប់តំបន់រុករករ៉ែមាស ប៉ូលីមេតាចំនួន ២០៧គីឡូម៉ែត្រក្រឡា នៅខេត្តត្បូងឃ្មុំ និងខេត្តរតនគិរី។ ក្រសួងបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថាក្រុមហ៊ុនជាតិនិងអន្តរជាតិ ដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យសុំអាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែនៅអគ្គនាយកដ្ឋានធនធានរ៉ែរបស់ក្រសួង។

សេចក្តីប្រកាសបាននិយាយថាតំបន់ដែលមានដីមានទំហំ ១០៧,១០គីឡូម៉ែត្រក្រឡា នៅស្រុកមេមត់ភាគខាងត្បូងខេត្តត្បូងឃ្មុំ និង ១០០គីឡូម៉ែត្រក្រឡា នៅស្រុកអូដាវភាគអាគ្នេយ៍ខេត្តរតនគិរី។ លោក យ៉ូស មុនីរ័ត្ន អគ្គនាយកនៃអគ្គនាយកដ្ឋានបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារ ថាក្រសួងមើលឃើញពីសក្តានុពលនៃតំបន់ដែលអាចធ្វើអាជីវកម្មធនធានរ៉ែលោហធាតុបាន។ លោកបានមានប្រសាសន៍ថា “យើងបានធ្វើសេចក្តីប្រកាសស្តីពីការរុករកធនធានធម្មជាតិនៅក្នុងតំបន់នេះ បន្ទាប់ពីបានរកឃើញសក្តានុពលនៃទំហំរ៉ែមាស និងទំហំដែលអាចកកើតឡើងវិញបាន”។

លោកថាក្រសួងបានចេញអាជ្ញាប័ណ្ណរុករករ៉ែចំនួន៤០ នៅទូទាំងប្រទេសកម្ពុជា អ្នកដាក់ពាក្យត្រូវតែដាក់ឯកសារពាក់ព័ន្ធទាំងអស់នៅក្នុងស្រោមសំបុត្របិទជិតដែលមានសម្គាល់ “ឯកសារដេញថ្លៃ” ទៅការិយាល័យច្រកចេញចូលតែមួយរបស់ក្រសួងមិនឱ្យយឺតជាងថ្ងៃទី៥ ខែតុលា។

កាលពីដើមខែមីនា ក្រុមហ៊ុន Emerald Resources NL ដែលចុះបញ្ជីនៅអូស្រ្តាលីបានចុះកិច្ចសន្យារុករករ៉ែរយៈពេល ៧ឆ្នាំ ចំនួន ២៣០លានដុល្លារជាមួយនឹង Mining and Civil Australia (Maca) សម្រាប់គម្រោង Okvau Gold Project របស់ខ្លួននៅខេត្តមណ្ឌលគិរី។

ក្រុមហ៊ុន Emerald Resources បាននិយាយថាកិច្ចសន្យានេះរួមបញ្ចូលទាំងការផ្គត់ផ្គង់ឧបករណ៍ធ្វើផែនដី និងសេវាកម្មរុករករ៉ែសម្រាប់គម្រោងនេះ។ វាក៏គ្របដណ្តប់លើសេវាកម្មដឹកទំនិញ រុករក ខួង និងការបំផ្ទុះ។ ក្រមហ៊ុន Emerald Resources បាននិយាយថាខ្លួនគ្រោងនឹងទាញយករ៉ែមាសនៅត្រីមាសទី២ ឆ្នាំក្រោយតាមរយៈសាខារបស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd៕

Leave a Reply

Your email address will not be published. Required fields are marked *