- សុខភាព

មិនសូវមានអ្នកដឹងទេ!! គន្លឹះទាំង ៥ យ៉ាងថែរក្សាស្បែកឲ្យមានសំណើមពេលអ្នកធ្វើការរឺគេងពេលប្រើម៉ាស៊ីនត្រជាក់…

ការប្រើប្រាស់ម៉ាស៊ីនត្រជាក់គឺផ្ដល់នូវផាសុកភាពក្នុងរដូវក្តៅ ប៉ុន្តែគ្នាយើងដឹងទេការនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ឬកន្លែងត្រជាក់យូរអាចបណ្តាលឲ្យស្បែកស្ងួត និងបាត់បង់ជាតិទឹក។ នៅពេលដែលភាគរយនៃជាតិទឹកក្នុងខ្លួនយើងមានការថយចុះ និងមានការហួតទឹកចេញពីស្បែកវិញ នោះយើងអាចនឹងមានអារម្មណ៍ថាស្បែកឡើងតឹង ស្បែកមើលទៅជ្រួញ ឬរបក ស្បែកឡើងក្រហម មានស្នាមឆ្នូត ឬស្នាមជ្រីវជ្រួញ ប្រសិនបើស្ថានភាពធ្ងន់ធ្ងរនឹងមានស្នាមប្រេះជ្រៅ ហើយក៏អាចវិវត្តឲ្យហូរឈាមបានថែមទៀត។ ខាងក្រោមនេះជាជំរើសល្អៗចំនួន ៥ សម្រាប់គ្នាយើងដើម្បីជួយឲ្យស្បែកមានភាពស្រស់ស្អាត និងគួរឲ្យស្រឡាញ់ពេលកំពុងប្រើម៉ាស៊ីនត្រជាក់។

១-រក្សាសំណើមក្នុងបរិយាកាស
នៅពេលបើកម៉ាស៊ីនត្រជាក់យើងអាចមានអារម្មណ៍រីករាយ ប៉ុន្តែក៏អាចហួតយកជាតិទឹកពីក្នុងខ្លួនយើងតាមស្បែកផងដែរ។ សីតុណ្ហភាពដែលត្រជាក់ពេកគឺមិនមានផលល្អសម្រាប់ស្បែកនោះទេ ដូច្នេះយើងអាចតំឡើងម៉ាស៊ីនសំណើមដើម្បីជួយឲ្យបន្ទប់មានសំណើមនៅពេលដែលយើងកំពុងប្រើប្រាស់ម៉ាស៊ីនត្រជាក់។ ម៉ាស៊ីនផ្តល់សំណើមជួយឲ្យមានតុល្យភាពសំណើមនៃខ្យល់នៅកន្លែលរបស់យើង។ ម៉ាស៊ីនសំណើមមានប្រភេទផ្សេងៗគ្នាដែលយើងអាចរកទិញបានពីហាងលក់ម៉ាស៊ីនត្រជាក់។ យើងអាចប្រើដោយដាក់ទឹកតែមួយមុខ ឬបញ្ចូលជាមួយប្រេងសំខាន់ៗមួយចំនួនតាមការជ្រើសរើសបាន។

២-រក្សាជាតិទឹក
ជាធម្មតាយើងត្រូវរក្សាជាតិទឹកក្នុងរាងកាយឲ្យបានគ្រប់គ្រាន់។ រាងកាយដែលមានជាតិទឹកគ្រាប់គ្រាន់មិនត្រឹមតែល្អសម្រាប់ស្បែកប៉ុណ្ណោះទេ វាថែមទាំងជួយដល់ការលូតលាស់នៃកោសិកាក្នុងរាងកាយទៀតផងដែរ។ បរិមាណដែលល្អនៃការផឹកទឹកគឺ ៨ កែវក្នុងមួយថ្ងៃ ឬនៅពេលដែលយើងមានអារម្មណ៍ស្រេកទឹកក៏ដូចជានៅពេលដែលដឹងថារាងកាយកំពុងមានការបាត់បង់ជាតិទឹកច្រើនដូចជាបែកញើស ឬនោមជាដើម។

៣-គ្រប់គ្រងជាតិសំណើម
មធ្យោបាយដ៏ល្អមួយទៀតដើម្បីការពារភាពស្ងួតពេលកំពុងប្រើម៉ាស៊ីនត្រជាក់គឺដោយប្រើសារជាតិផ្តល់សំណើម។ យើងមិនអាចបិទម៉ាស៊ីនត្រជាក់នៅកន្លែង ឬបន្ទប់ដែលគ្មានលំហូរខ្យល់ដូចជាបង្អួច និងយ៉រទេ ដោយសារតែយើងអាចនឹងមានអារម្មណ៍មិនស្រួលជាមួយនឹងការកើននៃសីតុណ្ហភាពដែលយើងនៅ។ ជាតិសំណើមជាជម្រើសដ៏ល្អ និងជាវិធីងាយមួយដើម្បីជួយឲ្យស្បែកមានសំណើមក៏ដូចជាការពារស្បែកពីភាពជ្រីវជ្រួញមុនអាយុ ឬសញ្ញានៃភាពចាស់ដែលកើតឡើងដោយសារការស្ងួតដែលបណ្តាលមកពីការប្រើប្រាស់ម៉ាស៊ីនត្រជាក់។

៤- បើកបង្អួចឲ្យបានញឹកញាប់
បន្ទប់ដែលមានម៉ាស៊ីនត្រជាក់កម្របើកបង្អួចហើយមនុស្សតែងតែគិតថាមិនចាំបាច់ក្នុងការបើកបង្អួចទេលុះត្រាតែចាំបាច់។ ទាំងនេះគឺជាការសន្និដ្ឋានដែលមិនត្រឹមត្រូវ។ ការបើកបង្អួចអាចនាំយកខ្យល់ល្អពីខាងក្រៅជួយធ្វើឲ្យបន្ទប់មានសំណើម។ យើងអាចបើកបង្អួចនៅពេលចេញទៅក្រៅហើយបិទបង្អួចវិញនៅពេលយើងមកវិញ និងត្រូវបើកម៉ាស៊ីនត្រជាក់។ កម្រិតសំណើមល្អនៅក្នុងបន្ទប់អាចជួយការពារស្បែកយើងពីការខ្វះជាតិទឹកបាន។

៥- រៀបចំធុងទឹក
មនុស្សយើងជាច្រើនមិនចាប់អារម្មព៍ពីផលប៉ះពាល់នៃម៉ាស៊ីនត្រជាក់ដែលអាចស្រូបយកសំណើមចេញពីកន្លែងផ្សេងៗ និងពីរាងកាយរបស់យើងផងដែរ។ ដើម្បីជាជំនួយយើងអាចដាក់ធុងទឹកនៅក្រោមម៉ាស៊ីនត្រជាក់ដើម្បីឲ្យទឹកហួតទៅម៉ាស៊ីនត្រជាក់ពេលកំពុងដំណើរការ។ វិធីនេះអាចជួយយើងក្នុងការការពារកុំឲ្យស្បែកស្ងួត ដោយសារម៉ាស៊ីនត្រជាក់នឹងបឺតយកជាតិទឹកចេញពីធុងទឹកជំនួសស្បែករបស់យើង។ ជម្រើសនេះក៏ជួយធ្វើឲ្យខ្យល់ក្នុងបន្ទន់យើងមានសំណើម ដែលវាជាវិធីល្អបំផុតបើប្រៀបទៅនឹងវិធីពីរផ្សេងទៀត។

Leave a Reply

Your email address will not be published. Required fields are marked *