- កម្សាន្ត

កូនឆ្កែមួយក្បាល មានដុះកន្ទុយនៅលើថ្ងាសសង្ស័យតែ…

អាមេរិក៖ ថ្មីៗនេះ កូនឆ្កែមួយក្បាលនៅឯរដ្ឋ Missouri សហរដ្ឋអាមេរិក កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញអ៊ិនធើណែត ព្រោះតែមានដុះកន្ទុយនៅលើថ្ងាស ដែលដូចជាសេះ Unicorn អីចឹង។

ប្រភពបានឲ្យដឹងថា ឆ្កែមួយក្បាលនោះគឺជាឆ្កែអនាថា ត្រូវបានក្រុមអ្នកសង្គ្រោះសត្វ Mac’s Mission ប្រទះឃើញនៅតាមដងផ្លូវ ដោយមានរបួសត្រង់ជើង។ អ្វីដែលចម្លែកនោះ គឺវាមានដុះកន្ទុយនៅលើថ្ងាសរបស់វាទៀតផង។ ក្រុមអ្នកសង្គ្រោះសត្វបាននាំយកវាទៅព្យាបាល និងបានដាក់ឈ្មោះថ្មីឲ្យវាថា Narwhal។

នៅថ្ងៃទី១៣ ខែវិឆ្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ ឆ្កែមួយក្បាលនោះត្រូវបានគេនាំទៅមន្ទីរពេទ្យសត្វ ដើម្បីស្កេនកន្ទុយដែលដុះនៅលើថ្ងាស។ ក្រោយពីស្កេនរួចមក បង្ហាញឲ្យឃើញថា កន្ទុយដែលនៅលើថ្ងាសរបស់វា មិនបានតភ្ជាប់ជាមួយនិងអ្វីនោះទេ គ្រាន់តែជាកន្ទុយធម្មតាប៉ុណ្ណោះ។ សម្រាប់កន្ទុយនោះ គឺមិនត្រូវចាំបាច់វះកាត់ចេញទេ ព្រោះតែវាមិនមានផលប៉ះពាល់អ្វីឡើយ។

យ៉ាងណាមិញ ខាងក្រុមអ្នកសង្គ្រោះសត្វ Mac’s Mission ក៏មិនទាន់មានគម្រោងប្រកាសស្វែងរកអ្នកទទួលចិញ្ចឹមឆ្កែមួយក្បាលនោះទេ លុះត្រាតែពួកគេប្រាកដចិត្តថា កន្ទុយដែលនៅលើថ្ងាសរបស់វានឹងមិនបង្កបញ្ហាដល់វា។

ប្រភព៖Khmerload

Leave a Reply

Your email address will not be published. Required fields are marked *