- ចំណេះដឹង

ធ្លាប់ឆ្ងល់ថាហេតុអ្វីខោ ខូវប៊យ ហេតុអ្វីមានហោប៉ៅតូច? នេះជាមូលហេតុ…

ម៉ូតខោអាវ ខូវប៊យ គឺជាម៉ូតពេញនិយមទូទាំងពិភពលោក មិនថាចាស់ ក្មេងនោះទេ។ ម៉ូតមួយនេះត្រូវបានបង្កើតដោយលោក Löb Straub ដែលជាម្ចាស់ក្រុមហ៊ុនឈ្មោះថា Levi Strauss ក្នុងឆ្នាំ ១៨៤៧។ លោក Löb Straub គាត់គឺជាជនជាតិ អាឡឺម៉ង គាត់កើតនៅថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ១៨២៩។ គាត់គឺជាពាណិជ្ជករអាឡឺម៉ង់អាមេរិកម្នាក់ដែលបានបង្កើតក្រុមហ៊ុនដំបូងគេដើម្បីផលិតខោខូវប៊យ បានចាប់ផ្តើមនៅឆ្នាំ ១៨៤៧ នៅសាន់ហ្វ្រាន់ស៊ីស្កូរដ្ឋកាលីហ្វ័រនីញ៉ា។

មនុស្សជាច្រើនតែងតែសង្កេតឃើញថា ខោស្លៀកចេញពី រោងចក្រលក់តាមផ្សារជាច្រើនជាពិសេស ខោ ខូវប៊យ ដែលតែងមានបន្ថែម ហោប៉ៅ តូចមួយ ដេរភ្ជាប់ ពីក្នុង ហោប៉ៅ ខោចំហៀងក្លាយជាចម្ងល់ មួយ។ ហេតុអ្វីបានជា គេបន្ថែមហោប៉ៅ តូចនោះ? មានគោលបំណងនឹងសារៈប្រយោជន៏អ្វី ឬគ្រាន់តែបន្ថែមដើម្បីអោយស្អាត ដើម្បីបង្កើតភាពទាក់ទាញ ឬភាពស្រស់ស្អាត?

ទោះយ៉ាងណាក៏ដោយ រាល់ការបង្កើតសុទ្ធសឹងតែមានគោលបំណងច្បាស់លាស់ ដែលផ្ដល់ប្រយោជន៏ដល់អ្នកស្លៀកផងដែរ។ ដំបូងឡើង Levi បង្កើតខោ ខូវប៊យអោយកម្មករអណ្ដូងរ៉ែស្លៀកប៉ុណ្ណោះ។ ភ្លាមៗនោះដែរ ដោយមើលឃើញមានការពេញនិយម Levi ក៏បានបែកគំនិត បង្កើតហៅប៉ៅចំនួន ៥ ដែលហៅប៉ៅតូចនោះ គឺសម្រាប់ដាក់នាឡិកាច្រវាក់ នឹងថ្ពក់ជាប់ចង្កេះរបស់ពួកគេ មូលហេតុដែលកម្មករចូលចិត្ដស្លៀកខោខូវ ប៊យព្រោះវាធន់បានយូរ មិនងាយរហែក។

មកដល់ពេលបច្ចុប្បន្ន យើងលេងប្រើប្រាស់ នាឡិកាច្រវាក់ បកមកប្រើនាឡិកាដៃវិញ ធ្វើអោយ “ Watch Pocket “ ឬ ហោប៉ៅនាឡិកាលេងមានអ្នកប្រើប្រាស់។ ក្រោយមកក្នុងឆ្នាំ ១៩០១ ខោ ខូវប៊យ ក៏បានផ្លាស់ប្ដូរមុខមាត់ថ្មី ដែលបន្ថែមហោប៉ៅខាងក្រោយចំនួន ២ទៀត។ ហើយហោប៉ៅខាងមុខដែលគេឈប់ប្រើប្រាស់នោះ មកប្ដូរឈ្មោះដាក់ថា Coin Pocket វិញដោយជំនួសប្ដូរមកដាក់កាកវិញ។

មកដល់ពេលបុច្ចប្បន្ននេះ ខោ ខូវប៊យក៏បន្ដភាពពេញនិយមល្បីល្បាញទូទាំងពិភពលោកផងដែរ ដែលហោប៉ៅតូចៗទាំងនេះគេប្ដូរមកដាក់របស់ដូចជា៖ . ប្រើវាសម្រាប់ដាក់ ប្រដាប់កេះហ្គីតា គ្រឿងសម្អាងផ្សេងៗដូចជា ក្រេមលាបបបូរមាត់ ក្រេមលាបស្បែក ម៉ាសការ៉ា របរតូចៗរាប់ទាំង កាក់ ឈើ គូស សំបុត្រ ស្រោមអនាម័យ កាក់ កូនសោរ ប៊ិច ឈើចាក់ធ្មេញ ស្ករកៅស៊ូ ប្រដាប់កាត់ក្រចក -ល-៕

Leave a Reply

Your email address will not be published. Required fields are marked *