- កម្សាន្ត

ព្រឺរោមតែម្តង!!! ប្រហោងយក្សនេះឃើញហើយធ្វើឲ្យព្រឺរោមតែម្តង…

មានទីកន្លែងជាច្រើននៅលើពិភពលោកដែលអ្នកមិនជឿថាជាកន្លែងពិត ព្រោះថាមានលក្ខណៈអស្ចារ្យលើសពីការគិតរបស់អ្នក ជាក់ស្តែងដូចជាប្រហោងយក្សទាំង១០នៅលើពិភពលោកនេះ។ ចង់ដឹងថាប្រហោងទាំងនេះស្ថិតនៅទីណាខ្លះ និងជាប្រហោងអ្វី សូមអានខាងក្រោមទាំងអស់គ្នា។
10. Chuquicamata ប្រទេស Chile

វាគឺជាអណ្តូងរ៉ែទង់ដែងនៅប្រទេស Chile ដែលមានជម្រៅប្រហែល ៨៥០ម៉ែត្រ។

9. Udachnaya Pipe ប្រទេសរូស្ស៊ី

វាជាអណ្តូងរ៉ែពេជ្រនៅប្រទេសរូស្ស៊ី ដែលបានរកឃើញតាំងពីឆ្នាំ១៩៥៥ និងបិទបញ្ចប់ប្រតិបត្តិការនៅឆ្នាំ២០១០។ វាមានជម្រៅប្រហែល ៦០០ម៉ែត្រ។

8. Sinkhole ប្រទេស Guatemala

វាជាប្រហោងកើតចេញពីការបាក់ស្រុតដ៏ធំនៅឆ្នាំ២០០៧ ដោយមានជម្រៅប្រហែល ៣០០ម៉ែត្រ។

7. Diavik Diamond Mine ប្រទេសកាណាដា

វាជាអណ្តូងរ៉ែមួយស្ថិតនៅ Northwest Territories នៃប្រទេសកាណាដា ដែលបានបើកនៅឆ្នាំ២០០៣។

6. Mir Mine ឬ Mirny Mine នៅស៊ីបេរី

វាជាអណ្តូងរ៉ែពេជ្រនៅតំបន់ស៊ីបេរី ប្រទេសរូស្ស៊ី ដែលវាមានជម្រៅប្រហែល ៥២៥ម៉ែត្រ និងអង្កត់ផ្ចិតប្រវែងប្រហែល១២០០ម៉ែត្រ។

5. Great Blue Hole នៅ Belize

វាជាប្រហោងនៅក្រោមទឹកនៅឆ្នេរសមុទ្រBelize ហើយវាមានជម្រៅប្រហែល ៤០០feet។

4. Bingham Canyon Mine នៅរដ្ឋ Utah

វាជាអណ្តូងរ៉ែទង់ដែងនៅតំបន់ភ្នំ Oquirrh រដ្ឋ Utah សហរដ្ឋអាមេរិក ដែលវាមានជម្រៅប្រហែល១.២គីឡូម៉ែត្រ។


3. Monticello Dam រដ្ឋ California

វាជាទំនប់ទឹកនៅរដ្ឋ California សហរដ្ឋអាមេរិក ដែលមានលំហូរទឹកក្នុងបរិមាណ៤៨,៤០០ម៉ែត្រគូបក្នុងមួយវិនាទី។

2. Kimberley Diamond Mine ប្រទេសអាហ្វ្រិកខាងត្បូង

វាជាអណ្តូងរ៉ែពេជ្រដ៏ធំមួយ ដែលចាប់ផ្តើមជីកក្នុងប្រហែលរវាងឆ្នាំ១៨៦៦ទៅ១៩១៤។

1. Darvaza Gas Crater ប្រទេស Turkmenistan
នៅឆ្នាំ១៩៧១ គេបានរកឃើញអណ្តូងឧស្ម័ននៅក្រោមដីដ៏ធំមួយ ហើយក្នុងពេលជីកប្រហោង ដីបានបាក់រលំទៅក្នុងប្រហោងដ៏ធំមួយ។ ដើម្បីការពារមិនឱ្យឧស្ម័នពុលចេញពីប្រហោងនេះ គេក៏បានដុតវា ហើយវានៅបន្តឆេះដល់បច្ចុប្បន្ន និងមិនរលត់នោះទេ។

ប្រភព៖jongdeng

Leave a Reply

Your email address will not be published. Required fields are marked *