- ចំណេះដឹង

សាលព្រឹក្សមិនត្រឹមតែមានផ្កាស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងជាឱសថធម្មជាតិពិសេសផងដែរ!

រុក្ខជាតិ៖ សាលព្រឹក្ស
ផ្នែកប្រើប្រាស់៖ ផ្កា និងសំបកដើម។
កន្លែងដាំដុះ៖ គេដាំលំអរនៅវត្តអារាម។ បន្តពូជដោយគ្រាប់។

លក្ខណៈរុក្ខជាតិ៖ ជារុក្ខជាតិមធ្យម មានកំពស់ពី ៨–១៥ម។
ស្លឹក៖ ទោល ដុះនៅជុំវិញមែក រាងទ្រវែង រាវគល់ រីកចុង
ផ្កា៖ ពណ៌ផ្កាឈូកស្រស់ រាងធំ ដុះចេញពីមែកមកគល់។ មានក្លិនក្រអូប ក្រពុល។

ផ្លែ៖ មូលរាងមូលធំ មានអង្កត់ផ្ចិតពី ១០–២០ស.ម មានក្លិនមិនគួរឲ្យចូលចិត្ត។
ការព្យាបាល៖

-សំបកដើម ធ្វើថ្នាំរាកមួល គ្រុនចាញ់។
-ផ្កា ខ្មែរយើងភាគច្រើននិយមយកមកប្រើជាថ្នាំរក្សាគក៌។
កំរិតប្រើ៖ សំបកស្ងួត ១០–១៥ក្រាមដាំផឹក។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ

Leave a Reply

Your email address will not be published. Required fields are marked *