- ការអប់រំ

អានហើយចង់ស្រក់ទឹកភ្នែក ម្តាយមិនទាន់ស្លាប់ផងកូនៗនាំគ្នាឈ្លោះគ្នារឿងចែកទ្រព្យសម្បត្តិ

មានគ្រួសារមួយមានកូន២នាក់មានប្តីប្រពន្ធរួចអស់ទៅហើយ ម្តាយជាស្រ្តីមេម៉ាយត្រូវរស់នៅម្នាក់ឯងរយៈពេល៣ឆ្នាំហើយរាល់ពេលមានបុណ្យទានកូនចិញ្ចឹមតែងតែមើលថែនិងជូនគាត់ទៅវត្តស្តាប់លោកសូត្រធម៌ រីឯកូនបង្កើតវិញយូរៗមកមើលគាត់ម្តងមិនបានប៉ុន្មានផងក៏រអូហើយទៅវិញបាត់ រាល់ពេលគាត់មិនស្រួលខ្លួនម្តងៗ គឺកូនបង្កើតម្នាក់នោះតែងតែទាមទាចែកទ្រព្យសម្បត្តិព្រោះខ្លាចម្តាយគាត់ក៏បានយកក្មេងកំព្រាមកចិញ្ចឹមនិងនៅជាមួយទុកធ្វើជាកូនហើយគាត់ស្រលាញ់ពួកគេណាស់ព្រោះកូនបង្កើតគាត់មិនស្រលាញ់គាត់ដូចកូនចិញ្ចឹមឡើយ។

ស្លាប់ទៅមិនបានកេម៉ែចែកឲ្យហើយខ្លាចកូនចិញ្ចឹមបានទ្រព្យដែរ។រីឯកូនចិញ្ចឹមមិនដែលទាមទារអ្វីឡើយគឺមើលថែម្តាយនៅជាមួយម្តាយសុំតែសុខនិងជំរករស់នៅនិងគេ ហើយហៅម៉ែទុកដូចជាម៉ែបង្កើតចឹងព្រោះថាកូនចិញ្ចឹមចេះមើលថែគាត់បានល្អណាស់ គាត់ស្រលាញ់កូនចិញ្ចឹមខ្លាំងជាងកូនបង្កើតគាត់ទៅទៀត។ពីមួយថ្ងៃទៅមួយថ្ងៃគាត់ឈឺកាន់តែទ្រុតទ្រោមជាងមុនទៅទៀត

តែកូនបង្កើតមិនសូវអើពើនិងគាត់ទេគឺកាន់តែធ្វើឲ្យគាត់ឈឺចាប់ជាងមុនព្រោះពាក្យសម្តីកូននិយាយមកកាន់ម្តាយម្តងៗ គឺគ្មានពេលវេលារវល់ការងារទោះម្តាយឈឺក៏មិនដែលនាំម្តាយទៅពេទ្យគឺមានតែមកមើលទាមទាទ្រព្យសម្បត្តិម្តាយគ្មានទឹកចិត្តអីនិងរស់នៅទេគាត់មើលទៅអ្នកជិតខាងគាត់មានក្តីសុខចំពោះកូនៗគេមើលថែម្តាយឪពុកគេយ៉ាងរីករាយ ចំណែកគាត់មានតែកូនចិញ្ចឹមតែម្នាក់គត់ដែលខំមើលថែគាត់រៀងរាល់ថ្ងៃ។

ថ្ងៃមួយគាត់ឈឺធ្ងន់ក្រោកលែងរួចគាត់ឮកូនទាំង២ប្រកែកគ្នាថាម៉ែក្រោកលែងរួចហើយ សួរគាត់ថាចែកអ្វីខ្លះឲ្យពួកយើង បើគាត់ស្លាប់ទៅមិនបានអីទេប្រហែលបានទៅអាកូនចិញ្ចឹមអស់ម៉ែឮសម្តីកូនធ្វើឲ្យគាត់លែងចង់រស់នៅលើលោកនេះទៀតហើយ!

ពេលនោះម្តាយបានដាច់ខ្យល់ស្លាប់បាត់ទៅ។ ពួកគេទាំង២នៅក្បែរនិងមិនដឹងម្តាយស្លាប់ផងចំណែកកូនចិញ្ចឹមដាំថ្នាំនិងបបរឲ្យម្តាយយកមកឲ្យម្តាយក៏ហៅម្តាយ តែមិនឮម្តាយឆ្លើយក៏ទៅប៉ះមើលដឹងថាគាត់ស្លាប់បាត់ក៏យំស្រែកហៅបងៗ ហើយបាននិយាយថាម៉ែស្លាប់បាត់ហើយបងៗ រួចក៏បាននិយាយទៅម្តាយថាបើស្លាប់ទៅឲ្យកូនទៅនៅជាមួយនរណាគេ?ទឹកភ្នែកកូនចិញ្ចឹមក៏បានហូរ ចំណែកឯកូនបង្កើតទាំង២នាក់នោះវិញគឺមិនបានយំសោកអ្វីឡើយគឺពួកគេគិតតែប្រកែកគ្នាពីរឿងលុយ ដោយមិនបានទៅខ្វាយខ្វល់ពីម្តាយសូម្បីបន្តិច ឃើញដូច្នោះកូនចិញ្ចឹមម្នាក់នោះក៏បានបណ្តេញកូនបង្កើតចេញអស់ទៅ

រួចក៏បានហៅអ្នកភូមិឲ្យមកជួយធ្វើបុណ្យសព្វឲ្យម្តាយ រួចក៏បានយកលុយដែលម្តាយមានប៉ុន្មានយកមកឲ្យបងទាំង២របស់គេនិងដីពីហិតាដែលម្តាយនៅសល់ឲ្យទៅបងៗគេទាំងអស់ រួចក៏បានដើរចេញមិននិយាយអ្វីច្រើនឡើយ ក៏បានដើរទៅក្នុងផ្ទះដើម្បីដកលុយដែលខ្លួនសន្សំបានយកមកធ្វើបុណ្យឲ្យម្តាយទាំងអស់ ពិធីបុណ្យសព្វក៏បានប្រារព្ធតាមប្រពៃណីចំណែកឯកូនបង្កើតមិនបានមកចូលរួមឡើយគេសប្បាយចិត្តនិងបានកេម៉ែគ្មានខ្វល់ពីការស្លាប់របស់ម៉ែសូម្បីបន្តិច។ ក្រោយការស្លាប់របស់ម្តាយបានប៉ុន្មានថ្ងៃកូនបង្កើតម្នាក់នោះក៏បានយកលុយដែលនៅសល់ទៅប្រកបមុខរបររកស៊ីដើម្បីចិញ្ចឹមជីវិត

ចំណែកឯបងៗគេទាំង២គឺគិតតែពីសប្បាយនិងលុយដីដែលគេបានលក់យកមកចាយ រំលោងបាន១ឆ្នាំកន្លងផុតទៅការរកស៊ីរបស់កូនចិញ្ចឹមម្នាក់នោះក៏ទទួលបានជោគជ័យខ្លាំងនិងទទួលបានចំណូលនិងប្រាក់ចំណេញជាច្រើន ចំណែកឯបងៗគេវិញក៏បានធ្លាក់ខ្លួនដោយសារការហ៊ឺហានិងជំពាក់លុយគេជុំវិញទិសនិងត្រូវមេបណ្តេញចេញពីកន្លែងការងារ ក៏ក្លាយខ្លួនជាកម្មករសំណង់ ថ្ងៃមួយនៅពេលដែលគេកំពុងធ្វើសំណង់ក៏បានឃើញគេនិយាយអួតពីប្អូនប្រុសចិញ្ចឹមរបស់គេដែលមានឈ្មោះល្បីល្បាញសុះសាញពេញប្រទេស

ពេលនោះគេក៏បានភ្ញាក់ខ្លួនដឹងថាការម៉ែនៅរស់គេបានធ្វើទង្វើរមិនគប្បីចំពោះគាត់ច្រើនណាស់ ពេលនោះគេក៏បានភ្ញាក់ខ្លួនដឹងកំហុសតែដឹងពេលនោះគឺហួសពេលហើយអ្វីក៏បានដើរទៅមុខគ្រប់យ៉ាងមិនអាចបកត្រឡប់ក្រោយបាន។ ជាចុងក្រោយនេះ ម្តាយគ្រប់រូបគាត់មិនដែលប្រាថ្នាអ្វីច្រើនពីកូនឡើយសុំត្រឹមកូនៗចេះខិតខំប្រឹងប្រែងរកស៊ីមិនចាំកេម្តាយចែកឲ្យ និង ការដឹងគុណអ្នកមានគុណធ្វើឲ្យយើងទទួលបានភាពជោគជ័យក្នុងជីវិត៕

អត្ថបទដោយ រ៉ាណុត

Leave a Reply

Your email address will not be published. Required fields are marked *