- ចែករំលែក

ហួសចិត្ត! ឃើញគាត់ជាអ្នកសំលៀងកាំបិត ចូល​​ផ្ញើ​លុយ​នៅ​ធនាគារ​ទុក​ឲ្យ​កូន​រៀន ស្រាប់តែនារីធានាគារដេញចេញ​និង​ពោល​ពាក្យ​មើលងាយ​ដ៏​អសុរោះ

ប្រទេស​ថៃ៖ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថាបណ្តាញសង្គមឥឡូវទូលំទូលាយណាស់ រឿងអ្វីក៏អាចដឹងបានដែរដូចជារឿងរ៉ាវ​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយនេះអញ្ចឹង។រឿងនេះបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានការចែករំលែកតៗគ្នា ឡើងល្បីពេញបណ្តាញ​សង្គម​តែម្តងទាក់ទងទៅនឹងបុរស​ដើរ​សំលៀងកាំបិត​តាម​ផ្ទះ​ម្នាក់ ត្រូវបាន​បុគ្គលិក​ធនាគារ​មួយកន្លែងរើងអើងនឹងបានបណ្តេញគាត់ចេញខាងក្រៅ​ ហើយ​ថែមទាំង​ពោល​ពាក្យ​មើលងាយមើលថោក «​អាវ​មិន​អាវ​ខោ​មិន​ខោ​» ដាក់គាត់ទៀតផង។

ដែល​បុរស​ម្នាក់​ឈ្មោះថា Pongpat Sripong អាយុ ៤៧ ឆ្នាំ បាន​រៀបរាប់​ពី​ដំណើរឿងរ៉ាវនេះ​ទាំង​ទឹកភ្នែក​ថា គាត់មានបំណងចង់បើកកុងធនាគាដើម្បីសន្សំលុយ​ចំនួន ២០០០ បាត (៦២ ដុល្លារ​) ជា​លុយបានមកពីដើរ​សំលៀងកាំបិត​តាម​ផ្ទះ​គេរបស់កាត់ ​គ្រាន់​ជា​ទុន​សម្រាប់​ផ្គត់ផ្គង់​ការសិក្សា​របស់​កូនៗ បាន​រៀន​ខ្ពង់ខ្ពស់​នៅ​ថ្ងៃ​អនាគត មិនចង់ឲ្យដូចខ្លួនគាត់តៀត ។​

​ប៉ុន្តែ មិននឹកស្មានថាគ្រានតែគាត់ចូលទៅដល់ភ្លាម​នារី​ជា​បុគ្គលិក​ធនាគារ​ម្នាក់និយាយមើលងាយគាត់ សុទ្ធតែឲ្យគាត់ទៅងូតទឹកឲ្យស្អាតមុននឹងមកទីនេះ ព្រោះ​ពួកគេ​ធុំក្លិន​ខ្លួនរបស់គាត់ណាស់ ។បុគ្គលិកម្នាក់នោះបាននិយាយទៀតថា​ពោល​ពាក្យ​ថា «​ប្រសិន​អ្នក​មិនមាន​លុយ​ច្រើន​ទេ ពុំ​បាច់​យកមក​ផ្ញើ​នៅ​ធនាគារ​ទេ ព្រោះ​វា​រំខាន​ដល់​អ្នកដទៃ​» នឹងបានហៅឲ្យសន្តិសុខដេញគាត់ចេញក្រៅ ធ្វើឲ្យអ្នកដែលនៅទីនោះសម្តែង​នូវ​ក្តី​អាណិតអាសូរ​ជាខ្លាំង តែមិនដឹងជួយអីគាត់បាន។

Leave a Reply

Your email address will not be published. Required fields are marked *