- សុខភាព

នារីៗយើងគួរអានតិចទៅណា!! បើជ្រុលលាបឡេលាយហើយ ទាល់តែធ្វើបែបនេះទើបមិនសូវខូចស្បែកខ្លាំង…

បើនិយាយពីឡេលាយនាពេលបច្ចុប្បន្នឃើញថា គ្មានម៉ាកសញ្ញាណា ឬការទទួលស្គាល់ពីក្រសួងពាក់ព័ន្ធឡើយច្រើនលក់លើទីផ្សារអនឡាញ ដូចនេះហើយវាជាមុខសញ្ញាបំផ្លាញស្បែកធ្ងន់ធ្ងរ។ បែបនេះបើយើងជ្រុលជាលាបឡេឡាយហើយ តើធ្វើដូចម្ដេចដើម្បីការពារស្បែកកុំឲ្យខូចខ្លាំង និងព្យាបាលឲ្យត្រឡប់មកសភាពស្អាតគ្មានជាតិគីមីវិញបាន?

លោកវេជ្ជបណ្ឌិត លី ឫទ្ធីគុណ ឯកទេសជំងឺទូទៅបានឲ្យដឹង ឡេលាយបើគេលាយពួកថ្នាំ វាគ្មានគ្រោះថ្នាក់អ្វីចំពោះស្បែកឡើយ តែបើលាយសារធាតុកាត់ និងសំណរវិញ ប៉ះពាល់ដូចសុខភាពស្បែក និងសុខភាពរាងកាយខ្លាំង។ តែបើនរណាដែលជ្រុលលាបឡេលាយពីមុន និងកំពង់អាចបញ្ឈប់ពីឥឡូវបាន ហើយធ្វើរឿងមួយចំនួនដូចខាងក្រោម ទើបអាចជួយកែខៃបញ្ហាស្បែកឡើងវិញក៏ដោយ។

– ផឹកទឹកឲ្យបានច្រើន
– បញ្ឈប់ការលាបភ្លាមៗ
– មិនគួរឲ្យត្រូវកម្ដៅថ្ងៃ

– បញ្ឈប់ការប្រើថ្នាំខាត់ស្បែក
– កុំស្លៀកពាក់តឹងរឹប ព្រោះនាំឲ្យកកិតស្បែក បណ្ដាលឲ្យរលាក
– ជ្រើសរើសផលិតផលផ្ដល់សំណើមមានម៉ាកសញ្ញា និងការទទួលស្គាល់ច្បាស់លាស់

វេជ្ជបណ្ឌិតបានបន្តថា អ្នកកំពុងលាបឡេលាយ ហើយមិនទាន់មានប្រតិកម្មលេចឡើង កុំគិតថាគ្មានបញ្ហា ហើយមិនបាច់បោះបង់ នៅថ្ងៃណាមួយស្បែកប្រាកដជាស្រោចស្រង់លែងបាន។ សម្រាប់អ្នកដែលកំពុងតែមានបញ្ហាស្រាប់បណ្ដាលមកពីឡេលាយដូចជារលាក ក្រហម ជាំ ឬរបក ត្រូវប្រញាប់ទៅជួបពេទ្យឯកទេសសើស្បែកជាបន្ទាន់ ដើម្បីព្យាបាល ព្រោះបើបន្តទុកអាចនាំឲ្យកើតមហារីកស្បែក ដែលចំណាយអស់ច្រើន។

Leave a Reply

Your email address will not be published. Required fields are marked *