- កម្សាន្ត

ឡូយណាស់! បទ “ភូមិខ្ញុំ Update” ច្រៀងដោយ ព្រាប សុវត្ថិ និងនិពន្ធដោយ តន់ ចន្ទសីម៉ា កំពុងផ្ទុះខ្លាំង…(មានវីដេអូ)

អ្នកគាំទ្រជាច្រើន ពិតជាបានជ្រាប ហើយមើលទៅ កាលពី ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំពិធីទទួលស្វាគមន៍ វត្តមាន កំពូលតារាចម្រៀងព្រាប សុវត្ថិ មកកាន់ក្រុមហ៊ុនចម្រៀង Galaxy Navatra យ៉ាងសម្រិតសម្រាំងបំផុត ដល់ថ្នាក់ធ្វើឲ្យ លោក ព្រាប សុវត្ថិ បង្ហាញក្តីរំភើប រីករាយ ជាខ្លាំង និងហ្វេនៗភ្ញាក់ផ្អើលយ៉ាងខ្លាំង សឹងតែមិននឹកស្មានដល់។

ចាប់តំាងពីតារាចម្រៀងរូបនេះ លេចមុខក្នុងផលិតកម្ម Galaxy Navatra មក គេឃើញមានបទជាច្រើនសុទ្ធសឹងតែពីរោះៗ និងផ្ទុះការគាំទ្រយ៉ាងខ្លាំង។

ជាក់ស្តែងកាលពី ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅ ខាងផលិតកម្ម Galaxy Navatra បានបញ្ចេញបទចម្រៀង របស់ តារាចម្រៀង ព្រាប សុវត្ថិ មួយបទ ក្រោមចំណងជើងថា “ភូមិខ្ញុំ Update” ដែលជាការ និពន្ធ Melody និងទំនុកច្រៀង ដោយ តន់ ចន្ទសីម៉ា និង និពន្ធបទភ្លេង ដោយ Numen។

គិតត្រឹមថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ បទ “ភូមិខ្ញុំ Update” មានអ្នកចូលទស្សនាជិត ៨លានដងបាត់ទៅហើយ នៅក្នុង YouTube ដល់ថ្នាក់ តន់ ចន្ទសីម៉ា រំភើបចិត្តពេក ក៏និយាយថា “ភូមិខ្ញុំ update ជាការនិពន្ធរបស់នាងខ្ញុំ ហើយកំពុងតែផ្ទុះខ្លាំង និងនាំមុខគេ នៅក្នុងខែនេះ មានអ្នកទស្សនាជិត8លានដង នៅក្នុងបណ្ដាញយូធូប”។

តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត ថាបទនេះ ពីរោះយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Leave a Reply

Your email address will not be published. Required fields are marked *