- ព័ត៌មានថ្មីៗ

មិនគួរសោះ! ឧទ្ធម្ភាគចក្រពេទ្យដឹកជញ្ជូនបេះដូងចតខុសបច្ចេកទេសក៏ធ្លាក់លើដំបូល ហើយពេលក្រុមសង្គ្រោះខំរកបេះដូងឃើញវិញ គ្រូពេទ្យមកទទួល ដើរបានបន្តិចក៏រអិលដួល… (មានវីដេអូ)

កាលពីថ្ងៃសុក្រ នាវេលាម៉ោង៣:១៥នាទីរសៀល (ម៉ោងក្នុងសហរដ្ឋអាមេរិក) មានហេតុការណ៍ឧទ្ធម្ភាគចក្រពេទ្យមួយគ្រឿង បានមានបញ្ហានៅពេលបម្រុងចុះចតនៅលើដំបូលមន្ទីរពេទ្យ

ដែលបណ្ដាលឲ្យផ្អៀងចំហៀងធ្លាក់តែម្ដង។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ឧទ្ធម្ភាគចក្រពេទ្យមួយគ្រឿងខាងលើនេះ បានដឹកជញ្ជូនបេះដូងពីមន្ទីរពេទ្យ Grossmont Hospital មក

កាន់មន្ទីរពេទ្យ Keck Hospital ដើម្បីទុកសម្រាប់ធ្វើការវះកាត់ជូនទៅដល់អ្នកជំងឺ។ ហើយក្នុងដំណើរហោះហើរនេះ មានគ្រូពេទ្យចំនួនពីរនាក់ និងអ្នកបើកឧទ្ធម្ភាគចក្រម្នាក់ផងដែរ តែយ៉ាងណាមិញ ពួកគេទាំងបីមិនបានរងរបួសធ្ងន់ធ្ងរឡើយ។

តាម​រយៈវីដេអូឃ្លីបមួយ នៅនាទី០.៣៧ បង្ហាញឲ្យឃើញថា ក្រុមអ្នកជួយសង្គ្រោះ បានព្យាយាមយកកញ្ចប់មួយដែលមានបេះដូង ចេញពីក្នុងឧទ្ធម្ភាគចក្រយ៉ាងប្រុងប្រយ័ត្នបំផុត

និងហុចទៅឲ្យគ្រូពេទ្យម្នាក់។ ក្រោយពីទទួលយកកញ្ចប់បេះដូងមិនបានប៉ុន្មានផង ស្រាប់តែគ្រូពេទ្យរូបនោះ ដើរជំពប់ជើងដួល និងបណ្ដាលឲ្យបេះដូងធ្លាក់ពីដៃភ្លាមៗ។

បើទោះជាយ៉ាងណាក្ដី កញ្ចប់បេះដូងមិនមានការខូចខាតអ្វីឡើយ និងត្រូវបានក្រុមគ្រូពេទ្យ យកទៅធ្វើការវះកាត់ឲ្យអ្នកជំងឺយ៉ាងទាន់ពេល។ ហើយជុំវិញការធ្លាក់ឧទ្ធម្ភាគចក្រ គេមិនទាន់ដឹងច្បាស់ពីមូលហេតុនៅឡើយទេ តែការស៊ើបអង្កេតកំពុងបើកដំណើរការផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *