- ជំនឿ

ផ្ទះ​ខ្មោចលង​ នៅបន្ទាយមានជ័យ លងរហូតដល់ម្ចាស់ផ្ទះរត់ចោលផ្ទះ!

​ផ្ទះមួយ​នៅឯ​ខេត្តបន្ទាយមានជ័យ​ល្បី​ថា​មាន​ខ្មោចលង​ខ្លាំងពេក​រហូត​ម្ចាស់ផ្ទះ​ក៏​មិន​ហ៊ាន​នៅ​ដោយបាន​រត់ចោល​ផ្ទះ​ហើយ​ទុកចោល​ស្ងាត់ជ្រងំ​។​ការដែល​ល្បី​ថា​ផ្ទះមួយ​នៅឯ​ខេត្តបន្ទាយមានជ័យ​មាន​ខ្មោចលង​យ៉ាង​សាហាវ​គឺ​គ្រាន់តែ​ជាការ​និយាយ​តៗ​គ្នា​។




​ល្បី​ថា​នេះ​ជា​ផ្ទះ​ដែល​ខ្មោច ​អនុញ្ញាតិ​អោយ​ម្ចាស់ផ្ទះ​នៅ​ខាងក្រោម​ ​តែ​ដំបូល​លើ​ខ្មោច​អត់អោយ​ប្រក់​ដំបូល​មួយ​ចំហៀង​។​តែ​ពេលនេះ​ម្ចាស់ផ្ទះ​ឈប់​នៅ​ ហើយ​ព្រោះ​នៅ​អត់​កើត​ខ្មោចលង​រាល់ថ្ងៃ​ធ្វើអោយ​ពួកគាត់​ខ្លាច​រត់ចេញ​អស់​ទុក​ផ្ទះ​ចោល​ជា​យូរ​ឆ្នាំ​ហើយ​។




ផ្ទះ​នេះ​នៅ ឃុំ​កូប​និមិត្ត​មួយ ស្រុក​អូជ្រៅ​ខេត្តបន្ទាយមានជ័យ​នៅជាប់​តាម​ដង ផ្លូវជាតិ លេខ​5 ទៅ​ប៉ោយប៉ែត​។ ប្រសិនបើ​មិត្ត​ណា​មិនដែល​ឃើញ​ខ្មោច​ឬ​ចង់ឃើញ​ខ្មោច សូម​មក​សំរាក​ផ្ទះ​នេះ​មួយ​យប់​មក ដឹង​ហើយ​។​




ទោះយ៉ាងណា​ក៏មាន​អ្នក​ជឿ​និង​មិន​ជឿ​ផងដែរ​ដោយ​ក្នុងនោះ​មាន​អ្នកខ្លះ​ថា​ចង់​កក់ បន្ទប់​មួយ​ទុក​និង​ចង់​ជួបពិភាក្សា​ជាមួយ​ខ្មោច​តែ​ក៏មាន​អ្នក​ដែល​ជឿ​បាន​បញ្ចេញមតិ​ថា​គេ​ធ្លាប់​ជួប​ខ្មោចលង​និង​ជឿថា​ពិតជា​មាន​ខ្មោច​ហើយ​បើ​សម្រាប់​អ្នកខ្លះ​មិន​ជឿ​អាច​និយាយ​លេង សើច​បាន​តែបើ​បាន​ជួប​មែនទែន​នោះ​ទើប​ដឺ​ង​ថា​វា​បែបណា​?៕


Leave a Reply

Your email address will not be published. Required fields are marked *