- សុខភាព

តើការញ៉ាំស៊ុតរាល់ថ្ងៃអាចប៉ះពាល់ដល់សុខភាពដែរឬទេ?

ស៊ុតជាអាហារមួយប្រភេទដែលមានសារធាតុចិញ្ចឹមច្រើន រួមមានទាំងកូលេស្តេរ៉ូលផងដែរ ដែលកូលេស្តេរ៉ូល មានទំនាក់ទំនងនឹងជំងឺបេះដូង។ អ៊ីចឹង បើយើងញ៉ាំស៊ុតច្រើនអាចប្រឈមនឹងជំងឺបេះដូង

ចម្លើយខ្លី គឺថាការញ៉ាំស៊ុតមិនមានបញ្ហាដល់សុខភាពបេះដូងនោះទេ។ ការសិក្សាមួយធ្វើឡើងក្នុងរយៈពេល៣០ឆ្នាំ បានរកឃើញថាញ៉ាំស៊ុតមួយគ្រាប់ក្នុងមួយថ្ងៃមិនបង្កជាហានីភ័យដល់ជំងឺបេះដូង ឬជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលនោះទេ។

ការសិក្សានេះបានប្រើប្រាស់ព័ត៌មានទាក់ទងនឹងរបបអាហាររបស់មនុស្សជាង២១ម៉ឺននាក់នៅសហរដ្ឋអាមេរិក គិតតាំងពីឆ្នាំ១៩៨០មក។ ការសិក្សាមិនបានរកឃើញថាអ្នកញ៉ាំស៊ុតមានផលមិនល្អចំពោះសុខភាព ដូចជាជំងឺគាំងបេះដូង ឬជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលច្រើនជាងអ្នកមិនញ៉ាំស៊ុតនោះទេ។

ញ៉ាំស៊ុត,
ការសិក្សានេះ រួមបញ្ចូលទាំងរបបអាហារត្រឹមត្រូវ និងរបៀបរបបរស់នៅផងដែរ។ យ៉ាងណា ការសិក្សានេះបានណែនាំឲ្យចម្អិនស៊ុតដោយមិនបន្ថែមអំបិល ឬខ្លាញ់ និងចៀសវាងចៀន ដោយថាការចៀនស៊ុតដោយប្រើប្រេងអាចនឹងបង្កើនបរិមាណជាតិខ្លាញ់បន្ថែមប្រហែល៥០ភាគរយ។

យ៉ាងណា បើតាមការសិក្សារបស់សាកលវិទ្យាល័យ Harvard អ្នកមានជំងឺទឹកនោមផ្អែម ឬមានជំងឺបេះដូងស្រាប់ មិនគួរញ៉ាំស៊ុតលើសពីបីគ្រាប់ក្នុងមួយអាទិត្យនោះទេ។

គួរបញ្ជាក់ថាស៊ុតមានផ្ទុកសារធាតុចិញ្ចឹមល្អចំពោះសុខភាពជាច្រើន ស៊ុតមានប្រយោជន៍ចំពោះភ្នែក ខួរក្បាល និងប្រព័ន្ធប្រសាទ រួមទាំងមានវីតាមីន A វីតាមីនB និងវីតាមីនD។

Leave a Reply

Your email address will not be published. Required fields are marked *