- កម្សាន្ត

ប្រទះឃើញក្រពើយក្សមួយក្បាលទម្ងន់ជិត ១ តោនដែលលាក់ខ្លួននៅក្នុងលូនៅឯម្តុំ…

ម៉ាឡេស៊ី៖ នេះគឺជារឿងរ៉ាវរបស់សត្វក្រពើយក្ស ដែលទំព័រសារព័ត៌មានបរទេស World Forum បានចុះផ្សាយថា នៅប្រទេសម៉ាឡេស៊ី អាជ្ញាធររដ្ឋ Sarawak បានចាត់វិធានការចាប់ក្រពើយក្សមួយក្បាល ដែលបានបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងមនុស្សដែលបានឃើញ សត្វក្រពើមួយក្បាលមានទំងន់ស្ទើរតែ ១ តោន ហើយវាបានបង្ហាញខ្លួននៅក្នុងលូមួយនៅក្នុងរដ្ឋនេះ ដោយសារតែទម្ងន់វាធំខ្លាំងពេក អាជ្ញាធរចាំបាច់ត្រូវប្រើរថយន្តលើកទំនិញ ជាជំនួយក្នុងការលើកក្រពើមួយក្បាលនេះ ។

នៅរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី សត្វក្រពើយក្សមួយក្បាលនេះមានទំងន់ ៨០០ គីឡូក្រាម មានប្រវែង ៤.៥ ម៉ែត្រ ត្រូវបានគេចាប់បាននៅក្នុងលូក្រោយសាលារៀន។ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ក្រុមអ្នកជួយសង្គ្រោះបានប្រើក្រណាត់បិទភ្នែករបស់វាហើយចាប់ចងវាឡើងជាប់ ប៉ុន្តែដោយសារតែទម្ងន់ធ្ងន់ខ្លាំងពេកអាជ្ញាធរចាំបាច់ត្រូវប្រើរថយន្តលើកទំនិញលើកវា ហើយនឹងដឹកសត្វក្រពើនោះទៅកាន់មន្ទីព្រៃឈើ ។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថាសត្វក្រពើនៅខាងប៉ែកកោះ Borneo ប្រទេសម៉ាឡេ និងស៊ីឥណ្ឌូនេស៊ីគឺមានច្រើន ហើយវាឧស្សាហ៍មកយាយីប្រជាពលរដ្ឋទៀតផង ។

ចំពោះសត្វក្រពើយក្សមានទម្ងន់ ៨០០ គីឡូក្រាម ដែលត្រូវបានគេរកឃើញថាជាក្រពើទឹកប្រៃដ៏ធំមួយ ហើយត្រូវបានចាប់ចង និងដឹកដោយក្រុមពន្លត់អគ្គីភ័យ និងជួយសង្គ្រោះរបស់ម៉ាឡេស៊ីកាលពីពេលថ្មីៗនេះនៅរដ្ឋ Sarawak គឺជារដ្ឋមួយក្នុងចំណោមរដ្ឋទាំង ២ របស់ម៉ាឡេស៊ី នៅលើកោះ Borneo ដែលជាជម្រករបស់សត្វក្រពើប្រភេទនេះ ៕


Leave a Reply

Your email address will not be published. Required fields are marked *