- កម្សាន្ត

ចម្លែកចិត្តបន្ទាប់ពីឃើញ«បាតដៃព្រះយូឡាយ» នៅលើផែនទី Google Map…

ប៉ុន្មានថ្ងៃនេះ មានបងប្អូនអ្នកលេងហ្វេសប៊ុកមួយចំនួនកំពុងភ្ញាក់ផ្អើលចំពោះរូបភាពបាតដៃដ៏ធំ ដែលអ្នកខ្លះហៅថា «បាតដៃព្រះយូឡាយ» នៅលើផែនទី Google Map នៅភាគខាងជើងប្រទេសចិន។

សំនួរសួរថា តើរូបភាពនេះ «បាតដៃព្រះយូឡាយ» ពិតជាមានមែនដែរឬទេក្នុងផែនទី Google Map?

ចំលើយ គឺថាពិតជាមានរូបបាតដៃដ៏ធំនៅក្នុងផែនទី Google Map មែន ហើយរូបបាតដៃនេះ មិនមែនបាតដៃព្រះយូឡាយ បន្សល់ទុកពីអតីតកាលនោះឡើយ គឺវាបានកើតឡើងដោយសារតែ មនុស្សលោកយើងជាអ្នកបង្កើតឡើង។

បើយោងតាមសារព័ត៌មាន China Daily បាតដៃនេះមានឈ្មោះថា «Buddha’s Palm» ដែលត្រូវបានគេរៀបចំតុបតែង ឡើងលើវាលស្មៅក្នុងទំហំដី ៤ម៉ឺនម៉ែត្រក្រឡា ឬស្មើនឹងទីលានបាល់ទាត់ចំនួន ៦ ស្ថិតនៅក្បែរទីក្រុង Enredhot ក្នុងតំបន់ស្វយ័ត Inner Mongolia នៅភាគខាងជើងប្រទេសចិន។

ប្រសិនបើប្រិយមិត្ត ចង់ស្វែងរកនៅលើ Google Map អាចចូលទៅកាន់ទីតាំងនេះបាន google map: 43.702510, 112.021677៕

Leave a Reply

Your email address will not be published. Required fields are marked *